ហ្វេនកាន់តែលង់ដកចិត្តមិនរួច ពេលសុខៗ IU ប្តូរពណ៌សក់ឡើងស្ទាវបែបនេះ!

//s5.kh1.co/d3/d3b3a41b82af228ac68a86855982826e9f31cb9a.jpg
តារា & កម្សាន្ដ

 ០៤-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ រហ័ស្សនាម “National Sister” គ្រប់យ៉ាងដែលទាក់ទងទៅនឹង តារាចម្រៀងស្រី IU សុទ្ធសឹងតែទទួលបានការចាប់អារម្មណ៍យ៉ាងគួរឲ្យកត់សម្គាល់ ពីសំណាក់ហ្វេននៅក្នុងពិភពតន្រ្តី Kpop។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹង IU កំពុងទទួលបានភាពជោគជ័យយ៉ាងជោគជាំ នៅក្នុងខ្សែភាពយន្តថ្មីរឿង «Hotel Del Luna» របស់នាងហើយ នាងថែមទាំងធ្វើឲ្យហ្វេនរំជួបរំជួលជាមួយនឹង បទចម្រៀងថ្មីរបស់នាងថែមទៀតផង។ ជាការពិតណាស់ សម្រាប់ការComeback ចេញបទចម្រៀងថ្មីលើកនេះ ដែលមានចំណងជើងថា «Love Poem» IU មិនត្រឹមតែទទួលបានការកោតសរសើរមិនដាច់ពីមាត់ ទៅលើសម្លេងដ៏ពិរោះរណ្តំរបស់នាងនោះទេ ប៉ុន្តែនាងក៏បានធ្វើឲ្យអ្នកគាំទ្រកាន់តែលង់ស្នេហ៍ ជាមួយនឹងសម្រស់ដ៏កាន់តែស្រស់ស្អាតឡើងៗរបស់នាងផងដែរ។

ជាក់ស្តែង ក៏ដូចជាកាលពីថ្ងៃទី២ ខែវិច្ឆិកាកន្លងទៅនេះ តារាចម្រៀងស្រីវ័យ២៦ឆ្នាំរូបនេះ បានប្រារព្ធធ្វើកម្មវិធីប្រគុំតន្រ្តីផ្តាល់ខ្លួន នៅឯទីក្រុង Gwangju ។ ដោយឡែក ក្នុងនោះស្រាប់តែ​តារាស្រីរូបនេះបានធ្វើការពញ្ញាក់អារម្មណ៍ប្រិយមិត្តគាំទ្រ យ៉ាងពេញទំហឹង ជាមួយនឹងការផ្លាស់ប្តូរពណ៌សក់ថ្មីរបស់នាង ដែលជារឿងដែលនាងកម្រនឹងធ្វើវាបំផុត។

តួយ៉ាង ក្នុងនោះ IU នាងបានប្តូរពណ៌សក់មកជា ពណ៌ទឹកប្រាក់បែបស្វាយ ស៊ីគ្នាជាមួយនឹងពណ៌សាច់ ហើយវាក៏កាន់តែជួយឡើងសម្រស់នាង កាន់តែស្រស់ស្អាតឡើង ប្រៀបបីដូចជាតួអង្គតុក្តតា ដ៏គួរឲ្យទាក់ទាញដូច្នោះផងដែរ។

ក្រោយពីបែបនេះ ប្រិយមិត្តគាំទ្រគ្រប់គ្នា បានបង្ហាញពីការស្រលាញ់ពេញចិត្តជាខ្លាំង ចំពោះពណ៌សក់ថ្មី របស់ស្រីស្រស់រាងតូចច្រឡឹងរូបនេះ៕

IU ប្តូរពណ៌សក់ថ្មី
IU ប្តូរពណ៌សក់ថ្មី
IU ប្តូរពណ៌សក់ថ្មី
IU ប្តូរពណ៌សក់ថ្មី
IU ប្តូរពណ៌សក់ថ្មី
IU ប្តូរពណ៌សក់ថ្មី
IU ប្តូរពណ៌សក់ថ្មី
IU ប្តូរពណ៌សក់ថ្មី
IU ប្តូរពណ៌សក់ថ្មី
IU ប្តូរពណ៌សក់ថ្មី
IU ប្តូរពណ៌សក់ថ្មី
IU ប្តូរពណ៌សក់ថ្មី
IU ប្តូរពណ៌សក់ថ្មី
IU ប្តូរពណ៌សក់ថ្មី
IU ប្តូរពណ៌សក់ថ្មី
IU ប្តូរពណ៌សក់ថ្មី
IU ប្តូរពណ៌សក់ថ្មី
IU ប្តូរពណ៌សក់ថ្មី
IU ប្តូរពណ៌សក់ថ្មី
IU ប្តូរពណ៌សក់ថ្មី
IU ប្តូរពណ៌សក់ថ្មី
IU ប្តូរពណ៌សក់ថ្មី
IU ប្តូរពណ៌សក់ថ្មី
IU ប្តូរពណ៌សក់ថ្មី
IU ប្តូរពណ៌សក់ថ្មី
IU ប្តូរពណ៌សក់ថ្មី
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T