Vietjet អបអរការដឹកអ្នកដំណើរទី១០០លាន ជាមួយនឹង «យុទ្ធនាការហោះហើរទូទាំងអាស៊ី និងការស្វែងរកយន្តហោះមាសទម្ងន់១គីឡូក្រាម»!

//s4.kh1.co/39/39dd1596b058904224be2542e4ff5659fb3afd69.jpg
សង្គម

 ០៤-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ដើម្បី​អប​អរ​​​អ្នក​​ដំណើរ​លើក​ទី ​១០០​​លាន​​របស់​ខ្លួន នៅ​ថ្ងៃ​នេះ ក្រុមហ៊ុន​អាកាស​ចរណ៍​ជំនាន់​ថ្មី Vietjet បាន​ប្រកាស​ពី​​យុទ្ធនាការ​ប្រូមូ៉​សិន​ដ៏​ធំបំផុត​របស់ខ្លួន​ មិន​ធ្លាប់​មាន​ពីមុន​មក ដែល​មាន​ឈ្មោះ​ថា «ហោះ​ហើរ​​ទូ​ទាំង​អាស៊ី និង​ស្វែង​រក​យន្ត​​ហោះ​មាស​ទម្ងន់​១​គីឡូក្រាម» តាម​រយៈ​ការ​ផ្តល់​ជូន​សំបុត្រ​​ប្រូមូ៉​សិន​​ដ៏​អស្ចារ្យ​រាប់​លាន​សន្លឹក ដែលមាន​​តម្លៃ​​ត្រឹម​តែ​ ០ (សូន្យ) ដុល្លារ​អាមេរិក ជា​រៀង​រាល់​ថ្ងៃ និង​​រង្វាន់​យន្ត​ហោះ​ដែល​ធ្វើ​ពី​​មាស​សុទ្ធ​ទម្ងន់​​១​គីឡូក្រាម​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Vietjet បាន​កំពុង​តែ​​នាំ​យក​ «ក្តី​សុបិន​នៃ​ការ​​ហោះ​​ហើរ» ទៅកាន់​ប្រជា​ជន​វៀត​​ណាម និង​អ្នក​ដំណើរ​អន្តរ​ជាតិ​​រាប់​លាន​​នាក់ បើ​គិត​ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​ដំណើរ​ការ​​នៃ​ការ​​ហោះ​ហើរ​ជា​លើក​ទី​១​របស់​ខ្លួន ក្នុង​ឆ្នាំ​២០១១​។

ក្រុមហ៊ុនអាកាសចរណ៍  Vietjet 
ក្រុមហ៊ុនអាកាសចរណ៍ Vietjet 

ដើម្បី​ស្វាគមន៍​សមិទ្ធ​ផល​ដ៏ធំ​ធេង​នេះ លោក Nguyen Thanh Son អនុ​ប្រធាន​ក្រុមហ៊ុន Vietjet មានប្រសាសន៍​ថា៖

«ជា​មួយ​នឹង​ការ​មាន​ផ្លូវ​ហោះហើរ​ច្រើន​ជាង​១៣០​ខ្សែ ទូ​ទាំង​អាស៊ី Vietjet បាន​បន្ត​អភិវឌ្ឍ​ន៍ឥត​ឈប់​ឈរ ដើម្បី​បំពេញ​​រាល់​តម្រូវ​ការ​​របស់​អ្នក​ដំណើរ និង​​ក្លាយ​ជា​ក្រុមហ៊ុន​អាកាស​ចរណ៍​ឈាន​មុខ​គេ​ មិន​ត្រឹម​តែ​​​ប្រចាំ​​ប្រទេស​វៀត​ណាម ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​​ប្រចាំ​តំបន់​នេះ​ផងដែរ​។ យើង​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ ទៅ​លើ​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស គ្រឿង​បរិ​ក្ខារ និង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ ក៏ដូច​​ជា ពង្រឹង​គុណ​ភាព​សេវា​កម្ម នៅ​លើ​ផ្លាត​ហ្វម​​បច្ចេក​វិទ្យា​ឌី​ជី​ថល ក្រោម​ការ​ប្តេជ្ញា​ចិត្ត​​ដើម្បី​ផ្តល់​ជូន​តម្លៃ​ដ៏​សម​រម​បំផុត និង​កម្ម​វិធី​ហោះហើរ​ចម្រុះ​ផ្សេង​ៗ​​គ្នា ក្នុង​ការ​ឆ្លើយ​តប​ទៅកាន់​ការ​ជឿជាក់​របស់​អ្នក​ដំណើរ​​។ ក្រុមហ៊ុន Vietjet ពិត​ជា​រីក​រាយ​ណាស់​​ ក្នុង​ការ​ស្វាគមន៍​អ្នក​ដំណើរ​លើក​ទី​១០០​លាន​នាក់​​ ក្នុង​​រដូ​វកាល​បុណ្យ​ទាន​នា​ចុង​ឆ្នាំ​នេះ និង​កំពុង​សម្លឹង​ឆ្ពោះ​ទៅកាន់​ការ​ស្វាគមន៍​អ្នក​ដំណើរ​លើក​ទី​២០០​លាន ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ខាង​​មុខ​ទៀត​»​។

ក្រុមហ៊ុនអាកាសចរណ៍  Vietjet 
ក្រុមហ៊ុនអាកាសចរណ៍ Vietjet 

យុទ្ធ​​នា​ការ «ធ្វើ​ដំណើរ​ទូ​ទាំង​អាស៊ី និង​ស្វែង​រក​យន្ត​ហោះ​មាស​ទម្ងន់​១​គីឡូក្រាម» ផ្តល់​ជូន​សម្រាប់​គ្រប់​គ្នា ដែល​ទិញ​សំបុត្រ​ហោះ​ហើរ​នៅចន្លោះ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដល់​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២០ តាម​រយៈ​គេហ​ទំ​ព័រ www.vietjetair.com កម្ម​វិធី​ដំឡើង​លើ​ទូរ​ស័ព្ទ VietjetAir និង​បណ្តាញ​លក់​សំបុត្រ​ផ្សេង​ៗ​ទៀត​។​ ការ​ចុះ​ឈ្មោះ​អាច​​ធ្វើ​ឡើង​តាម​រយៈគេហ​ទំ​ព័រ www.flyforlove.vietjetair.com ដើម្បី​ទទួល​បាន​​ឆ្នោត​ផ្សង​សំណាង​ដោយ​សេរី​ (ចាប់​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ត​ទៅ)​។ ទិញ​សំបុត្រ​ហោះហើរ កាន់​តែ​ច្រើន ទទួល​បាន​រង្វាន់​កាន់​តែ​ច្រើន​។

- រង្វាន់​ធំ: យន្ត​​ហោះ​ធ្វើ​ពី​មាស​​សុទ្ធ​ទម្ងន់​១​គីឡូក្រាម ដែល​មាន​តម្លៃ​ជិត​១០០​ពាន់​លាន​ដុង (ច្រើន​ជាង​៤៣០០០​ដុល្លារ)
- សំបុត្រ​ហោះហើរ​​ទូ​ទាំង​ប្រទេស​វៀត​ណាម និង​អាស៊ី ដោយ​ឥត​គិត​ប្រាក់​​រយៈ​ពេល​៦​ខែ ជាច្រើន​សន្លឹក
- សំបុត្រ​ហោះ​​ហើរ​​ដោយ​ឥ​តគិត​ប្រាក់​ សម្រាប់​ជើង​ត្រឡប់​មក​វិញ​ជាច្រើន​ពាន់​សន្លឹក​ សម្រាប់​​ផ្លូវ​ហោះ​ហើរ​អន្ត​រជាតិ​
- កាដូ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ជាច្រើន ក្នុង​ពេល​ធ្វើ​ដំណើរ​លើ​យន្តហោះ។

ប្រូម៉ូសិនពិសេសពីក្រុមហ៊ុនអាកាសចរណ៍  Vietjet 
ប្រូម៉ូសិនពិសេសពីក្រុមហ៊ុនអាកាសចរណ៍  Vietjet 

ដើម្បី​អប​អរ​ យុទ្ធ​នា​ការនៅ​​ចុង​ឆ្នាំ​ដ៏ពិសេស​នេះ ក្រុមហ៊ុន Vietjet ក៏​នឹង​ផ្តល់​ប្រូមូ៉​សិន​ជា​បន្ត​បន្ទាប់​ផងដែរ ជាមួយ​នឹង​ការ​ផ្តល់​ជូន​សំបុត្រ​ហោះហើរ​ បែប​សន្សំ​​ដ៏​អស្ចារ្យ​រាប់​លាន​សន្លឹក ដើម្បី​ធ្វើ​​ដំណើរ​ទូ​ទាំង​អាស៊ី​។ កម្មវិធី​ប្រូមូ៉​សិន​ទី​១ នឹង​ចាប់​ដំណើរ​ការ​ពី​ថ្ងទី​៥ ដល់​ទី​៧ ខែ​​វិច្ឆិកា ខណៈ​ដែល​សំបុត្រ​បែប​សន្ស​សំ​ចៃ​មាន​តម្លៃ​ចាប់​ពី ០ (សូន្យ) ដុល្លារ​អាមេរិក ច្រើន​ជាង​២​លាន​សន្លឹក នឹង​​ត្រូវ​ផ្តល់​ជូន នៅ​​អំឡុង​ម៉ោង​មាស ចន្លោះ​​ម៉ោង ១២​ថ្ងៃ​ត្រង់ និង​ម៉ោង ២ រសៀល​។

អំឡុង​​​ពេលនៃ​ការ​ធ្វើ​ដំណើរ​ សម្រាប់​សំបុត្រ​ក្នុង​ប្រូមូ៉​សិន​នេះ គឺ​ចាប់​ពីថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៩ ដល់​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២០ ហើយ​មាន​សុពល​ភាព​ សម្រាប់​រាល់​ផ្លូវ​ហោះហើរ​ក្នុង​ស្រុក​​ទាំង​អស់​របស់ Vietjet ក្នុង​ប្រទេស​វៀត​ណាម និង​រាល់​ផ្លូវ​ហោះហើរ​អន្តរ​ជាតិ​​ទាំង​អស់របស់ Vietjet ​​រវាង​ប្រទេស​វៀត​ណាម និងកម្ពុជា ជប៉ុន កូរ៉េ​ខាង​ត្បូង តៃ​វ៉ាន់ ហុង​កុង ឥណ្ឌា ឥណ្ឌូនេស៊ី ថៃ សិង្ហ​បុរី ម៉ា​ឡេស៊ី និង​មីយ៉ាន់​ម៉ា​។

រួស​រាន់​ឡើង និង​​ស្វែង​រក​សំបុត្រ​បែប​សន្សំ​សំ​ចៃ​ដ៏​អស្ចារ្យ​ ដើម្បី​អប​អរ​រដូវ​បុណ្យទាន​នៅ​ចុង​ឆ្នាំ​នេះ ទូ​ទាំង​អាស៊ី​។ សំបុត្រ​ក្នុង​ប្រមូ​សិន​ទាំង​នេះ អាច​រក​ជាវ​បាន​​តាម​រយៈ​បណ្តាញ​ផ្សេង​ៗ​នៅ​​លើ​គេហ​ទំ​ព័រ www.vietjetair.com កម្ម​វិធី​ដំឡើង​លើ​ទូរ​ស័ព្ទ Vietjet Air និង Facebook តាម​រយៈ www.facebook.com/vietjetcambodia (ដោយ​ចុច​លើ​ប្រអប់ «Booking»)​។

ក្រុមហ៊ុនអាកាសចរណ៍  Vietjet 
ក្រុមហ៊ុនអាកាសចរណ៍ Vietjet 

ជា​មួយ​នឹងស្មារតី​នៃ​ការ​ផ្តោត​លើ «សុវត្ថិ​ភាព សុភ​មង្គល តម្លៃ​ទាប​សម​រម្យ និង​ទៀង​ទាត់​ពេល​វេលា» ដែល​ជា​តម្លៃ​ស្នូល​របស់​ខ្លួន និង​ក្រោម​កម្ម​វិធី​ផ្តល់​ប្រមូ​សិន​ដ៏ពិសេស​នេះ ដើម្បី​ស្វាគមន៍​អ្នក​ដំណើរ​ទី​១០០លាន ក្នុង​រដូវ​កាល​បុណ្យ​ទាន​នេះ ក្រុម​ហ៊ុន​អា​កាស​ចរណ៍ Vietjet នឹង​នាំ​យក​ស្នាម​ញញឹម ភាព​រីក​រាយ និង​ផាសុខ​ភាព​សម្រាប់​អ្នក​ដំណើរ​ ​ក្នុង​កម្រិត​ហោះ​ហើរ​កម្ពស់​១ម៉ឺន​ម៉ែត្រ ក៏ដូច​ជា​​ការ​បង្កើត​បទ​ពិសោធ​ន៍ ហោះហើរ​ដ៏​រំភើប​នៅលើ​យន្តហោះ​ថ្មី​ៗ ​ដែលមាន​កៅអី​​អង្គុយ​ប្រកប​ដោយ​​ផា​សុខ​ភាព ជម្រើស​​​អាហារ​ដ​ឈ្ងុយ​ឆ្ងាញ់​ និង​ក្តៅ​ៗ​ចំនួន​៩​មុខ ដែល​ត្រូវ​បាន​​បម្រើ​ដោយ​បុគ្គ​លិក​ដ៏​រួស​រាយ​រាក់​ទាក់ កម្ម​វិធី​ប្រមូ​សិន​ជាច្រើន ការកម្សាន្ត​ផ្សេង​ៗ និង​សេវា​បន្ថែម​ដ៏​ទំនើប​ជាច្រើន​ទៀត​តាម​រយៈ​​ផ្លាត​ហ្វម​ពាណិជ្ជ​អេឡិច​ត្រូនិក​របស់​ខ្លួន​៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T