បើកបង្ហាញគំរូបន្ទប់គេងរបស់ បេនី យ៉ាំង ពិតជាសមនឹង តម្លៃផ្ទះវីឡា ៧៣ម៉ឺនដុល្លារពិតមែន

//s4.kh1.co/cc/ccc2d55775676a3ef2663f3c8419504a22c1e5fe.jpg
តារា & កម្សាន្ដ

 ០៥-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយ ពីខ្សែជីវិតដ៏ជោគជ័យរបស់ តារាសម្ដែង បេនី យ៉ាំង កំពុងកាក់កបជាមួយនឹង មុខរបររកស៊ីផ្ទាល់ខ្លួន និងមានជំនួញក្នុងដៃមិនចេះតិចទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែបែបនេះហើយ ទើបកាលពីពេលថ្មីៗនេះ បេនី យ៉ាំង បើកបង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃ ក្នុងបុរីល្បីមួយ មានតម្លៃរហូត៧៣ម៉ឺនដុល្លារ ដែលមានការដេគ័រម៉ូត ទាក់ទាញខ្លាំងណាស់។

យ៉ាងណាមិញ ផ្ទះវីឡាស្កឹមស្កៃរបស់បេនី យ៉ាំង មិនត្រឹមតែមានម៉ូតស្អាតប្លែក តែផ្នែកខាងក្រៅទេ សូម្បីតែបន្ទប់និមួយៗ មានការដេគ័រប្លែកភ្នែកតែម្ដង។ ជាក់ស្ដែង ថ្មីៗនេះ បេនី យ៉ាំង បានបង្ហាញម៉ូតគំរូបន្ទប់គេងរបស់នាង មានពណ៌ខ្មៅនិងប្រផេះ​ ថែមទាំងគ្រែគេង ដូចព្រះនាងបេះដាក់ ពិតជាមានលក្ខណៈប្រណីត ស្អាតខ្លាំងណាស់។

ដោយឡែក ហ្វេនៗរបស់ បេនី យ៉ាំង ពិតជាពេញចិត្តចំពោះនាង ដែលចេះខំសន្សំលុយដោយកម្លាំងញើសឈាម រហូតមានជីវភាពឡូយឆាយ ដូចសព្វថ្ងៃនេះ៕

រូបភាព៖ Epic design

បេនី យ៉ាំង
បេនី យ៉ាំង
ផ្ទះថ្មីរបស់ បេនី យ៉ាំង
ផ្ទះថ្មីរបស់ បេនី យ៉ាំង
បន្ទប់ដាក់សម្លៀកបំពាក់របស់ បេនី យ៉ាំង
បន្ទប់ដាក់សម្លៀកបំពាក់របស់ បេនី យ៉ាំង
គំរូបបន្ទប់គេងរបស់ បេនី យ៉ាំង
គំរូបបន្ទប់គេងរបស់ បេនី យ៉ាំង
គំរូបបន្ទប់គេងរបស់ បេនី យ៉ាំង
គំរូបបន្ទប់គេងរបស់ បេនី យ៉ាំង
គំរូបបន្ទប់គេងរបស់ បេនី យ៉ាំង
គំរូបបន្ទប់គេងរបស់ បេនី យ៉ាំង
បេនី យ៉ាំង
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T