ប្រតិបត្ដិការបង្ក្រាបក្រុមចោរឆក់ ២ក្រុម ដែលធ្វើសកម្មភាពយ៉ាងសកម្មរាជធានីភ្នំពេញ និងកំពង់សោមចំនួន ៧នាក់

//s6.kh1.co/e8/e8fd0423ca2030a902a043c19c479d5e28be9399.jpg
សង្គម

 ០៤-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

(ភ្នំពេញ)៖ ជនសង្ស័យចំនួន ៧នាក់ ដែលស្ថិតនៅក្នុងក្រុម ២ផ្សេងគ្នា ត្រូវបានកម្លាំងនគបាលប៉ុស្តិ៍នចោមចៅទី៣ និងកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពេលដែលពួកគេធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់ទាំងនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ហើយចុងក្រោយនេះបានទូរស័ព្ទអ្នកដំណើរតាម Pass App នាវេលាយប់រំលងអាធ្រាត្រ នៅតាមផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ក្នុងចំណោមជនសង្ស័យទាំង២ក្រុមនេះ មាន១ក្រុម គឺធ្វើសកម្មភាពឆក់កាបូបជនជាតិចិន នៅឯខេត្តព្រះសីហនុ បានលុយរហូតជាង ៥ម៉ឺនដុល្លារថែមទៀតផង។

ក្រុមជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពឆក់លើកចុងក្រោយ គឺនៅវេលាម៉ោង០២៖៣០នាទីយប់រំលងអាធ្រាត្រ ឈានថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចស្ថានីយ៍ប្រេងតាម ផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក យឹម សារ៉ាន់ បានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះ ក្រោមការបញ្ជាផ្ទាល់ពីលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ។ ជនសង្ស័យក្រុមទី១ ត្រូវចាប់ខ្លួនបានចំនួន៤នាក់ ក្នុងនោះរួមមាន៖

* ទី១៖ ឈ្មោះ សឿន អាណាន់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌពោធិ៍សែនជ័យ។* ទី២៖ ឈ្មោះ តាំង សារ៉ារិទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិគោកឃ្លាង ខណ្ឌសែនសុខ។* ទី៣៖ ឈ្មោះ អួន លីមហុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជួលសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។* ទី៤៖ ឈ្មោះ ប្រុស ម៉េងហុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិត ស្នាក់នៅបន្ទប់ជួលភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ក្រុមនេះ ជិះម៉ូតូ២គ្រឿង ចេញធ្វើសកម្មភាព គឺទី១៖ ម៉ាកហុងដាឌ្រីមសង់០១៦ ពាក់ស្លាកលេខភ្នំពេញ1GI-5018 និងទី២៖ ម៉ាកហុងដាឌ្រីមសង់០១៨ ពាក់ស្លាកលេខភ្នំពេញ1HA-0531។

ចំណែកក្រុមទី២ មានគ្នាចំនួន៣នាក់រួមមាន ១៖ ឈ្មោះ ធឿន ពុទ្ធា អាយុ១៨ឆ្នាំ ស្នាក់នៅភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ, ២៖ ឈ្មោះ ថន មករា អាយុ១៨ឆ្នាំ រស់នៅភូមិស្រែរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ, ៣៖ ឈ្មោះ រង សារ៉ារិទ្ធី អាយុ១៨ឆ្នាំ រស់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បើតាមលោកវរសេនីយ៍ឯក យឹម សារ៉ាន់ បានប្រាប់ឲ្យភ្នាក់ងារ Fresh News ដឹងថា ជនសង្ស័យក្រុមទី២ ដែលមានគ្នា៣នាក់នេះ កាលពីកន្លះខែមុន គឺបានធ្វើសកម្មភាពឆក់កាបូបជនជាតិចិន នៅឯខេត្តព្រះសីហនុ បានលុយរហូត៥ម៉ឺនដុល្លារឯណោះ។

លោកអធិការ បានបន្តថា មុនពេលឈានដល់ការបង្ក្រាប និងចាប់ខ្លួនជាបន្តបន្ទាប់បែបនេះ គឺជនសង្ស័យក្រុមទី១ ដែលមានគ្នា៤នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីជនរងគ្រោះម្នាក់ លីម ចែ ភេទប្រុស ៣៦ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ខណៈដែលជនរងគ្រោះ កំពុងធ្វើដំណើរតាម Pass App ១គ្រឿង នាវេលាយប់រំលងអាធ្រាត្រ តាមផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ខណៈនោះជនសង្ស័យ ឆក់យកបានទូរស័ព្ទដៃ ដែលជនសង្ស័យឆក់ ពីជនរងគ្រោះម៉ាក IPhone 6Plus ពណ៌ផ្កាឈូក។

លោកបានបន្តទៀតថា ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ កំពុងល្បាតប្រទះឃើញ សកម្មភាពជាក់ស្ដែង ទើបដេញតាមឃាត់បានជនសង្ស័យម្នាក់ឈ្មោះ ប្រុស ម៉េងហុង រួចនាំយកទៅសាកសួរ ទាំងយប់។ លុះនៅព្រឹកថ្ងៃទី៣ វិច្ឆិកា ដដែល នគរបាលផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌ បាននាំខ្លួនឈ្មោះ ប្រុស ម៉េងហុង ទៅចង្អុលបង្ហាញទីតាំងលាក់ខ្លួន ទើបចាប់ខ្លួនបក្សពួក៣នាក់បន្ថែមទៀត។

បន្ទាប់មកទៀត កម្លាំងនគរបាលរបស់លោក បានធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនបានក្រុមទី២ យកមកសាកសួរបន្ត ហើយបានដឹងថា ជនសង្ស័យក្រុមទី២នេះ មិនធម្មតាឡើយ គឺជាមុខសញ្ញាឆក់យ៉ាងសកម្ម និងធ្លាប់ឆក់ យកកាបូបលុយជនជាតិចិន នៅខេត្តព្រះសីហនុ យកលុយអស់ចំនួន៥ម៉ឺនដុល្លារ។ ពេលនេះកម្លាំងបានកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកានសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ហើយ៕

https://s6.kh1.co/__image/w=600,h=350,q=100/e8/e8fd0423ca2030a902a043c19c479d5e28be9399.jpg

ប្រភពfreshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T