ចងជើងគេទៀតហើយ! Man UTD នឹងមិនលក់កីឡាកររូបនេះទេ នៅទីផ្សារខែមករាខាងមុខ

//s6.kh1.co/b3/b39a1f949350b0fc89d9c317a553f28eb0ef6337.jpg
កីទ្បា

 ០៥-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្លិប  Manchester United ត្រូវបានរាយការណ៍មកថានឹងរក្សាទុកកីឡាករខ្សែការពារជម្រើសជាតិអាហ្សង់ទីន Marcos Rojo ឲ្យបន្តលេងនៅកីឡដ្ឋាន Old Trafford រហូតដល់ចប់រដូវកាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Marcos Rojo
កីឡាករ Marcos Rojo

ប៉ុន្មានថ្ងៃមុនបិទទីផ្សារដោះដូរកីឡាកររដូវក្ដៅ Rojo ស្ទើរតែផ្លាស់ទៅចូលរួមជាមួយ Everton ទៅហើយប៉ុន្តែមិនអាចឈានដល់ការផ្ទេរផ្លូវការដោយសារបញ្ហាប្រាក់ឈ្នួលពលកម្មរបស់កីឡាករ។

ខ្សែការពារវ័យ ២៩ឆ្នាំ Rojo ចូលលេងក្នុងជម្រើសដំបូងឲ្យបិសាចក្រហមបាន ៦ប្រកួត និងផ្លាស់ប្ដូរចូល ១ប្រកួតនៅក្នុងការប្រកួតទាំងអស់របស់ Manchester United នៅរដូវកាលនេះ ខណៈការប្រកួតដែលស្មើគ្នាជាមួយ Liverpool ១-១ កាលពីខែតុលា គេបង្ហាញខ្លួនលើវាលស្មៅ ៩០នាទីពេញ។

កីឡាករ Marcos Rojo
កីឡាករ Marcos Rojo

បើតាមប្រភពពីសារព័ត៌មានកីឡាល្បីឈ្មោះរបស់អង់គ្លេសបានឲ្យដឹងថាលោក Ole Gunnar Solskjaer ចង់រក្សាទុកខ្សែការពារ Marcos Rojo រហូតដល់ចប់រដូវកាលនេះ ដោយនឹងច្រានចោលសំណើទាំងអស់ដែលចង់បានកីឡាកររូបនេះ។

គួរឲ្យដឹងផងដែរថា កិច្ចសន្យារវាងក្លិបបិសាចក្រហម Manchester United និងកីឡាករ Marcos Rojo នៅមានសុពភពភាពរយៈពេលពីរឆ្នាំកន្លះទៀត៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T