ខឹងអ្នកជិតខាងពូកែមើលងាយខ្លាំងពេក ស្ត្រីម្នាក់តស៊ូរកស៊ីលក់មាន់រហូតដល់ទិញរថយន្ដថ្មីសន្លាងមួយគ្រឿងដាក់ផ្ទះទុកឲ្យប្ដី

//s4.kh1.co/95/95863260174860dbe2a33f4f6c3b93effeaf2814.jpg
សង្គម

 ០៥-វិច្ឆិកា-២០១៩ ២ល្ងាច · ៦ ឆ្នាំមុន

ម៉ាឡេស៊ី៖ ជាការពិតណាស់ ការខិតខំប្រឹងប្រែង និងដាក់ចិត្តធ្វើអ្វីមួយ នោះយើងនឹងទទួលបានលទ្ធផលល្អនៅថ្ងៃមុខ។ ជាក់ស្ដែង ថ្មីៗនេះ ស្ត្រីម្នាក់បានតស៊ូរកស៊ីលក់មាន់រហូតដល់អាចទិញរថយន្ដថ្មីស្រឡាងមួយគ្រឿងជូនទៅកាន់ប្ដី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា ស្ត្រីរូបនោះមានឈ្មោះថា Nur Amyza Ismail និងប្ដីរបស់គាត់ឈ្មោះថា Lan។ ពួកគាត់ទាំងពីរគឺជាអាជីវករលក់មាន់ ដែលរស់នៅក្នុងរដ្ឋ Kelantan ប្រទេសឥណ្ឌូនេស៊ី។ ដោយសារតែមិនមានចំណេះដឹងខ្ពង់ខ្ពស់ ពួកគាត់ទាំងពីរត្រូវខំប្រឹងប្រែងរកស៊ីដោយបញ្ចេញកម្លាំងញើសឈាម។ កាលពីឆ្នាំ២០០៨ អ្វីដែលពួកគាត់ទាំងពីរអាចទិញបាននោះគឺរថយន្ដសារីចាស់មួយគ្រឿងប៉ុណ្ណោះក្នុងតម្លៃ៤,០០០រីងហ្គីត (ប្រមាណ៩៦៥ដុលា្លរអាមេរិក)។

អ្នកស្រី Nur Amyza Ismail បាននិយាយថា៖

«អ្នកជិតខាងតែងតែមើលងាយនិងចម្អកមកកាន់គ្រួសាររបស់ខ្ញុំ ព្រោះខ្ញុំនិងប្ដីមិនបានរៀនសូត្រច្រើននោះទេ។ ហើយពួកគេបានប្រាប់ថា អាជីវកម្មលក់មាន់នេះ នឹងមិនអាចរីកចម្រើនទៅមុខទេ។»

ប្រភពបានបន្ដថា ពួកគាត់ទាំងពីរបានផ្លាស់ប្ដូរទម្លាប់មិនល្អ និងតាំងចិត្តក្នុងការរកស៊ីដើម្បីជំនះការមើលងាយពីអ្នកជិតខាង។ ពួកគាត់បានខិតខំរកស៊ីដោយមិនរអ៊ូពីភាពនឿយហត់រហូតអាចទិញរថយន្ដបន្ថែមចំនួន៤គ្រឿងទៀត។ លុះមកដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ អ្នកស្រី Nur Amyza Ismail បានទិញរថយន្ដម៉ាក AUDI RS5 ដ៏ថ្មីសន្លាងមួយគ្រឿងក្នុងតម្លៃ ២៥០,០០០ (ប្រមាណ៦០,៣៤៩ដុល្លារអាមេរិក) ទុកជាកាដូជូនទៅកាន់ប្ដីរបស់គាត់។

យ៉ាងណាមិញ ក្រោយពីជោគជ័យនឹងអាជីវកម្មលក់មាន់រួចមក ពួកគាត់ទាំងពីរនាក់ប្ដីប្រពន្ធមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដែលអាចតស៊ូជំនះរាល់ឧបសគ្គ និងការមើលងាយពីអ្នកជិតខាងបាន។ ពួកគាត់ទាំងពីរក៏កំពុងទទួលបាននូវការចាប់អារម្មណ៍ពីមហាជននៅលើបណ្ដាញសង្គមក្នុងប្រទេសម៉ាឡេស៊ីផងដែរ៕

តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ?

សូមទស្សនារូបភាពខាងក្រោម៖

អ្នកស្រី Nur Amyza Ismail និងស្វាមី 
អ្នកស្រី Nur Amyza Ismail និងស្វាមី 
អ្នកស្រី Nur Amyza Ismail និងស្វាមី 
អ្នកស្រី Nur Amyza Ismail និងស្វាមី 
កាលពី២០០៨ និង ២០១៩
កាលពី២០០៨ និង ២០១៩
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ១៦ ម៉ោងមុន
//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T