ប្រទះ​ឃើញ​សព​មនុស្ស​ម្នាក់​ទៀតហើយ អណ្តែត​នៅ​កោះ​រ៉ុ​ង​… ផ្អើល!!!

//s5.kh1.co/a5/a5a7eecefd6bf2f7dec2a3e486dfc5950a0d3964.jpg
សង្គម

 ០៥-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សព​មនុស្ស​អណ្តែត​ទឹក​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​ទឹក​នៅ​ខាង​មុខ​កោះ​រ៉ុ​ង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្រុង​កោះ​រ៉ុ​ង ខេត្ត​ព្រះ​សីហ​នុ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s4.kh1.co/__image/w=650,h=379,q=100/ce/ceed297b8d0bd3378b8b97c40f2fe045462f24a6.jpg

សេចក្តីរាយការណ៍​បន្ត​ថា ក្រោយ​ទទួល​បាន​ដំណឹង​ថា មាន​សាកសព​មនុស្ស​អណ្តែត​ទឹក​នៅ​ខាង​មុខ​កោះ​រ៉ុ​ង​ភ្លាម លោក​វរសេនីយ៍ឯក ឌឹ​ម សំបូរ ប្រធាន​អង្គភាព​នគរបាល​បង្ក្រាប​បទ​លើ្ម​ស​លើ​ផ្ទៃសមុទ្រ បាន​បញ្ជា​កម្លាំង និង​នាវា​ល្បឿន​លឿន ចុះ​ទៅ​ស្វែងរក​សាកសព​នេះ ។ ហើយ​ក្រោយ​ពី​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​ភ្លាម កម្លាំង​នគរបាល​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ បាន​រៀបចំ​អូស​យក​សាកសព​នេះ​នាំ​មក​កាន់​ដីគោក ដើម្បី​ជូន​សមត្ថកិច្ច​ជំនាញ​ពិនិត្យ និង​ធ្វើការ​កោសល្យ​វិ​ច្ច័​យ​។

បើ​តាម​លោក​វរសេនីយ៍ឯក ឌឹ​ម សំបូរ បាន​ថ្លែង​បន្ត​ថា សាកសព​ខាងលើ​នេះ មាន​ស្ថានភាព​រលួយ​ខ្លះទៅ​ហើយ ដូច្នេះ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ពី​អត្តសញ្ញាណ​ថា ជា​ប្រុស ឬ​ក៏​ជា​ស្រី​នោះ​ទេ ហើយ​ជា​ជនបរទេស ឬ​ជា​ជនជាតិ​ខ្មែរ​នៅឡើយ​៕

https://s5.kh1.co/__image/w=650,h=379,q=100/7a/7ad70d196a455ab1caeeaed7ed40b1d479006bcd.jpg
https://s6.kh1.co/__image/w=650,h=379,q=100/84/84f8ea8c51fc224e8bbf7a37f8f18e147bdb848f.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T