សង្សារដឹងសង្សារ ការងារដឹងការងារ ចេញចម្រៀងលើកនេះ HyunA ថាចង់ឈ្នះ Dawn!

//s6.kh1.co/bd/bd719cace612fe833f9560ea236a877136fa9797.png
តារា & កម្សាន្ដ

 ០៥-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ សល់មិនប៉ុន្មានម៉ោងទៀត កំពូលគូស្នេហ៍ល្បីប្រចាំKpop តារាចម្រៀងស្រី HyunA និង Dawn នឹងចេញអាល់ប៊ុលចម្រៀងថ្មីដំណាលគ្នាជាផ្លូវការហើយ ដោយអាល់ប៊ុមចម្រៀងផ្ទាល់ខ្លួនរបស់ HyunA មានឈ្មោះថា «FLOWER SHOWER» និងអាល់ប៊ុមចម្រៀងផ្ទាល់ខ្លួនរបស់ Dawn មានឈ្មោះថា «MONEY»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ទន្ទឹមនឹងជិតចេញបទចម្រៀងថ្មីនេះផងដែរ HyunA ក៏ចូលរួមផ្តល់កិច្ចសម្ភាសន៍នៅក្នុងកម្សាន្តជជែកកម្សាន្តមួយ ដោយក្នុងនោះ គេក៏បានសួរនាងពាក់ព័ន្ធទៅនឹងដំណើរការនៃការធ្វើអាល់ប៊ុមចម្រៀងថ្មីនេះ និងពិសេសថែមទាំងបានសួរនាងអំពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ថាតើនាងរវាងអាល់ប៊ុមនាង ជាមួយនឹងសង្សាររបស់នាង តើនាងចង់ឲ្យអាល់ប៊ុមមួយណា ចេញទៅបានល្អនិងល្បីជាង។

ជាក់ស្តែង ក្នុងនោះផងដែរ កំពូលតារាស្រីសម្ដីត្រង់រូបនេះ ក៏បានឆ្លើយភ្លាមៗថា៖

«ត្រូវតែអីចឹងហើយ គឺខ្ញុំសង្ឃឹមថារបស់ខ្ញុំនឹងធ្វើបានល្អជាង!»

គួររំឮកផងដែរថា ចាប់តាំងពីឆ្នាំ២០១៧ ដែលនាងបានចេញអាល់ប៊ុមចុងក្រោយរបស់នាង «Lip & Hip» មក អាចនិយាយបានថា នេះគឺជាលើកដំបូងហើយ ដែលនាងបានចេញនូវអាល់ប៊ុមថ្មី បន្ទាប់ពីដើរចូលក្នុងផលិតកម្ម P Nation ហើយគ្រប់គ្នាក៏សង្ឃឹមថានាងនឹងអាចធ្វើបានយ៉ាងល្អ ដូចអ្វីដែលនាងបានប្រាថ្នាផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ក្នុងអំឡុងពេលជជែកកម្សាន្តនេះផងដែរ HyunA ក៏ថែមទាំងបានទម្លាយប្រាប់ពីប្រវត្តិស្នេហារវាងនាង និង Dawn ទៅកាន់ទស្សនិកជនផងដែរ ដោយនាងបានសារភាពតាមត្រង់ថា នាងគឺជាអ្នកដែលសារភាពអារម្មណ៍របស់ខ្លួន ទៅកាន់Dawn មុនថែមទៀតផង៕

អាល់ប៊ុមថ្មីរបស់ HyunA និង Dawn
អាល់ប៊ុមថ្មីរបស់ HyunA និង Dawn
HyunA និង Dawn
HyunA និង Dawn
HyunA និង Dawn
HyunA និង Dawn
HyunA និង Dawn
HyunA និង Dawn
HyunA និង Dawn
HyunA និង Dawn
HyunA និង Dawn
HyunA និង Dawn
HyunA និង Dawn
HyunA និង Dawn
HyunA និង Dawn
HyunA និង Dawn
HyunA និង Dawn
HyunA និង Dawn
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T