ពិធីសម្ពោធហាងលក់ម៉ូតូហុងដា អ៊ឹង ប៉ោប៉ី!

//s5.kh1.co/48/48546f3a4c3d1f55df865654ba1669a5f6645355.jpg
សង្គម

 ០៥-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ហាងលក់ម៉ូតូហុងដា អ៊ឹង ប៉ោប៉ី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៥៣ ក្រុម១៤  ភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ត្រូវបានបើកសម្ពោធជាផ្លូវហើយ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកបណ្ឌិត ខាន់ឆៃ  កៀស្រ៊ីថាណាកន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អិន ស៊ី អិច

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីសម្ពោធហាងលក់ម៉ូតូហុងដា  អ៊ឹង  ប៉ោប៉ី
ពិធីសម្ពោធហាងលក់ម៉ូតូហុងដា អ៊ឹង ប៉ោប៉ី

លោក ប៊េន កៀស្រ៊ីថាណាកន (Mr. Ben Kiasrithanakorn) ប្រធានក្រុមហ៊ុន អិន ស៊ីអិច បានឱ្យដឹងថា ដោយសារលក្ខណៈសម្បត្ដិភូមិសាស្ដ្រល្អ និងមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលនឹងធ្វើឱ្យតម្រូវការម៉ូតូមានកើនឡើង ទើបក្រុមហ៊ុនសម្រេចបើកសាខានៅទីនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អតិថិជន ដែលនៅក្បែរទីតាំងនេះ ។

ក្នុងឱកាសអបអរសាទរពិធីសម្ពោធហាងថ្មីនេះលោក បេន កៀស្រ៊ីថា ណាកន បានថ្លែងថា៖

“ថ្ងៃនេះយើងអបអរសាទរពិធីសម្ពោធហាងថ្មី ដែលជាសាខាទី១៨នៅទីក្រុងភ្នំពេញ ដូច្នេះមានសាខាសរុបទាំងអស់ចំនួន៧២ នៅទូទាំងប្រទេស សម្រាប់ឆ្លើយតបទៅនឹងតម្រូវការម៉ូតូ និងសេវាកម្មក្រោយពីលក់”។

លោកបន្ដថា៖

“លោក អ៊ឹង គីមហុង ក្នុងរយៈពេល៦ឆ្នាំនៃភាពជាដៃគូរពាណិជ្ជកម្មជាមួយក្រុមហ៊ុន អិន ស៊ី អិច និងភាពជោគជ័យក្នុងវិស័យអាជីវកម្មម៉ូតូត្រូវបានទទួលស្គាល់ ហើយយើងមានសុទ្ធិដ្ឋិនិយមដែរថា គាត់នឹងគ្រប់គ្រងហាងនេះប្រកបទៅដោយប្រសិទ្ធភាពខ្ពស់”។

ពិធីសម្ពោធហាងលក់ម៉ូតូហុងដា អ៊ឹង ប៉ោប៉ី
ពិធីសម្ពោធហាងលក់ម៉ូតូហុងដា អ៊ឹង ប៉ោប៉ី

លោកសង្ឃឹមយ៉ាងមុតមាំថា អតិថិជនទាំងអស់ដែលរស់នៅក្នុងតំបន់នេះ និងក្បែរៗនេះនឹងទទួលបានសេវាកម្មថែទាំងម៉ូតូទាំងអស់គ្នា ក្រោយពីការដាក់ឱ្យដំណើរការហាងលក់ម៉ូតូហុងដា អ៊ឹង  ប៉ោប៉ី នៅពេលនេះ។

ទន្ទឹមនឹងនោះដែរលោក រីយុតាកាហាស៊ិ (Mr. Ryo Takahashi) ជាប្រធានចាត់ការទូទៅ និងសម្របសម្រួលផ្នែកពាណិជ្ជកម្មម៉ូតូនៃ Asia Honda Motor Co., Ltd. បានមានប្រសាសន៍បន្ថែមក្នុងឱកាសនោះថា៖

“ក្រុមហ៊ុនហុងដានៅទូទាំងពិភពលោក បានបង្កើតនិងផ្សព្វផ្សាយចក្ខុវិស័យឆ្នាំ២០៣០ របស់ខ្លួនរួចមកហើយនៅក្នុងឆ្នាំ២០១៧ បានប្តេជ្ញាចិត្តដើម្បី «ពង្រីកលទ្ធភាពនៃជីវិតរបស់មនុស្សទាំងអស់» ហើយយើងកំពុងធ្វើការឆ្ពោះទៅរកការសម្រេចបានការងារនេះ។ ស្ថាបនិកក្រុមហ៊ុនហុងដា គឺលោក សុអិឈិរ៉ុ ហុងដា ជឿជាក់ថា “បច្ចេកវិទ្យាគឺសម្រាប់មនុស្ស” និង មានប្រយោជន៍សម្រាប់មនុស្ស។ អភិវឌ្ឍបច្ចេកវិទ្យា និងទទួលយកបច្ចេកវិទ្យា ហើយអភិវឌ្ឍអាជីវកម្មនៅទូទាំងពិភពលោក”។

លោក រីយុតាកាហាស៊ិ (Mr. Ryo Takahashi)
លោក រីយុតាកាហាស៊ិ (Mr. Ryo Takahashi)

ឥឡូវនេះក្រុមហ៊ុនហុងដា គឺជាដៃគូអាជីវកម្មដ៏ជិតស្និទ្ធជាមួយក្រុមហ៊ុន អិន ស៊ី អិច ដែលបានផ្តល់នូវផលិតផលហុងដាជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជាចាប់តាំងពីឆ្នាំ១៩៩២ មកម្ល៉េះ។  ផលិតផលរបស់ហុងដា បានក្លាយជាមធ្យោបាយដ៏សំខាន់សម្រាប់ការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

លោក អ៊ឹង គឹមហុង ជាម្ចាស់ហាង លក់ម៉ូតូហុងដា អ៊ឹង ប៉ោប៉ី នៅទីក្រុងភ្នំពេញ បានថ្លែងថា ហាងរបស់លោក មានលក់ម៉ូតូម៉ាកហុងដាជាច្រើនប្រភេទ ធានាគុណភាពខ្ពស់ ជាពិសេសមានផ្ដល់នូវសេវាកម្មថែទាំ និងជួសជុលដោយជាងជំនាញៗដែលបានទទួលការបណ្ដុះបណ្ដាលត្រឹមត្រូវពីក្រុមហ៊ុន អិន ស៊ី អិច ព្រមទាំងមានលក់គ្រឿងបន្លាស់សុទ្ធរបស់ហុងដា ធានាថាមិនក្លែងក្លាយជូនដល់អតិថិជនទាំងអស់ទៀតផង៕

លោក អ៊ឹង គឹមហុង
លោក អ៊ឹង គឹមហុង
ពិធីសម្ពោធហាងលក់ម៉ូតូហុងដា អ៊ឹង ប៉ោប៉ី
ពិធីសម្ពោធហាងលក់ម៉ូតូហុងដា អ៊ឹង ប៉ោប៉ី
ពិធីសម្ពោធហាងលក់ម៉ូតូហុងដា អ៊ឹង ប៉ោប៉ី
ពិធីសម្ពោធហាងលក់ម៉ូតូហុងដា អ៊ឹង ប៉ោប៉ី
ពិធីសម្ពោធហាងលក់ម៉ូតូហុងដា អ៊ឹង ប៉ោប៉ី
ពិធីសម្ពោធហាងលក់ម៉ូតូហុងដា អ៊ឹង ប៉ោប៉ី
ពិធីសម្ពោធហាងលក់ម៉ូតូហុងដា អ៊ឹង ប៉ោប៉ី
ពិធីសម្ពោធហាងលក់ម៉ូតូហុងដា អ៊ឹង ប៉ោប៉ី
ពិធីសម្ពោធហាងលក់ម៉ូតូហុងដា អ៊ឹង ប៉ោប៉ី
ពិធីសម្ពោធហាងលក់ម៉ូតូហុងដា អ៊ឹង ប៉ោប៉ី
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T