ប្រពៃណាស់! បានពានរង្វាន់ដល់ដៃភ្លាម ចាន់ សុបញ្ញា យកទៅប្រគេនព្រះសង្ឃ ដែលខំចិញ្ចឹមបីបាច់ខ្លួនតាំងពីតូច ភ្លែត

//s6.kh1.co/b9/b9e9f53b165d41e5153bff8b3881d4437cbe95e5.jpg
តារា & កម្សាន្ដ

 ០៤-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីយប់មិញនេះ កម្មវិធីលំដាប់ថ្នាក់ពិភពលោក X Factor Cambodia រដូវកាលទី១ បានស្វែងរកឃើញម្ចាស់ពានរង្វាន់ប្រចាំរដូវកាលគឺបានទៅលើប្អូន ចាន់ សុបញ្ញា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង សម្រាប់ថ្ងៃនេះវិញ គ្រាន់តែបានពានរង្វាន់មកដល់ដៃភ្លាម ស្រាប់តែម្ចាស់ពានរង្វាន់រូបនេះ បានយកទៅប្រគេនព្រះសង្ឍមួយអង្គព្រះនាង ជឿន ផានិត ដែលជាអ្នកមានគុណទី២ ខិតខំចិញ្ចឹមបីបាច់ខ្លួនតាំងពីតូច រហូតមកទល់ពេលនេះ។

យ៉ាងណាមិញ នៅក្នុងរូបថតមួយសន្លឹកនេះ ពិតជាធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រស្ងប់ស្ងែងពីទឹកចិត្តដឹងគុណរបស់ប្អូនប្រុស ចាន់ សុបញ្ញា យ៉ាងខ្លាំង ព្រោះថាបើទោះជាពេលនេះខ្លួន​ទទួលបានជោគជ័យ ក្លាយជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ដែលមហាជនគ្រប់គ្នាទទួលស្គាល់ ទូទាំងប្រទេសក៏ពិតមែន ក៏ប៉ុន្តែប្អូនក៏មិនភ្លេចសម្តែងនូវការដឹងគុណយ៉ាងធំធេង ចំពោះព្រះសង្ឃដែលធ្លាប់មានគុណមកលើខ្លួននោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចាន់ សុបញ្ញា
ចាន់ សុបញ្ញា
ចាន់ សុបញ្ញា និងព្រះសង្ឃ ជឿន ផានិត
ចាន់ សុបញ្ញា និងព្រះសង្ឃ ជឿន ផានិត
ចាន់ សុបញ្ញា និងព្រះសង្ឃ ជឿន ផានិត
ចាន់ សុបញ្ញា និងព្រះសង្ឃ ជឿន ផានិត
ចាន់ សុបញ្ញា និងព្រះសង្ឃ ជឿន ផានិត
ចាន់ សុបញ្ញា និងព្រះសង្ឃ ជឿន ផានិត
ចាន់ សុបញ្ញា និងព្រះសង្ឃ ជឿន ផានិត
ចាន់ សុបញ្ញា និងព្រះសង្ឃ ជឿន ផានិត
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T