អ្នកគាំទ្រខូចចិត្តបាត់! ខែក្រោយនេះ Hong Jong Hyun ចូលហ្វឹកហាត់ទាហានហើយ

//s4.kh1.co/0d/0d8da51b148c9ffaa73158e12bdc8468d95bc80a.jpg
តារា & កម្សាន្ដ

 ០៥-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ឆាប់ៗខាងមុខនេះ តារាសម្តែងដ៏មានប្រជាប្រិយភាពលោក Hong JongHyun ដែលស្ថិតក្រោមផលិតកម្ម C-Jes នឹងត្រូវសម្រាកពីការងារសិល្បៈមួយរយៈធំ ដើម្បីហ្វឹកហាត់ទាហានហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ផ្អែកតាមប្រភពផ្លូវការបានឲ្យដឹងថា Hong Jong Hyun នឹងត្រូវចូលខ្លួនហ្វឹកហាត់ទាហាននៅថ្ងៃទី ២ ខែធ្នូចុងឆ្នាំនេះ។ ហើយការហ្វឹកហាត់ទាហាននេះ ត្រូវប្រើរយៈពេល ២ ឆ្នាំ ដូច្នេះហើយ ទាល់តែឆ្នាំ ២០២២ ទើបលោកអាចឈានជើងវិលត្រលប់ចូលសិល្បៈវិញ។

ម៉្យាងវិញទៀត តាមសម្តីរបស់លោក Hong Jong Hyun បាននិយាយបែបនេះថា៖ 

“ខ្ញុំមិនសូវបារម្ភច្រើននោះទេ នៅពេលដែលខ្ញុំវិលត្រលប់ចូលសិល្បៈវិញ ក្រោយពេលហ្វឹកហាត់ទាហានចប់ ព្រោះខ្ញុំធ្វើការនេះយូរណាស់មកហើយ។ ហើយខ្ញុំកំពុងតែគិតថា នៅពេលដែលខ្ញុំចេញមកវិញ តើមុខមាត់របស់ខ្ញុំប្រែប្រួលយ៉ាងម៉េចខ្លះទៅ”។

ទោះយ៉ាងណាក្តី អ្នកគាំទ្រនៅតែរង់ចាំការវិលត្រលប់របស់កម្លោះសង្ហារូបនេះ វិលចូលសិល្បៈវិញក្រោយពីលោកបញ្ចប់ការហ្វឹកហាត់ទាហាន នៅពេល២ឆ្នាំខាងមុខទៀត៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Hong Jong Hyun
Hong Jong Hyun
Hong Jong Hyun
Hong Jong Hyun
Hong Jong Hyun
Hong Jong Hyun
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T