អីយ៉ា! បបរលតអង្ករម្សៅបុកប្រហិតត្រី គ្រាន់តែលឺ កូរពោះតែម្តង!

//s4.kh1.co/fb/fb2d5bcde566baa2d7e7e6588e33aa52768ea35c.jpg
សង្គម

 ០៤-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ បបរប្រពៃណីគ្រួសារ របស់អ្នកស្វាយរៀង បានមានលក់នៅក្រុងភ្នំពេញហើយ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្ងៃនេះយើងបានជួបជាមួយ លោកពូ លី ម្ចាស់ហាង ផ្ទះលតឆានំគូឆាយ១៩៩៣ លោកពូបានប្រសាសន៍ថា៖

«ហេតុដែលនាំអោយលោកពូបន្ថែម បបរលតនេះក្នុងហាង ព្រោះបបរអង្ករម្សៅបុកនេះ មានរសជាតិប្លែកឆ្ងាញ់ ហើយ មិនសូវមានក្មេងបានស្គាល់គេព្រោះ វាលំបាកធ្វើ ត្រូវធ្វើដោយដៃដោយត្រូវកិនអង្ករហើយច្រោះសម្ងួតទឹក បន្ទាប់មកបុកច្របល់គ្នា អោយសព្វនិងកាត់ជាដុំតាមចំនងចំនូលចិត្ត។»   

លតធ្វើពីម្សៅដោយផ្ទាល់ដៃ
លតធ្វើពីម្សៅដោយផ្ទាល់ដៃ
លតធ្វើពីម្សៅដោយផ្ទាល់ដៃ
លតធ្វើពីម្សៅដោយផ្ទាល់ដៃ

ចំនែកទឹកស៊ុបវិញ  មានរបៀបធ្វេីដូចខាងក្រោម៖  
- ជើងជ្រូក១គីឡូ កាត់ជាដុំៗ
- លាយសាច់តាមចំណូលចិត្ត 
- ទឹកត្រី ១-២ ស្លាបព្រាបាយ
- ដុំស៊ុបខ្នរ ១ដុំ
- ស្ករស ១ស្លាបព្រាបាយ
- អំបិល ១ស្លាបព្រាកាហ្វេ
- ការ៉ុត ២មើល កាត់ដុំៗ
អាចបន្ថែម ឆៃប៉ូវ ប្រៃ តាម ចូលចិត្ត តែបេីដាក់ឆៃប៉ូវប្រៃត្រូវបន្ថយបរិមាណអំបិល  ជៀសវាងខ្លាចប្រៃ។លត និងបាញ់កាញ់ កន្លះគីឡូ(ស្រុះទឹកក្តៅ)
- គ្រឿងខាងក្រៅ សណ្តែកបណ្តុះ ខ្ទឹមបំពង ក្រូចឆ្មា ជីរណា សាឡាដ ប្រហិត ឈាមជ្រូក ម្ទេស ដាក់ ឬមិនដាក់តាមការចូលចិត្ត។ 

បបរលតអង្ករម្សៅបុកប្រហិតត្រី
បបរលតអង្ករម្សៅបុកប្រហិតត្រី

សម្រាប់វិធីធ្វើវិញ មានពីរបែប៖ 

លោកអ្នកអាចរំលីងសាច់ ហេីយរំងាស់ និងវិធីធ្វើមួយទៀត គឺដាំទឹក។ ដោយដំបូង យកឆ្នាំងដាក់ទឹកដាំឲ្យពុះ  បន្ទាប់ពីពុះខ្លាំងហើយដាក់ជើងជ្រូកចូលទុកឲ្យពុះម្តងទៀត (ដងពពុះអណ្តែតមក លើចេញ)។យកទឹកត្រី អំបិល  ស្ករស  និង ដុំស៊ុបខ្នរ ដាក់ចូលកូរវាបន្តិច  រំងាស់រហូតទាល់តែ ជើងជ្រូកផុយ។បន្ទាប់ពីជើងជ្រូកផុយហើយ ដាក់ប្រហិត និងការ៉ុតចូល គ្របវាទុកប្រហែលជា១០នាទី ល្មមការ៉ុត ផុយ ដែលអាចយកមកផ្សំជាមួយគ្រឿងខាងក្រៅញាំបាន ហើយភ្លក់មេីលតាមចំនង់ចំនូលចិត្ត ។

យកចានមកផ្សំគ្រឿងដំបូងដាក់ សាឡាដ សណ្តែកបណ្តុះ បាញ់កាញ់ ឬលត ឈាម ទឹកស៊ុប  (សាច់, ការ៉ុត, ប្រហិត) ជី និង ខ្ទឹម បំពង ជា ការ ស្រេច។

ទីតាំង ផ្ទះលេខ១៣c ផ្លូវ១១២ ជិតសាលាបញ្ញាសាស្រ្តដេអិន ឬក៏អាចទាក់ទងតាមលេខទូរស័ព្ទ 012 542 562 និង 096 499 5898៕

បបរលតអង្ករម្សៅបុកប្រហិតត្រី
បបរលតអង្ករម្សៅបុកប្រហិតត្រី
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T