ប្រទះឃើញChoa បង្ហាញខ្លួនជាថ្មី ក្រោយពីបាត់មុខឈឹង តាំងពេលចេញពីក្រុមAOA ដំបូង

//s5.kh1.co/73/73d5589299d4acf4a84726b8e24915a1bb7296bd.jpg
តារា & កម្សាន្ដ

 ០៤-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង​៖ កាល​ពីពេល​ថ្មី​ៗ​នេះ អ្នក​គាំ​ទ្រ​បាន​ប្រទះ​ឃើញ ​អតីត​សមាជិក​ក្រុម​AOA ជា​ថ្មី​ ក្រោយ​ពេល​បាត់​មុខ​ពី​វិស័យ​សិល្បៈ អស់រយៈពេល​ជាង​២​ឆ្នាំ​កន្លង​មក​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់​ស្តែង​កាលពី​ពេល​ថ្មី​ៗ​នេះមាន​ អ្នក​គាំ​ទ្រ​ម្នាក់​បាន​បង្ហោះ​រូប​មួយ​សន្លឹក ​ជា​មួយ​នឹង​Choa នៅ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​។ ដោយ​ក្នុង​ពេល​នោះ​គឺ​ ពួកគេ​បាន​ជួប និង​បានថត​ជាមួយ​នាង នៅ​ពេល​ដែល​ពួកគេ​ បាន​ទៅ​ចូល​រួម ​ក្នុង​ពិធី​មង្គល​ការ​មួយ​ដែល​Choa ក៏​បាន​ទៅ​ចូល​រួម​ផង​ដែរ។

គួរ​បញ្ជាក់​ផង​ដែរថា​Choa បាន​ចាក់​ចេញ​ពី​ក្រុម​AOA  តាំង​ពី​ឆ្នាំ​២០១៧ ហើយ​ចាប់​តាំង​ពី​ពេល​នោះមក​ក៏ ​អ្នកគាំ​ទ្រ​មិន​ដែល​បានឃើញ​វត្ត​មាន ​របស់នាងទៀត​ផង​ដែរ។ ហើយ​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​Choa បាត់​មុខ​ពីសិល្បៈនោះ​ក៏​ព្រោះ​តែ ក្នុង​ពេលនោះ​​ Choa បាន​ជួប​នឹង​បញ្ហា​​ផ្លូវ​ចិត្តធ្ងន់​ធ្ងរ​ រួម​ទាំងបញ្ហា​គេង​មិន​លក់​ជា​ដើម៕ ​

Choa ពី​មុន​
Choa ពី​មុន​
Choa ពី​មុន​
Choa ពី​មុន​
Choa ពី​មុន​
Choa ពី​មុន​
Choa ពី​មុន​
Choa ពី​មុន​
Choa ពី​មុន​
Choa ពី​មុន​
Choa ឥឡូវ 
Choa ឥឡូវ 
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T