មហាកិត្តិយសណាស់! ​ក្រុម​តូច Small World Small Band នាំគ្នាច្រៀងថ្វាយ ​ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យ៉ាងពីរោះ (មានវីដេអូ)

//s4.kh1.co/c8/c8ab3290b261f9875de6afdac1fe85370d007081.jpg
តារា & កម្សាន្ដ

 ០៥-វិច្ឆិកា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ បណ្តាអ្នកគាំទ្រជាច្រើនពិតជាមានការភ្ញាក់ផ្អើល ក៏ដូចជារំភើបយ៉ាងខ្លាំងចំពោះ ក្រុមតូច Small World Small Band ដែលមានកិត្តយស បញ្ចេញទេពកោសល្យច្រៀងឲ្យ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានទត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ឃើញថាពួកគេបានសម្តែង និងធ្វើឡើងបានយ៉ាងល្អបំផុត ជាមួយនឹងទឹកដមសម្លេងច្រៀងយ៉ាងពីរោះរណ្តំ អមជាមួយនឹងក្រុមភ្លេងតន្រ្តីឧបករណ៍បុរាណ ដែលធ្វើឲ្យការច្រៀងរបស់ពួកគេកាន់តែប្លែកអារម្មណ៍ និងពីរោះយ៉ាងខ្លាំងគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាមួយនឹងការសម្តែង ទតដោយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ពិតជាមហាកិត្តយសខ្លាំងសម្រាប់ពួកគេ ដែលបានប្រគំថ្វាយ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងទតជាលើកទីមួយ។

ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតជារំភើប និងរីករាយចំពោះពួកគេ ដែលជាលើកទី១ហើយដែលបានឡើងច្រៀងជាមួយនឹងកិត្តិយសខ្លាំងបែបនេះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

 ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
 ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ក្រុមតូច
ក្រុមតូច
ក្រុមតូច Small World Small Band  ពេលឡើងច្រៀង
ក្រុមតូច Small World Small Band  ពេលឡើងច្រៀង
https://s4.kh1.co/__image/w=650,h=488,q=100/f8/f8dae375d6192c1fea8536ab3a4bd38587b9e563.jpg
ក្រុមតូច Small World Small Band ពេលឡើងច្រៀង
ក្រុមតូច Small World Small Band ពេលឡើងច្រៀង
ក្រុមតន្រ្តីបុរាណ
ក្រុមតន្រ្តីបុរាណ
ក្រុមតូច Small World Small Band ពេលឡើងច្រៀង
ក្រុមតូច Small World Small Band ពេលឡើងច្រៀង
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T