កម្ពុជានឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​​​ទទួល​ធនា​គារិក​ជាន់​ខ្ពស់អាស៊ាន សម្រាប់​សន្និ​សីទ​ធនា​គារ​អាស៊ាន​​លើក​ទី​២២ និង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ធ​នា​គារ​អាស៊ាន​លើក​ទី​៤៩!

//s6.kh1.co/8e/8e71160794bd7c4d93c82870e40ee78a6219f106.jpg
សង្គម

 ០៥-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំ​ពេញ នៅថ្ងៃទី ៥ ខែវិច្ឆិកានេះ លោក​បណ្ឌិត ​អ៊ិន ចាន់នី ប្រធាន​សមា​គម​ធ​នា​គារ​នៅកម្ពុជា មាន​ប្រសាសន៍​​ថា លោកនឹង​រង់​ចាំ​ទទួល​ស្វាគមន៍​សមា​ជិក​ជាន់​ខ្ពស់មក​ពី​វិស័យ​ធ​នា​គារ​​អាស៊ាន ដើម្បី​ចូលរួម​ក្នុង​សន្និ​សីទ​ធនា​​គារ​អាស៊ាន ដែលនឹង​ត្រូវ​រៀប​ចំ​ឡើង​នៅ​រាជ​ធានី​ភ្នំ​ពេញ នាចុង​ខែ​វិច្ឆិកានេះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក​បណ្ឌិត ​អ៊ិន ចាន់នី ប្រធាន​សមា​គម​ធ​នា​គារ​នៅកម្ពុជា  
  លោក​បណ្ឌិត ​អ៊ិន ចាន់នី ប្រធាន​សមា​គម​ធ​នា​គារ​នៅកម្ពុជា  

សន្និ​សីទ​​ប្រចាំ​​តំបន់ដែលត្រូវធ្វើឡើងប្តូរវេនគ្នាជាមួយសមាជិកអាស៊ានជារៀងរាល់២ឆ្នាំម្តងនេះ នឹងត្រូវប្រារព្ធឡើងក្រោមប្រធានបទ “ការតភ្ជាប់នៃសមាគមអាស៊ានត្រឹមឆ្នាំ​២០២៥ ស្តីពី “ពិភពលោកថ្មីនៃនវានុវត្តភាពបច្ចេកវិទ្យា សម្រាប់វិស័យធនាគារអាស៊ានតែមួយ” (ASEAN Connectivity 2025 - a brave new world of digital innovation for one ASEAN banking sector) នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​សណ្ឋា​គារ​សុខាភ្នំ​ពេញ ចាប់​ពី​ថ្ងៃ​ទី​២៥ ដល់​ទី​២៧ ខែវិច្ឆិកា ហើយ​ត្រូវ​បាន​រំពឹង​ទុក​ថានឹង​​ប្រតិ​ភូ​ច្រើន​ជាង​ ៥០០ នាក់ មក​ពី​ទូ​ទាំង​តំបន់​។

លោក​បណ្ឌិត ចាន់នី មាន​ប្រសាសន៍​ថា៖

«នេះ​គឺ​ជា​កត្តិ​យស​ដ៏ធំមួយ​សម្រាប់​កម្ពុជា ក្នុង​ការ​​ធ្វើ​ជា​ម្ចាស់​ផ្ទះរៀប​ចំ​​ស​ន្និ​សីទ​ដ៏​សំខាន់​​មួយនេះ ដែល​នឹង​នាំ​យក​សមា​ជិកសំខាន់​ៗ​ក្នុង​វិស័យ​ធ​នា​គារ​អាស៊ាន ដើម្បី​​ធ្វើ​ការ​ពិភាក្សា​គ្នា​ជាផ្លូវ​ការ​សម្រាប់​រយៈពេល​៣​ថ្ងៃ​»​។

លោក​បាន​​ប្រាប់​បន្ត​ថា៖

«ខ្ញុំ​មាន​មោទ​ន​ភាព​ជា​ពិសេស​ ខណៈ​ដែល​វិស័យ​ធ​នា​គារ​បាន​បង្កើត​ឲ្យ​មានការ​វិវឌ្ឍ​​ដ៏​ធំ​អស្ចារ្យ​ នៅកម្ពុជា នៅ​ក្នុង​រយៈ​​ពេល​ជាច្រើន​ឆ្នាំ​មក​នេះ ជា​ពិសេស​ការ​ចាប់​ផ្តើម​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​ថ្មី​ជា​លើក​ដំបូង ដែល​ជួយ​ឲ្យ​​រាល់​សេវា​ហិរញ្ញ​វត្ថុ​ផ្លូវ​ការ​ទាំង​អស់ ស្ថិត​ក្នុង​ដៃ​របស់​ប្រជា​​ពល​រដ្ឋ​កម្ពុជា គ្រប់​ពេល និង​គ្រប់​​ទី​កន្លែង​​។ ដោយមានការគាំទ្រ និង​ការសហការពីសណាក់ធនា​គារ​ជាតិ​នៃ​កម្ពុជា ​សមា​គមធនាគារនៅកម្ពុជាបាន​​ផ្តោត​ទៅ​លើ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា ដើម្បីបង្កើនបរិយាប័ន្នក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​ផ្លូវការ​ផង និង​ជួយលើកម្ពស់​ការ​ប្រើ​ប្រាស់​​រូប​បិយ​បណ្ណ​របស់​ប្រទេស​យើង គឺប្រាក់​រៀលខ្មែរ សម្រាប់​រាល់​កា​រធ្វើ​​អាជី​វ​កម្ម​ធំ និង​តូច​ទាំង​អស់ជាសារព័ន​»​។

លោក ​អ៊ិន ចាន់នី បាន​បន្ថែម​ទៀត​ថា៖

«យើង​គិត​ថា សហសេវិក​របស់​យើង ដែលមក​​ពី​ទូ​ទាំងសហ​គមន៍​​អាស៊ាន នឹង​ចែករំលែកបទពិសោធន៍ជាច្រើន​ ដែល​ត្រូវ​សិក្សា​អំពី​វិធី​សាស្ត្រ​ដែល​ធនា​គារ​កម្ពុជា កំពុង​តែ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា ក៏ដូច​ជា​ការ​រីក​ចម្រើន​ផ្សេង​ៗ ដើម្បី​ផ្តល់​ជូន​ផលិត​ផល និង​សេវា​កម្ម​បន្ថែម​ទៀត ដល់​អតិ​ថិ​ជន​របស់​ខ្លួន​ដែលកំពុង​កើន​ឡើង​ឥត​ឈប់​ឈរ និង​ដើម្បី​​ធ្វើ​ឲ្យ​​​ប្រសិទ្ធ​​ភាព តម្លា​ភាព និង​អត្ថ​ប្រយោជន៍​នៃ​ការ​​ប្រតិ​បត្តិ​ការណ៍​​របស់ពួក​​គេ កាន់​តែ​ល្អ​ប្រសើរ​ជាងមុន​»​។

សន្និ​សីទ​នេះសហ​ការ​រៀប​ចំ​​ដោយ​សមាគម​ធនា​គារ​​នៅកម្ពុជា (ABC) និង​​សមា​គម​ធ​នា​គារិក​អាស៊ាន (ABA) ហើយ​ដែលកាន់តែពិសេសជាងនេះទៅទៀត សន្និសីទនេះនឹងមានការចូលរួមពី ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគាជាតិនៃកម្ពុជា ដែលជាគណៈអធិបតី និងវាគ្មិនសំខាន់ៗដូចជា លោក​ជំ​ទាវ ជា សេរី អគ្គនាយក​បច្ចេកទេស​ ធនាគារជាតិ​នៃ​កម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធនាគាអេស៊ីលីដា ធនាគារកាណាឌីយ៉ា ក.អ ធនាគារស្ថាបនា ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ធនាគារវីង និងវាគ្មិនជាមកពីស្ថាប័ន​ផ្សេងៗជាច្រើនទៀត ចូលមករួម​គ្នាពិភាក្សា​ និង​ការ​បង្កើតទំនាក់ទំនង ក្រោម​ទស្ស​ន​ទាន​​ និង​បទពិសោធស្តីពី នវានុវត្តភាពបច្ចេកវិទ្យា នៃ​វិស័យ​ធ​នា​គារ​

នៅក្នុង​សន្និសីទ​នេះ យើងបានអញ្ជើញ​អ្នក​ឯក​ទេស​ជំនាញ​ផ្សេង​ៗ​គ្នាព្រមទាំងវាគ្មិនកត្តិយស​មកពី​ទូ​ទាំង​តំបន់ ដើម្បី​ធ្វើ​បទ​បង្ហាញ​ទៅកាន់​​ប្រតិ​ភូលើ​ប្រធាន​បទ​ដែលមានសារៈសំខាន់ជុំ​វិញ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថលក្នុង​សេវា​​ហិរញ្ញ​វត្ថុ​ ​ដែលអញ្ជើញមកពី​សមា​គម​ធនា​គារិក​អាស៊ាន ធនាការកណ្តាលនៃប្រទេសសិង្ហបុរី ​សហព័ន្ឋធនាគារហ្វីលីពីន (Union Bank of Philippines) សមាគមធនាគានៃប្រទេសថៃ ធនាគារពិភពលោក (World Bank) សាជីវកម្មហិរញ្ញវត្តុអន្តរជាតិ (IFC) ព្រមទាំងវា​គ្មិន​កិត្តិ​យស​ជាច្រើន​នាក់​ទៀត​ផងដែរ។

សន្និសីទនេះផងដែរ ក៏បានរៀបចំនូវការ​ពិពណ៌​ស្តី​ពី​ធនាការ ដែល​ហៅ​ថា «Banking Expo» ខណៈ​ដែល​ក្រុមហ៊ុន​​នានា ដែល​ធ្វើ​ការ​ក្នុង​វិស័យ​ធនា​គារ នឹង​​បង្ហាញពី​ផលិត​ផល និង​សេវា​កម្ម​របស់​ពួកគេ​ជូនទៅកាន់អ្នកដែលចូលរួមទាំងអស់។

  លោក​បណ្ឌិត ​អ៊ិន ចាន់នី ប្រធាន​សមា​គម​ធ​នា​គារ​នៅកម្ពុជា  
  លោក​បណ្ឌិត ​អ៊ិន ចាន់នី ប្រធាន​សមា​គម​ធ​នា​គារ​នៅកម្ពុជា  

សន្និ​​សីទ​​នេះ យើងអនុញ្ញាតឱ្យ​មានការចូលរួម​ទាំង​អស់ក្នុង​វិស័យ​ធ​នា​គារ និង​ហិរញ្ញ​វត្ថុ ក្នុង​នោះ​រាប់​បញ្ចូល​ទាំងធនា​គារិក​ក្នុង​ស្រុក និង​អន្តរ​ជាតិផងដែរ ហើយ​ការ​ចុះ​ឈ្មោះ អាច​ធ្វើ​បាន​​តាម​រយៈ​គេហ​ទំ​ព័រ http://events.abc.org.kh/​។

សម្រាប់​ការ​​សាក​សួរ​ព័ត៌​មាន​ ក៏​​ដូច​ជា​ការ​បញ្ចេញ​យោ​បល់​​អំពី​​​ព្រឹត្តិការណ៍​នេះ​ សូម​ទាក់​ទង​ដោយ​ផ្ទាល់​ទៅកាន់​លោក ហេង កូយ អ្នក​ចាត់​ការ​ទូទៅ​​​ក្នុង​សមា​គមធនា​គារ​​កម្ពុជា ([email protected]) តាម​រយៈ​លេខ​ទូរ​ស័ព្ទ (855)12 436 307៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T