ចិន៖ បុរសវ័យ៣៤ឆ្នាំម្នាក់ នៅឯខេត្ត Hubei ប្រទេសចិន មិនធំលូតលាស់ដូចមនុស្សដ៏ទៃ ក្រោយពីជួបឧប្បត្តិហេតុបុកក្បាលនឹងថ្មកាលពីអាយុ៦ឆ្នាំ។

ប្រភពបានឲ្យដឹងថា បុរសរូបនោះមានឈ្មោះថា Zhu Shengkai មានមុខរបរជាកសិករ និងជាងកាត់សក់។ រូបរាងកាយរបស់គាត់ មិនធំលូលាស់ចាប់តាំងពីអាយុ៦ឆ្នាំមកម៉្លេះ ដែលតែងតែធ្វើឲ្យមនុស្សមួយចំនួនគិតថាគាត់គឺជាកូនក្មេង។

លោក Zhu បាននិយាយថា៖

ប្រភពបានបន្ដថា នៅពេលយប់ ក្រោយពីប៉ះទង្គិចក្បាលនឹងថ្មរួចមក លោក Zhu ចាប់ផ្ដើមមានអាការគ្រុនក្តៅខ្លាំង ហើយស្ថានភាពរបស់គាត់មិនបានធូរស្បើយឡើយ បន្ទាប់ពីរយៈពេលបីថ្ងៃ។ ឪពុកម្ដាយរបស់គាត់បានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យ ទើបដឹងថាគាត់មានដុំឈាមកកនៅក្នុងខួរក្បាល និងត្រូវធ្វើការវះកាត់ភ្លាមៗ។

វេជ្ជបណ្ឌិតបានឲ្យដឹងដែរថា លោក Zhu បានរងរបួសប៉ះពាល់ក្រពេញ Pituitary ជាផ្នែកមួយនៃខួរក្បាល បញ្ចេញអរម៉ូនដែលគ្រប់គ្រងការលូតលាស់ក្នុងខ្លួន។

ប្រភពដដែលបន្ដទៀតថា ក្រោយពីជួបឧប្បត្តិហេតុរួចមក លោក Zhu បានប្រើប្រាស់ជីវិតក្មេងវ័យធម្មតាក្នុង​រយៈពេល៣ឆ្នាំ។ ប៉ុន្ដែលុះពេលដែលគាត់ឈានចូលអាយុ៩ឆ្នាំ គាត់ចាប់ផ្ដើមសង្កេតឃើញថា រូបរាងកាយ និងកម្ពស់គ្មានការផ្លាស់ប្ដូរបន្ដិចណាសោះ គឺដូចជាគាត់នៅអាយុ៦ឆ្នាំដដែល។ ក្រោយមក គាត់បានទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ទើបដឹងថា ក្រពេញ Pituitary របស់គាត់ត្រូវបានបំផ្លាញទៅហើយ។ គាត់បានលេបថ្នាំនិងធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិតអស់រយៈពេល៥ឆ្នាំ ប៉ុន្ដែមិនបានទទួលលទ្ធផលអ្វីទាំងអស់។ 

យ៉ាងណាមិញ សព្វថ្ងៃនេះ គាត់មានអារម្មណ៍សប្បាយចិត្តដែលគាត់មានរូបរាងក្មេងរហូត ដោយមិនមានស្នាមជ្រួញ ហើយគាត់ក៏ខកចិត្តណាស់ដែរក្នុងការមិនអាចរៀបការបាន៕

សូមទស្សនារូបភាពខាងក្រោម៖

លោក Zhu
លោក Zhu និងឪពុកម្ដាយ
លោក Zhu
លោក Zhu
លោក Zhu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]