អ្នកចាត់ការទូទៅក្រុម Charlton លោក Lee Bowyer និយាយថា Arsenal គួរទិញកីឡាកររបស់ Man Utd រូបនេះទៅចូលរួមក្រុមប្រសើរជាងចំណាយលុយច្រើនសន្ធឹកសន្ធាប់ទិញ Nicolas Pepe

//s4.kh1.co/6c/6c08fe8d538e2ca3d7b073f97587c212d1f0cfff.jpg
កីទ្បា

 ០៥-វិច្ឆិកា-២០១៩ ៥ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្លិបកាំភ្លើងធំ Arsenal បានចំណាយប្រាក់៨០លានអឺរ៉ូ (ឬប្រហែល៨៩ដុល្លារអាមេរិក) ទិញកីឡាករ ​Nicolas Pepe ពីក្លិប LOSC Lille មកពង្រឹងតំបន់ប្រយុទ្ធក្នុងក្រុមកាលពីអំឡុងពេលទីផ្សារដោះដូរកីឡាករកាលពីខែសីហានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ ​Nicolas Pepe 
កីឡាករ ​Nicolas Pepe 

ប៉ុន្តែលោក Lee Bowyer ដែលជាអ្នកចាត់ការទូទៅក្លិប ​Charlton Athletic បច្ចុប្បន្នហាក់មានការផ្ទុយគំនិតពីលោក Unai Emery ដោយលោកយល់ថាក្លិប Arsenal គួរតែចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់នោះ មកទិញកីឡាករ Harry Maguire របស់ Manchester United មកពង្រឹងតំបន់ការពាររបស់ខ្លួនវិញប្រសើរជាង។

កីឡាករ Harry Maguire
កីឡាករ Harry Maguire

លោក Lee Bowyer បាននិយាយក្នុងទូរទស្សន៍ Skysports ថា៖

លោក Lee Bowyer
លោក Lee Bowyer

"តំបន់ការពាររបស់ពួកគេ (Arsenal) ហាក់មានភាពទន់ខ្សោយនៅឡើយ ដោយពួកគេរបូតសំណាញ់ទីជាច្រើនគ្រាប់។ ពួកគេមានបញ្ហានៅតំបន់ការពារជាច្រើនឆ្នាំមកហើយ មិនមែនទើបតែរដូវកាលនេះនោះទេ ប៉ុន្តែពួកគេបែរជាចំណាយប្រាក់៨០លានអឺរ៉ូទៅលើខ្សែបម្រើស្លាបទៅវិញ។"

លោក Lee Bowyer បានបន្តទៀតថា៖

"Maguire ជាការពារដ៏ល្អឥតខ្ចោះសម្រាប់ពួកគេ ហេតុអ្វីបានជាពួកគេមិនស្វះស្វែងទិញយកគាត់?"

កីឡាករ Harry Maguire
កីឡាករ Harry Maguire

គួររម្លឹកផងដែរថាក្លិប Manchester United បានផ្ទេរយកកីឡាករ Harry Maguire ពីក្លិប Leicester City អំឡុងពេលទីផ្សារដោះដូរកីឡាករកន្លងទៅនេះ ជាមួយនឹងតម្លៃ៨៧លានអឺរ៉ូ (ឬប្រហែល៩៦លានដុល្លារអាមេរិក) ដែលនេះជាតម្លៃបំបែកកំណត់ត្រាក្នុងនាមជាខ្សែការពារថ្លៃជាងគេបំផុតប្រចាំក្របខណ្ឌ Premier League៕

ប្រភព៖​ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T