តោះទិញ១ ថែម២! រីករាយជាមួយនឹងប្រូម៉ូសិនដ៏រំភើប និងបទពិសោធន៍អស្ចារ្យ នៃកំពូលអានុភាព ១០ (Power of 10) ពី Samsung…! (មានវីដេអូ)​

//s6.kh1.co/84/844cea4b8b883d5910aff5cbdf701b141d1a266a.jpg
សង្គម

 ០៥-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ឆ្នាំនេះ គឺជាពេលវេលាដ៏អស្ចារ្យបំផុតដែលក្រុមហ៊ុន សាមសុង ធ្វើការផ្តល់ជូននូវបទពិសោធន៍ដ៏ជាទីមោទនៈនៃកំពូលអានុភាពលេខ១០ សម្រាប់បច្ចេកវិទ្យារបស់ខ្លួន ក៏ដូចជាកម្មវិធីប្រូម៉ូសិនដ៏ពិសេសគួរឱ្យភ្ញាក់ផ្អើល មិនធ្លាប់មានក្នុងព្រះរាជាណាចក្រកម្ពុជានាពេលនេះ។
លេខ ១០ របស់ សាមសុង នៅពេលនេះ គឺតំណាងឱ្យទាំងភាពរីករាយ និងភាពភ្ញាក់ផ្អើលដ៏អស្ចារ្យផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះដើម្បីអបអរខួបគម្រប់ ១០ ឆ្នាំ នៃការផលិត និងបញ្ចេញស្តេចកំពូលស្មាតហ្វូនស៊េរី S ស៊េរី Note លើទីផ្សារពិភពលោក និងការដាក់សម្ពោធឱ្យដំណើរការប្រព័ន្ធប្រតិបត្តិការ Android 10 ផងដែរនោះ រាល់ការជាវស្តេចកំពូលស្មាតហ្វូន Samsung Galaxy S10 និងស្តេចស្មាតហ្វូនប៊ិក Samsung Galaxy Note 10 ចាប់ពីថ្ងៃ០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០១៩ អតិថិជនទាំងអស់នឹងទទួលបានការថែមជូន Speaker JBL Clip3 មួយគ្រឿង + Wireless Power Bank មួយគ្រឿង ភ្លាមៗ។

វ៉ាវ…ពិតជាពិសេសមែនទែន! ទិញ ១ ទទួលបានការថែមជូនដ៏អស្ចារ្យដល់ទៅ២ រកឯណាបានទៅហ្ន៎! រកបាននៅក្រុមហ៊ុន សាមសុង តែមួយគត់។

ប្រូម៉ូសិនពិសេសពីការទិញ Galaxy S10 និង Note10
ប្រូម៉ូសិនពិសេសពីការទិញ Galaxy S10 និង Note10

គួររំឭកផងដែរថា កំពូលអានុភាពលេខ ១០ (Power of 10) ដែលល្អផ្តាច់គេក្នុងពិភពលោករបស់ សាមសុង គឺផ្តោតទៅលើចំណុចពិសេសនៃបច្ចេកវិទ្យាលើកំពូលស្មាតហ្វូន ដែលមានតែមួយគ្មានពីរដូចខាងក្រោម៖

- កំពូលអេក្រង់ល្អ ភ្លឺច្បាស់ ធំជាងគេ (Dynamic AMOLED Display)
- កំពូលកាមេរ៉ាថតបានច្បាស់ល្អគ្មានគូប្រៀប (Pro-grade camera, Not just wide but Ultra-wide)
- ថតវីដេអូមានលំនឹងល្អបំផុត (Super Steady Video Recording)
- ចែករំលែកថាមពលថ្មបានលឿនជាងគេ និងបានច្រើនមិនរើសអើង Device (Wireless PowerShare)
- មានប៊ិកវេទមន្តអាចរចនា កត់ចំណាំ សរសេរ បញ្ជាលើការធ្វើបទបង្ហាញផ្សេងៗ (Magical Pen)
- មានបច្ចេកវិទ្យាស្កេនក្រយៅដៃ លើអេក្រង់បានលឿន និងសុវត្ថិភាពបំផុតដំបូងគេ
 (Ultrasonic Fingerprint on screen)
- ថាមពលថ្មធំ និងសាកចូលលឿនប្រើបានពេញ ១ ថ្ងៃ (30 min-that last all day)
- មានទំហំផ្ទុកធំជាង Laptop ផង (More storage than a laptop)

នៅមានចំណុចពិសេសអស្ចារ្យជាច្រើនទៀត ដែលប្រាប់មិនទាន់អស់ ហើយលោកអ្នកក៏មិនទាន់បានដឹងច្បាស់នៅឡើយ។ ដូច្នេះសូមកុំរង់ចាំទៀតអី! ឱកាសដ៏មហាអស្ចារ្យនេះ គឺបានមកដល់ហើយ សូមរួសរាន់កុំឱ្យប្រូម៉ូសិនពិសេសនេះ កន្លងផុតពីដៃឱ្យសោះ។

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរដោយផ្ទាល់ តាមហាងចែកចាយផលិតផល សាមសុង ទាំងអស់ទូទាំងប្រទេសដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ 1800 203 232៕ 

វីដេអូ
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T