Jacqueline Wong ត្រៀមសម្រាលកូន ទាំងរឿងអាស្រូវ​ដណ្តើមប្តីគេ មិនស្ងប់

//s5.kh1.co/7c/7c2c14b5708e5c71b2ec80dee87e89a108d4fc9f.jpg
តារា & កម្សាន្ដ

 ០៤-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ ក្នុង​ពេល​ថ្មី​ៗ​នេះ​ ពាក្យ​ចចាម​អារ៉ាម​ដែល​ថា ​Jacqueline Wong កំពុង​តែ​ពរពោះ ​ជិត​សម្រាល​នេះ ​ហាក់​កំពុង​តែ ​វាយលុក​យ៉ាង​ខ្លាំង ​ក្នុង​បណ្តាញ​ផ្សព្វផ្សាយសង្គម​ របស់​ប្រទេស​ចិន​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាង​ណា​មិញ ពាក្យ​ចចាម​អារ៉ាម​នេះ បាន​បន្ត​មក​តាំង​តែ​ពី​ខែ​មីនា​ នៅ​ពេល​ដែល​នាង​ត្រូវ​បានអតី​ត​មិត្ត​ប្រុស​ បញ្ជូនទៅ​កាន់​មន្ទី​រពេទ្យភ្លាម​ៗ ​ក្នុង​អំឡុង​ពេល​ដែល​កំពុង​តែ​ថត​រឿង​ភាគ “The Maid Alliance”។ ក៏​ប៉ុន្តែ​ឆ្លើយ​តប​នឹង​ពាក្យ​ចចាម​អារ៉ាម​ទាំង​នោះ ​Jacqueline Wong ក៏​បាន​ចេញ​មុខ​ឆ្លើយ​តប​វិញ​ផង​ដែរថា ​ពេល​នោះ​មិនមាន​អ្វី​ធំដុំនោះ​ទេ គឺ​គ្រាន់​តែ​នាង​គ្រុន​ផ្តាសាយ​ធំ​ ហើយអតី​ត​មិត្ត​ប្រុស​របស់នាង​ ដែលគ្រប់​គ្នា​ស្គាល់​ថាជា​ ​តារាសម្តែង​ប្រុស​ដ៏ល្បី​គឺលោកKenneth Ma បាន​​នាំ​នាង​ទៅ​ជួប​វេជ្ជបណ្ឌិត​តែ​ប៉ុណ្ណោះ​។

គួរ​បញ្ជាក់​ផង​ដែរថា​ បន្ទាប់​ពី​បែក​ធ្លាយ​រឿង​អាស្រូវ​ថើប​គ្នា ​ក្នុង​ឡាន​ជាមួយ​តារាប្រុស​ម្នាក់​ ដែល​មាន​ប្រពន្ធ​រួច​ហើយ​នោះ។ ​ Jacqueline Wong ក៏​បាន​បែក​គ្នា​ជាមួយ​Kenneth Ma តាំង​ពី​ខែ​មេសា​មកម្ល៉េះ​។ ហើយ​ក្នុង​ពេលនេះ​Jacqueline Wong ក៏​បាន​គេចខ្លួន​ពី​ពាក្យ​ចចាម​អារ៉ាម​ផ្សេង​ៗ​ ដោយ​នាង​បាន​ទៅ​រស់​នៅ​ទី​ក្រុង​Los Angeles ដោយ​បាន​អះអាង​ថា​នាងចង់​បន្ត​ការ​សិក្សា ​លើ​ផ្នែក​សម្តែង​បន្ថែម​ទៀត។

ក៏​ប៉ុន្តែ​មាន​មតិមួយ​ចំនួន​បាន​លើក​ឡើង​​ថា ​នេះ​គ្រាន់​តែ​ជា​លេស​របស់​នាង​តែ​ប៉ុណ្ណោះ ​ការ​ពិត​នាង​កំពុង​តែ​ត្រៀម​រៀប​ចំ ​សម្រាល​កូន​នៅ​ទីនោះ​ទៅ​វិញ​ទេ៕

Jacqueline Wong
Jacqueline Wong
Jacqueline Wong
Jacqueline Wong
Jacqueline Wong
Jacqueline Wong
Jacqueline Wong និង​Kenneth Ma ដែល​ជា​អតីតមិត្ត​ប្រុស
Jacqueline Wong និង​Kenneth Ma ដែល​ជា​អតីតមិត្ត​ប្រុស
វីដេអូ​ដែល​បែក​ធ្លាយ​Jacqueline Wong ថើប​គ្នា​ជាមួយ​តារាប្រុស​ម្នាក់​
វីដេអូ​ដែល​បែក​ធ្លាយ​Jacqueline Wong ថើប​គ្នា​ជាមួយ​តារាប្រុស​ម្នាក់​
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T