វីង ទទួលការចាប់អារម្មណ៍កាន់តែខ្លាំង នៅពិព័រណ៍ការងារ និងផលិតភាពជាតិ២០១៩!

//s6.kh1.co/81/814a9b28da73469eb71f5048086023cee9cc046d.jpg
សង្គម

 ០៥-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត​ ដែលជាធនាគារឈានមុខគេ ក្នុងការផ្តល់សេវាធនាគារចល័តនៅកម្ពុជា ​​​ទទួល​បានការចាប់អារម្មណ៍ ពីសំណាក់អ្នកចូលរួមជាច្រើននាក់ នៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ២០១៩ កាលពីថ្ងៃទី ០២ និង ០៣ វិច្ឆិកា នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
វីង ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ២០១៩
វីង ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ២០១៩

លោក ឡៅ សៀងហៃ ដែលជានាយកផ្នែកធនធានមនុស្សនៃធនាគារឯកទេស វីង បានឲ្យដឹងថា៖​

«នៅឆ្នាំនេះមានបេក្ខជនកាន់តែច្រើន ដែលបានសាកសួរព័ត៌មានជាមួយក្រុមការងាររបស់យើង ពួកគេបានបង្ហាញនូវការចាប់អារម្មណ៍ខ្លាំងចំពោះឱកាសការងារ ក៏ដូចជាផលិតផលរបស់វីង ដែលកំពុងបម្រើអតិថិជននៅលើទីផ្សារផងដែរ»។

វីង ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ២០១៩
វីង ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ២០១៩

ពិព័រណ៍នេះត្រូវបានរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិតក្នុងការទទួលបានឱកាសការងារ ជ្រើសរើសបុគ្គលិក និងចែករំលែកព័ត៌មានទីផ្សារការងារ។

លោក ឡៅ សៀងហៃ បានបន្ថែមទៀតថា៖

«វីង មិនត្រឹមតែជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏ធំ និងគួរឱ្យទុកចិត្តបំផុតនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ វីង ក៏ជាកន្លែងដ៏ល្អបំផុតសម្រាប់ធ្វើការផងដែរ ដោយផ្តោតលើការយកចិត្តទុកដាក់ការថែរក្សា និងការទំនាក់ទំនង ដោយមើលទៅលើការគ្រប់គ្រងល្អ ការអភិវឌ្ឍន៍ និងការច្នៃប្រឌិតរបស់បុគ្គលិក»។

វីង ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ២០១៩
វីង ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ២០១៩

គួររំលឹកផងដែរថា វីង ទើបតែទទួលបានពានរង្វាន់និយោជកឆ្នើមប្រចំាតំបន់អាស៊ី នៅក្នុងកម្មវិធី Asia’s Best Employer Brands 2019 ដែលរៀបចំឡើងដោយវិទ្យាស្ថាន Employer Branding នៅប្រទេសសិង្ហបុរី នៅខែសីហា ឆ្នាំ២០១៩ កន្លងទៅ ហើយនោះជាលើកទី៤ហើយ ដែលវីងទទួលបានរង្វាន់មួយនេះផងដែរ៕ 

វីង ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ២០១៩
វីង ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ២០១៩
វីវីង ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ២០១៩
វីវីង ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ២០១៩
វីង ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ២០១៩
វីង ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ២០១៩
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T