ឆេះផ្ទះដែលជនជាតិចិន ស្នាក់នៅក្នុងក្រុងព្រះសីហនុ បែរជាសមត្ថកិច្ចប្រទះឃើញថ្នាំញៀន២០គីឡូ និងចាប់ខ្លួន៤នាក់

//s4.kh1.co/30/3005e71215acbd916bfb46edf3edddff40fa8a6e.jpg
សង្គម

 ០៤-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

(ព្រះសីហនុ)៖ មានគ្រោះអគ្គិភ័យមួយកើតឡើង និងបង្កឲ្យមានការភ្ញាក់ផ្អើលស្ថិតក្នុងភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ទីកន្លែងជនជាតិចិនមួយក្រុមស្នាក់នៅ ប៉ុន្តែអ្វីដែលកាន់តែភ្ញាក់ផ្អើលថែមទៀតនោះ គឺនៅពេលដែលកម្លាំងសមត្ថកិច្ចចូលទៅជួយអន្តរាគមន៍ ស្រាប់តែប្រទះឃើញថ្នាំញៀនលាក់ទុកនៅទីនោះរហូតជាង ២០គីឡូ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកានេះថា នៅរសៀលម្សិលមិញ មានផ្ទះប្រជាពលរដ្ឋមួយកន្លែង ដែលជួលឲ្យជនជាតិចិនស្នាក់នៅ តែក្រោយមកមានករណីអគ្គិភ័យឆាបឆេះ ផ្នែកខ្លះ ក្នុងបន្ទប់ ដោយពុំទាន់ដឹងពីមូលហេតុ ពេលនោះក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ច ក៏ចុះអន្តរាគមន៍បាញ់ទឹកពន្លត់ ក៏ទើបនឹងគ្រឿងញៀនជាង២០គីឡូ។

ជាមួយនឹងការប្រទះឃើញគ្រឿងញៀនយ៉ាងច្រើនបែបនេះ កម្លាំងសមត្ថកិច្ចក៏បានវាយខ្នោះជនជាតិចិន៤នាក់ផងដែរ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញសួរនាំនៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

https://s4.kh1.co/__image/w=650,h=488,q=100/3b/3b0951cfd3e4a69d157ecd1202c43051c9b9bb50.jpg
https://s6.kh1.co/__image/w=650,h=867,q=100/eb/ebec558686b21825680a8a8b2566de34b3abec15.jpg
https://s5.kh1.co/__image/w=540,h=960,q=100/1d/1d2900a187040db9483e0d7577c31693474f5d25.jpg
https://s5.kh1.co/__image/w=650,h=366,q=100/a4/a408aa3f157b4aa91f42ab68a2578d48ccea277f.jpg
https://s6.kh1.co/__image/w=540,h=960,q=100/b9/b9981d9ab921a74b6b47722b70db9c6891cc352b.jpg

ប្រភពfreshnews

Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T