ស្រ្តីជាច្រើនចង់ឱ្យធ្មេញរបស់គេ ត្រង់ស្មើ ដោយចំណាយថវិការាប់ពាន់ដុល្លារ និង ពេលរាប់ឆ្នាំ ដើម្បីអបតម្រង់ធ្មេញ ។ ប៉ុន្តែនៅប្រទេស ជប៉ុន ស្ត្រីមួយចំនួនបានចំណាយលុយឱ្យពេទ្យខាងកែសម្ផស្ស វះកាត់ធ្វើឱ្យធ្មេញខ្លះ លេចចេញ ដូចជាធ្មេញ ចំពើស ដូចរូបខាងក្រោម ។ ម៉ូតធ្មេញបែបនេះត្រូវបានគេហៅថា Yaeba ឬធ្មេញត្រួត ហើយកំពុង ទទួលការពេញនិយម ក្នុងប្រទេសជប៉ុន។ នារីដែលចង់បានធ្មេញបែបនេះគិតថា ធ្មេញបែបនេះ ធ្វើឱ្យគេមើលទៅគូរឱ្យស្រលាញ់ និង ក្មេងជាងមុន ព្រោះថាក្មេងៗភាគច្រើនមានបញ្ហាធ្មេញបែបនេះ ។

ពេទ្យធ្មេញជាច្រើនចាប់ផ្ដើម ផ្ដល់សេវាកម្ម កែច្នៃធ្មេញពីត្រង់ស្មើល្អ ទៅ ចេញជាម៉ូតបែបនេះ ។ វិធីកែច្នៃងាយមួយ គឺប្រើជ័រស្អិត បិទធ្មេញសិប្បនិមិត្តជាប់នឹងធ្មេញធម្មតា បង្កើតជាធ្មេញពីរត្រួតគ្នា។

តាមចិត្តសាស្រ្ត បុរសភាគច្រើនចូលចិត្តស្រ្តីណាដែលមើលទៅនៅក្មេង និង មានមុខមាត់ម្ញ៉ិកម្ញ៉ក់ដូចកូនក្មេង បុរសខ្លះគិតថាធ្មេញសត្រង់ស្មើពេកធ្វើឱ្យគេភ័យទៅវិញ មិនហាននៅក្បែរ ដោយគិតថានារីនោះ មិនចូលចិត្តនិយាយលេងសើច និងមានចរិកម៉ត់ចត់ពេក។

បើប្រិយមិត្តណាមានធ្មេញដូចរូបខាងក្រោម សូមកុំអាលទៅឱ្យពេទ្យតម្រង់ធ្មេញ ព្រោះថាវាអាច នឹង ពេញនិយមនៅស្រុកខ្មែរ។

សូមប្រៀបធៀបធ្មេញត្រង់ស្មើ និង ធ្មេញកែច្នៃឱ្យត្រួតគ្នា ។ តើមួយណាប្រិយមិត្តពេញចិត្តជាង?

   

ដោយ ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]