ខេត្តស្វាយរៀង - គោលដៅទី ៩ នៃសិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩!

//s4.kh1.co/93/93d82c80816a23328971058938e0c3a47af92df8.jpg
សង្គម

 ០៤-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ស្វាយរៀង៖ នាថ្ងៃ​ទី០២​​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២​០​១​៩​ ​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ ​បានចូលរួមក្នុងសិក្ខាសាលា តាមបណ្ដាខេត្តនៅខេត្តស្វាយរៀង ក្រោម​ប្រធាន​បទ​ ​«​អ្វី​ជា​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​៖​ ​ការ​ត្រៀម​ខ្លួន​ ​ការ​វិនិយោគ​ ​និង​ការយល់​ដឹង​ពាក់ព័ន្ធ​?​»​។ ការចូលរួមលើកនេះ គឺជាលើកទី៩ក្នុងឆ្នាំ២០១៩ និងជាលើកទី១៤បើគិតចាប់ពីការកើតឡើង នៃសិក្ខាសាលាតាមបណ្ដាខេត្តក្នុងឆ្នាំ២០១៨មក។ គោលបំណងសំខាន់នៃការចូលរួមនេះ គឺដើម្បី​ចែករំលែក​ចំណេះ​ដឹង​ ​ជំនាញ ​បទពិសោធន៍ ក៏ដូចជាគន្លឹះល្អៗ​ សម្រាប់ការវិនិយោគ​ដល់សាធារណៈជន នៅគ្រប់ខេត្តក្រុងទាំងអស់ នៃព្រះរាជាណាចក្រកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩
សិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩

​ឯកឧត្តម សុខ រស់ អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង បានផ្ដល់កិត្តិយស ផ្ដល់មតិស្វាគមន៍ក្នុងសិក្ខាសាលានៅខេត្តមួយនេះ។ ឯកឧត្តម បានលើកឡើងពីសក្ដានុពល នៃខេត្តស្វាយរៀង និងបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់គិតគូដល់ប្រជាពលរដ្ឋលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍវិស័យសេដ្ឋកិច្ច ដែលស្ដែងឱ្យឃើញ តាមរយៈការធ្វើកំណែទម្រង់សេដ្ឋកិច្ច ដែលជួយឱ្យព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងមានកំណើនសេដ្ឋកិច្ចនៅក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ។ តាមរយៈសិក្ខាសាលានេះ ឯកឧត្តម សុខ រស់ ក៏រំពឹងថា សិក្ខាកាមនឹងទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងផ្នែកវិនិយោគបន្ថែម ជាពិសេសលើទីផ្សារឧបករណ៍និស្សន្ទ។       

សិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩
សិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩

ឯកឧត្ដម​ ​សុខ ដារ៉ា​ ​អគ្គនាយក​​រងនៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​បានប្រកាសបើកកម្មវិធីសិក្ខាសាលានៅខេត្តស្វាយរៀងជាផ្លូវការ ​ និង​បាន​បង្ហាញពីស្ថានភាពបច្ចុប្បន្ន នៃទីផ្សារឧបករណ៍និស្សន្ទនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាគោលជំហររបស់​គណៈកម្មការ​មូលបត្រ​កម្ពុជា ក្នុងការ​ពង្រីកការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទបន្ថែមទៀត។ ឯកឧត្ដម បាន​លើកទឹកចិត្ត​ឱ្យវិនិ​យោគិន​បង្កើន​ចំណេះ​ដឹង​ និង​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់ការវិនិយោគលើឧបករណ៍និស្សន្ទ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។  

​ឯកឧត្តម សុខ ដារ៉ា​ បានមានប្រសាសន៍ថា៖

«ទីផ្សារឧបករណ៍និស្សន្ទ ផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតឱកាសការងារសម្រាប់និស្សិត ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ការបង្កើតឱកាសរកប្រាក់ចំណូលពីការវិនិយោគ ការផ្លាស់ប្តូរទម្លាប់ពីការសន្សំមកជាការវិនិយោគ ការបង្កើតជម្រើសថ្មីនៃការវិនិយោគ ការបង្វែរការវិនិយោគពីក្រៅស្រុកមកក្នុងស្រុក និងការបង្កើនចំណូលជូនរដ្ឋតាមរយៈការបង់ពន្ធជាដើម។»​

សិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩
សិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩

ក្នុងនាមជាវាគ្មិន​កិត្តិយស លោក រិន កន្និដ្ឋា​ ​អ្នកវិភាគផ្នែក​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ ​បានធ្វើបទបង្ហាញ ដើម្បី​ឱ្យសិក្ខាកាមងាយយល់ និងទទួលបាន​ចំណេះ​ដឹង​ អំពី​ការ​វិនិយោគលើ​ផលិតផល​ឧបករណ៍​និស្សន្ទ ​ការ​ទប់​ស្កាត់ ​និង​ការ​កាត់បន្ថយ​ហា​និ​ភ័យ​ពី​ការ​វិនិយោគ​ ​និង​យុទ្ធ​សា​ស្រ្ត​ល្អ​ៗ​ ដើម្បី​ទាញ​យក​ផល​គាប់ប្រសើរ​ពី​ការ​វិនិយោគ​។​ ក្រោមការដឹកនាំរបស់គណៈកម្មការ​មូលបត្រ​កម្ពុជា លោក កន្និដ្ឋា ក៏បានបង្ហាញពីការប្ដេជ្ញារបស់ក្រុមហ៊ុនក្នុងការបន្តរួមអភិវឌ្ឍន៍ ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ឱ្យល្អប្រសើរដូចប្រទេសរីកចម្រើនផ្សេងទៀតផងដែរ ។

សិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩
សិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩

​​ចាប់តាំងពីឆ្នាំ២០១៨មក ​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ បានចូលរួមសិក្ខាសាលា តាមបណ្ដាខេត្តនៅខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តកណ្ដាល និងខេត្តព្រៃវែងរួចមកហើយ ហើយក្រុមហ៊ុននឹងបន្តដំណើរ និងចែករំលែកចំណេះជំនាញវិនិយោគដល់សាធារណៈជននៅគ្រប់ខេត្តក្រុងទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា៕

សិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩
សិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩
សិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩
សិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩
សិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩
សិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩

*ប្រសិនបើលោកអ្នកចង់ដឹងព័ត៌មានបន្ថែម ឬចុះឈ្មោះចូលរួមសិក្ខាសាលាតាមបណ្ដាខេត្តនេះ សូមទំនាក់ទំនងមកក្រុមហ៊ុនយើងខ្ញុំតាមរយៈគេហទំព័រ www.goldenfxlink.com ឬទំព័រហ្វេសប៊ុក Golden FX Link Capital Co., Ltd. ឬទូរស័ព្ទមកលេខ 023 22 6666។

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T