៦ថ្ងៃទៀត Taeyang និង Daesung បញ្ចប់ការហ្វឹកហាត់ទាហានហើយ តែ YG សំណូមពរហ្វេនមិនឲ្យទៅទទួល ដោយសារតែហេតុផលមួយ

//s4.kh1.co/32/325175a54b86acd641fff9ee8187f2e8a9065ca4.jpg
តារា & កម្សាន្ដ

 ០៤-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ នៅសល់មិនប៉ុន្មានថ្ងៃទៀតទេ សមាជិកក្រុមចម្រៀងកូរ៉េដ៏ល្បីBigBang ពីររូបទៀត លោក Taeyang និងលោក Daesung បានបញ្ចប់ការហ្វឹកហាត់ទាហានរបស់ខ្លួនហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ខណៈពេលអ្នកគាំទ្រកំពុងតែត្រៀមខ្លួនចាំ ទៅទទួលអាដលសំណព្វរបស់ខ្លួន ស្រាប់តែថ្ងៃនេះផលិតកម្ម YG បានចេញសេចក្តីប្រកាសដល់អ្នកគាំទ្ររបស់ក្រុម BigBang ថា៖ 

“សួស្តីនេះ គឺជាផលិតកម្ម YG។ នេះគឺជាការស្នើសុំ នៅពេលដែលសមាជិកក្រុម BigBang លោក Taeyang និងលោក Daesung បញ្ចប់ការហ្វឹកហាត់ទាហាន។ ផ្អែកតាមក្រសួងការពារជាតិ បានឲ្យដឹងថា Taeyang និង Daesung នឹងត្រូវបញ្ចប់ការហ្វឹកហាត់ទាហាននៅថ្ងៃទី ១០ ខែវិច្ឆិកា ឆាប់ៗខាងមុខនេះហើយ ដែលធ្វើឡើងនៅក្នុងទីក្រុង Yongin នៃខេត្ត Gyeonggi។ នៅទីតាំងនោះ គឺជាព្រំដែនដែលស្វែងរកឃើញថា ជាកន្លែងមានវីរុសផ្តាសាយជ្រូកអាហ្រ្វិក (ASF) ហើយតំបន់នេះកំពុងតែមានការត្រួតពិនិត្យ ដូច្នេះហើយទីកន្លែងដែលអ្នកទាំងពីរចេញបញ្ចប់ការហ្វឹកហាត់នេះ ប្រហែលជាអាចផ្លាស់ប្តូរ។ លើសពីនេះទៅទៀតនោះ កន្លែងនេះគឺមានផលវិបាកក្នុងការទុកយានជំនិះផ្សេងៗ ដូច្នេះហើយយើងស្នើសុំកុំឲ្យអ្នកគាំទ្រ និងអ្នកកាសែតមកកន្លែងនេះអី ដើម្បីជៀសវាងមានបញ្ហា និងរក្សាសុវត្ថិភាពអ្នកទាំងអស់គ្នា”។

ទោះជាយ៉ាងណាក្តី ទាំងនេះគឺជាក្តីបារម្ភរបស់ផលិតកម្ម សម្រាប់អ្នកគាំទ្ររបស់ក្រុមចម្រៀងនេះហើយ ដូច្នេះហើយផលិតកម្មក៏សង្ឃឹមថាអ្នកគាំទ្រ នឹងយោគយល់ចំពោះរឿងនេះផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Taeyang និង Daesung
Taeyang និង Daesung
Taeyang និង Daesung
Taeyang និង Daesung
Taeyang និង Daesung
Taeyang និង Daesung
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T