ចេញពីបម្រើទាហានភ្លាម Yonghwa ប្រកាសថ្ងៃជួបជាមួយអ្នកគាំទ្រភ្លែត

//s6.kh1.co/5f/5f0503a9a32fdd67ee21f639497b4ed8b68a7045.jpg
តារា & កម្សាន្ដ

 ០៤-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

កូរ៉េ​ខាងត្បូង​៖ គ្រាន់​តែ​ចេញ​ពី​ហ្វឹកហាត់​ជា​ទាហាន​ភ្លាម​Yonghwa សមាជិកក្រុម​CNBLUE ប្រកាស​ពី​គ្រោង​នឹង​ថ្ងៃ​ណាត់​ជួប ​អ្នក​គាំទ្រ​លឿន​ៗ​តែ​ម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់​ស្តែង​កាលពី​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ តារាប្រុស​រូប​នេះ​បាន​ប្រាប់ ​ពី​គម្រោង​នឹង​ការ​ប្រគុំ​តន្រ្តី​របស់​គេ ​ដែល​គ្រោង​នឹង​ធ្វើឡើង​នៅ​ខែ​ធ្នូ​ខាងមុខ​នេះ ​ដើម្បី​អាច​បាន​ជួប​ជាមួយ​ អ្នកគាំ​ទ្រ​របស់​ខ្លួន​ឲ្យ​បាន​កាន់​តែលឿន។

គួរ​បញ្ជាក់​ផង​ដែរថា​ខាងផលិតកម្ម​FNC Entertainment ក៏​បាន​បញ្ជាក់​ផង​ដែរថា​Yonghwa ត្រៀម​បង្ហាញ​ខ្លួន​នៅ​សាកល​វិទ្យាល័យ​Hwajeong Gymnasium សម្រាប់​ “2019 Jung Yong Hwa Live ‘Still 622” នៅ​ថ្ងៃ​ទី​៧និង​៨ ខែធ្នូ ខាង​មុខ​នេះ។ ចំណែក​សំបុត្រ​ក៏នឹង​មាន​ដាក់​លក់​នៅ​CNBLUE fanclub នៅ​ថ្ងៃទី​១៣ ខែ​វិច្ឆិកា​ ខាងមុខ​នេះ​ផង​ដែរ៕

Yonghwa
Yonghwa
Yonghwa
Yonghwa
Yonghwa
Yonghwa
Yonghwa
Yonghwa
Yonghwa
Yonghwa
ការ​ប្រគុំ​តន្រ្តី​របស់​Yonghwa
ការ​ប្រគុំ​តន្រ្តី​របស់​Yonghwa
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T