អូស្ត្រាលី៖ នារីម្នាក់ រស់នៅក្នុងរដ្ឋ New South Wales ប្រទេសអូស្ត្រាលី បានខ្វាក់ភ្នែកអស់​រយៈពេល៣សប្ដាហ៍ ក្រោយពីចាក់សាក់ពណ៌ខៀវចូលទៅក្នុងគ្រាប់ភ្នែក។

ប្រភពបានឲ្យដឹងថា នារីរូបនោះមានឈ្មោះថា Amber Luke អាយុ២៤ឆ្នាំ បានចំណាយប្រាក់អស់ចំនួន២៦,០០០ដុល្លារអាមេរិក ទៅលើការវះកាត់អណ្ដាតព្រែក ពង្រីកដើមទ្រូង ចាក់បំពេញបបូរមាត់ និងចាក់សាក់ចំនួន២០០សាក់នៅលើដងខ្លួនជាដើម។

នាង Amber Luke បាននិយាយថា៖

អ្នកស្រី Vikki ជាម្ដាយបានឲ្យដឹងថា គាត់មានការសោកស្ដាយយ៉ាងខ្លាំងក្រោយពីឃើញការផ្លាស់ប្ដូររូបរាងរបស់កូនស្រីទៅជាមនុស្សម្នាក់ផ្សេងទៀត។ កូនស្រីរបស់គាត់មិនដែលឃើញរូបរាងធម្មជាតិរបស់ខ្លួនឯងស្អាតម្ដងណាឡើយ។

បើទោះបីជា រងការរិះគន់ពីសំណាក់អ្នកលេងបណ្ដាញសង្គមយ៉ាងណាក៏ដោយ នាង Amber នៅតែមិនខ្វល់ ដោយសារតែនាងពេញចិត្តទៅនឹងរូបរាងថ្មីរបស់នាង។ នាងតែងតែគិតថា នាងមិនបានទៅធ្វើបាបនរណាម្នាក់ឲ្យឈឺចាប់នោះទេ នាងគ្រាន់តែធ្វើអ្វីទៅតាមចំណងចំណូលចិត្តរបស់ខ្លួនប៉ុណ្ណោះ។

យ៉ាងណាមិញ ក្រោយពីជួបបញ្ហាមើលមិនឃើញអស់រយៈពេល៣សប្ដាហ៍រួចមក នាង Amber អាចមើលឃើញឡើងវិញ និងស្បថថា នាងនឹងមិនកែសម្ផស្ស ឬចាក់សាក់ទៀតនោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖

នាង Amber ចាក់សាក់ពណ៌ខៀវគ្រាប់ភ្នែក
នាង Amber ពីមុននិងបច្ចុប្បន្ន
នាង Amber ពីមុននិងបច្ចុប្បន្ន
នាង Amber ពីមុននិងបច្ចុប្បន្ន
នាង Amber បច្ចុប្បន្ន
នាង Amber បច្ចុប្បន្ន
នាង Amber បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]