ហ្វេនៗតិចអត់ដឹងទៅ ឃើញរាំច្រៀងអីចឹងទេ ប៉ុន្តែតារាទាំងនេះពូកែខាងធ្វើម្ហូបណាស់!

//s4.kh1.co/92/92a1ff2738146c5e8eba0dc948e458d5e5045fca.jpg
តារា & កម្សាន្ដ

 ០៥-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

កូរ៉ខាងត្បូង៖ កន្លងមកប្រិយមិត្តទស្សនិកជនភាគច្រើន ធ្លាប់តែបានតាមដានទស្សនាតារា Kpop ទាំងនេះទៅលើឆាក ខណៈពេលដែលពួកគេកំពុងតែបញ្ចេញ ការសម្តែងក្បាច់រាំច្រៀង នៅខាងមុខកាមេរ៉ា ប៉ុន្តែអ្នកគាំទ្រមួយចំនួន ប្រាកដជាមិនធ្លាប់បានដឹងឡើយថា ក្រៅពីទេពកោសល្យសិល្បៈទាំងនេះ តារាទាំងនេះពួកគេក៏មានជំនាញផ្ទាល់ខ្លួនផ្សេងទៀតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ថ្ងៃនេះយើងនឹងធ្វើការបើកបង្ហាញនូវ តារាKpop ទាំង៧ដួង ដោយពួកគេមិនត្រឹមតែមានជំនាញខាងផ្នែកសិល្បៈរាំច្រៀងតែប៉ុណ្ណោះនោះទេ ប៉ុន្តែពួកគេថែមទាំងមានភាពប៉ិនប្រសប់ក្នុងការចម្អិនម្ហូបអាហារ និងអាចនិយាយបានថា មានភាពជំនាញក្នុងរឿងចង្ក្រានបាយតែម្តង។

យ៉ាងណាមិញ ទេពកោសល្យចម្អិនរបស់តារាទាំងប៉ុន្មានដួងនេះ បានធ្វើឲ្យមហាជនគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែកន្លងពួកគេធ្លាប់តែឃើញ តារាទាំងនេះតែងតែមានការមមាញឹកជាមួយនឹងការងារសិល្បៈសឹងតែដកខ្លួនមិនរួច និងពិសេសចាប់តាំងពីចូលហ្វឹកហាត់មក ភាគច្រើនឬស្ទើរតែទាំងស្រុង គឺពួកគេតែងផ្តោតសំខាន់តែនៅលើសិល្បៈរាំច្រៀងតែប៉ុណ្ណោះ ប៉ុន្តែមិននឹកស្មានថា ពួកគេក៏មានទេពកោសល្យ ចេះចម្អិនម្ហូបបានយ៉ាងស្ទាត់ជំនាញបែបនេះផងដែរ៕

ចង់ដឹងថាតារាណាខ្លះ តាមដានទាំងអស់គ្នា៖

១. តារាចម្រៀងប្រុស D.O ក្រុម EXO

១. តារាចម្រៀងប្រុស D.O ក្រុម EXO
១. តារាចម្រៀងប្រុស D.O ក្រុម EXO

២. តារាចម្រៀងស្រី YoonA ក្រុម SNSD

២. តារាចម្រៀងស្រី YoonA ក្រុម SNSD
២. តារាចម្រៀងស្រី YoonA ក្រុម SNSD

៣. តារាចម្រៀងប្រុស Mingyu ក្រុម Seventeen

៣. តារាចម្រៀងប្រុស Mingyu ក្រុម Seventeen
៣. តារាចម្រៀងប្រុស Mingyu ក្រុម Seventeen

៤. តារាចម្រៀងស្រី Wendy ក្រុម Red Velvet

៤. តារាចម្រៀងស្រី Wendy ក្រុម Red Velvet
៤. តារាចម្រៀងស្រី Wendy ក្រុម Red Velvet

៥.តារាចម្រៀងប្រុស Jin ក្រុម BTS

៥.តារាចម្រៀងប្រុស Jin ក្រុម BTS
៥.តារាចម្រៀងប្រុស Jin ក្រុម BTS

៦. តារាចម្រៀងស្រី Mina ក្រុម Twice

៦. តារាចម្រៀងស្រី Mina ក្រុម Twice
៦. តារាចម្រៀងស្រី Mina ក្រុម Twice

៧. តារាចម្រៀងប្រុស Key ក្រុម Shinee

៧. តារាចម្រៀងប្រុស Key ក្រុម Shinee
៧. តារាចម្រៀងប្រុស Key ក្រុម Shinee
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T