ទីបំផុត អាណារ៉ូស ចេញមុខបកស្រាយ ថាគ្រាន់តែវីដេអូថតលេងប៉ុណ្ណោះ មិនមែនថតMV (មានវីដេអូ)

//s5.kh1.co/7e/7e9aa7f00491efc8320761bd86b9701836b35fe3.jpg
តារា & កម្សាន្ដ

 ០៥-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រោយមានការផ្ទុះការរិះគន់យ៉ាងខ្លាំង នៅលើបណ្តាញសង្គម តារាសម្តែងប្រុសស្រី២រូប បានធ្វើការបញ្ចេញវីដេអូបែបស្រើបស្រាល ដែលគេសង្ស័យថាជាការថតMV នារីដែលសម្តែងនៅក្នុងនោះ ក៏បានធ្វើការបង្ហាញអារម្មណ៍មិនខ្វល់ ជាមួយនឹងពាក្យរិះគន់ទាំងនេះនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈពេលដែលមានការរិះគន់បែបនេះ តារាសម្តែងនៅក្នុងឈុតស្រើបស្រាលរូបនេះ ក៏បានធ្វើការចេញមុខ បកស្រាយតាមរយៈបទសម្ភាសន៍របស់លោក អ៊ឹម ជីវ៉ា ជាមួយនឹងហេតុផលដែលនឹកស្មានមិនដល់ ស្របពេលដែលមានការរិះគន់ព្រាតពេញបណ្តាញសង្គម។

ជាមួយគ្នានេះដែរ កញ្ញាអាណារ៉ូស បានធ្វើការបកស្រាយយ៉ាងខ្លីថា វីដេអូដែលនាងថតនេះគឺជាវីដេអូថតលេងជាមួយនឹងក្រុមការងារប៉ុណ្ណោះ បន្ទាប់ពីការថតចម្រៀង មិនមែនជាការថតMV ដែលមានឈុតបែបនេះ ដូចគិតនោះឡើយ។ ហើយម្យ៉ាងវិញទៀត នាងក៏បានបញ្ជាក់ថា បើសិនជាវីដេអូឈុតនេះមាននៅក្នុងMV មួយណា នាងនឹងធ្វើការចេញមុខទទួលទោស តែបើគ្មាននោះទេគឺគ្មានសិទ្ធិមកដាក់ទោសនាងឡើយ ព្រោះគ្រាន់តែជាការថតលេង។

តាមរយៈការបកស្រាយនេះដែរ នៅតែមិនទាន់ដឹងថាទៅជាយ៉ាងណានោះទេ ព្រោះវីដេអូផ្សេងៗដែលថតបែបនេះ មានទាំងនៅលើគ្រែក៏បានបញ្ចេញបណ្តើរៗហើយ រីឯអ្នកថតនៅក្នុងនោះក៏មានដែរ ដូច្នោះមានតែធ្វើការរង់ចាំតាមដានបន្ត ថារឿងនឹងទៅជាយ៉ាងណា៕

ប្រិយមិត្តយល់យ៉ាងណាដែរ?

កញ្ញាអាណារ៉ូស 
កញ្ញាអាណារ៉ូស 
កញ្ញាអាណារ៉ូស 
កញ្ញាអាណារ៉ូស 
កញ្ញាអាណារ៉ូស ពេលសម្តែង
កញ្ញាអាណារ៉ូស ពេលសម្តែង
កញ្ញាអាណារ៉ូស ពេលសម្តែង
កញ្ញាអាណារ៉ូស ពេលសម្តែង
កញ្ញាអាណារ៉ូស ធ្វើការបកស្រាយ
កញ្ញាអាណារ៉ូស ធ្វើការបកស្រាយ
កញ្ញាអាណារ៉ូស ធ្វើការបកស្រាយ
កញ្ញាអាណារ៉ូស ធ្វើការបកស្រាយ
កញ្ញាអាណារ៉ូស ធ្វើការបកស្រាយ
កញ្ញាអាណារ៉ូស ធ្វើការបកស្រាយ
កញ្ញាអាណារ៉ូស ធ្វើការបកស្រាយ
កញ្ញាអាណារ៉ូស ធ្វើការបកស្រាយ
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T