ឪពុកក្មេក​កាន់រូបថតតាមរក​កូន​ប្រសា​ស្រី​កំពុង​បាត់ខ្លួន

//s4.kh1.co/35/35d1cf895e3bc27b91a188db80b80514720e450c.jpg
សង្គម

 ០៤-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

រាជធានីភ្នំពេញ ៖ កូនប្រសាស្រីវ័យក្មេងមានសម្រស់ផូរផង់ម្នាក់ ទើបរៀបការថ្មីថ្មោង ស្រាប់តែបាត់ខ្លួន ហើយត្រូវបុរសជាឪពុកក្មេក ព្រមទាំងក្រុមគ្រួសារ​កាន់រូបថតតាមរកគ្រប់​ច្រកល្ហក និង​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១ កាលពី​ព្រឹក​ថ្ងៃ​ទី​២ វិច្ឆិកា ដើម្បី​ឱ្យ​ជួយ​រក​បន្ទាប់​ពី​បាត់​ខ្លួន​មួយ​យប់ មិនដឹង​ទៅ​ទីណា ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការ​ស្វែងរក​កូនប្រសា​ស្រី​រហូត​ដល់​ទួល​សង្កែ​នេះ​ បន្ទាប់​ពី​គាត់​បាន​រក​គ្រូទាយ​ថា កូនស្រី​នៅ​ម្តុំ​ខាងជើង​រង្វង់​មូល​គួ​ច​កាណុង ។ ទន្ទឹម​ការ​ស្វែងរក​នោះ​កូនប្រុស ដែល​ជា​ប្តី​របស់​នាង នៅ​ធ្វើការ​នៅ​ខេត្ត​ព្រះ​សីហ​នុ ក៏​បាន​ធ្វើ​ដំណើរ​មក​ទាំង​អន្ទះសារ ដើម្បី​តាម​រកប្រពន្ធ​ជាទី​ស្រឡាញ់​ដែល​មិនដឹង​បាត់​ទៅ​ទីណា ។

កូនប្រសា​ដែល​បាត់​ខ្លួន​ឈ្មោះ ថន ដា​វី អាយុ​២០​ឆ្នាំ ជា​កម្ម​ការី​នី​កាត់ដេរ​ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ប្តី​ឈ្មោះ ឈា​ត ឆើត អាយុ​២០​ឆ្នាំ ជា​ជាង​អគ្គិសនី​បម្រើ​ការ​នៅ​ខេត្ត​ព្រះ​សីហ​នុ ។ អ្នក​ទាំង​ពីរ​ជា​ប្តី​ប្រពន្ធ​មានស្រុក​កំ​ណើ​រ​នៅ​ភូមិ​ធ្លក ឃុំ​ស្ពឺ ស្រុក​បាភ្នំ​ខេត្តព្រៃវែង ។

https://s4.kh1.co/__image/w=650,h=788,q=100/cf/cf887854d442c26eb473f0aed1046defc4057c6f.jpg

តាម​បុរស​ជា​ឪពុកក្មេក​ឈ្មោះ ឈួ​ន ឈា​ត អាយុ​៤០​ឆ្នាំ ជា​កសិករ បានឱ្យ​ដឹង​ថា កូនប្រសា​ស្រី​របស់​គាត់​បាន​បាត់​ខ្លួន កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​ទី​១ វិច្ឆិកា មិនដឹង​ទៅ​ទីណា ។ តាម​ឪពុក​រូប​នោះ​បានឱ្យ​ដឹង​ទៀត​ថា កូនប្រសា​របស់​គាត់​បាន​ស្នាក់​នៅផ្ទះ​ជួល ជាមួយ​បងស្រី​ជីដូនមួយ ហើយ​បម្រើ​ការ​ជា​កម្ម​ការី​នី​រោងចក្រ ។ នៅ​ព្រឹក​នោះ​បងស្រី​ក៏​បាន​ទៅ​ធ្វើការ​បាត់ ហើយ​កូនប្រសា​របស់​គាត់​មិនដឹង​ទៅ​ណា ដោយ ​បាត់​មិនឃើញ​ទៅ​ធ្វើការ មិត្តភក្តិ​កូនប្រុស​របស់​គាត់​ក៏​បាន​ទៅ​ទូរស័ព្ទ​ទៅ​កូនប្រុស​របស់​គាត់ ដែល​កំពុង​តែ​ធ្វើការ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ក៏​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង ។

ឪពុកក្មេក​បានឱ្យ​ដឹង​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២ វិច្ឆិកា គាត់​និង​បងប្រុស​កូនប្រសា​ស្រី​ក៏​បាន​ទៅ​រក​គ្រូទាយ ព្រោះ​គាត់​មានការ​ព្រួយបារម្ភ​ថា ខ្លាច​ត្រូវ​គេ​ដាក់​ថ្នាំ​យក​របស់របរ ហើយ​ត្រូវ​គ្រូទាយ​ថា កូន​នៅ​ម្តុំ​រង្វង់​មូល​ខាងជើង​ស្ពាន​ជ្រោយចង្វា ក៏​បាន​នាំ​គ្នា​កាន់​រូបថត​តាម​រក​និង​ទៅ​ប្តឹង​នគរបាល​ឱ្យ​ជួយ​រក ។ តាម​ឪពុក​រូប​នោះ​បា​ន្យ​ដឹង​ទៀត កន្លង​មក កូនប្រសា​ស្រី​និង​កូន​របស់​គាត់​មិន​ដែល​មាន​ទំនាស់​គ្នា​នោះ​ទេ ស្រាប់តែ​នៅ​សុខ​ៗ​កូនស្រី​បាត់​ខ្លួន​បែប​នេះ ។

បុរស​ឈ្មោះ ឈា​ត ឆើត អាយុ​២០​ឆ្នាំ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ ដោយ​អស់​សង្ឃឹមថា «​មិនដឹង​ប្រពន្ធ​ជាទី​ស្រឡាញ់​បាត់​ខ្លួន ទៅ​ណា​នោះ​ទេ ។ បុរស​រូប​នោះ​បានឱ្យ​ដឹង​ថា រយះ​ពេល​ប្រមាណ​១​ខែ​មក​ហើយ ដែល​ខ្លួន​បាន​បែក​ពី​ប្រពន្ធ​ទៅ​ធ្វើការ​នៅ​កំពង់សោម ។ ក្នុង​រយៈពេល​នេះ ប្រពន្ធ​បាន​ទូរស័ព្ទ​ទំនាក់ទំនង​គ្នា​រហូត មិន​ដែល​មាន​ទំនាស់​គ្នា​នោះ​ទេ ។

https://s5.kh1.co/__image/w=650,h=744,q=100/11/1130f800549e1ba3d8fd760ccfdc202afdf606d5.jpg

បុរស​ជា​ប្តី​បានឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ឱកាស​បុណ្យអុំទូក អក​សំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប​ខាង​មុខ នឹង​វិល​មក​ភ្នំពេញ​នាំ​ប្រពន្ធ​ជាទី​ស្រឡាញ់​ដើរ​លេង តែ​ពេល​នេះ​មិនដឹង​ថា​អូន​បាត់​ទៅ​ទីណា​ឡើយ ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា ប្តី​ប្រពន្ធ​២​នាក់​បាន​រៀប​ការ​នៅ​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៩ ហើយ​មក​រស់នៅ​បន្ទប់​ផ្ទះ​ជួល​នៅ​ភ្នំពេញ ។ ចំណែក​ប្តី​ក៏​បាន​ឃ្លាត​កាយ​ទៅ​ធ្វើការ​នៅ​ខេត្ត​ព្រះ​សីហ​នុ បាន​ប្រមាណ​១​ខែ ស្រាប់តែ​ប្រពន្ធ​បាត់​ខ្លួន ។

ទោះបីជា​យ៉ាងណា គេ​ពុំ​ដឹង​ថា ការ​បាត់​ខ្លួន​នាង មាន​គ្រោះថ្នាក់​ប្រការ​ណាមួយ​ឬ​ក៏​នាង​បាន​ចុះ​ចោលផ្ទះ​រត់​តាម​ប្រុស​ថ្មី​ឬ​យ៉ាងណា​នោះ​ទេ ? នៅ​ព្រឹក​ថ្ងៃ​ទី​៣ វិច្ឆិកា​នេះ ឪពុក​ក៏​ដូច​ក្រុម​គ្រូ​សារ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំ​ណើ​រ ហើយ​ទន្ទឹង​តែ​ផ្លូវ​កូនស្រី​ជា​ស្រឡាញ់ ៕ ​

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T