ត្រៀមខ្លួន! មកភ្លក់ម្ហូបអាហារជាច្រើនមុខ ក្នុងកម្មវិធី ពិព័រណ៍អាហារកម្ពុជា ដ៏ធំប្រចាំទីក្រុងភ្នំពេញ!

//s5.kh1.co/a5/a5ff49a190b61d09fbc65b36c868a7731ad47a83.png
សង្គម

 ០៤-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ចូលចិត្តញ៉ាំអាហារ ប្លែកៗ ឆ្ងាញ់ៗមែនទេ? ឆាប់ៗនេះ អ្នកនឹងបានរីករាយជាមួយ កម្មវិធីពិព័រណ៍ម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ នៅទីក្រុងភ្នំពេញដែលមានទីតាំងនៅផ្សារ អូឡាំព្យា (Olympia Mall) ចាប់ពីថ្ងៃទី ២២ ខែវិច្ឆិកា រហូត​ដល់ ៥ ធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង ១០ ព្រឹកដល់ ៩យប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិព័រណ៍អាហារកម្ពុជា រសជាតិប្រចាំទីក្រុងភ្នំពេញ
ពិព័រណ៍អាហារកម្ពុជា រសជាតិប្រចាំទីក្រុងភ្នំពេញ

ពិព័រណ៍នេះ មានប្រមូលផ្តុំដោយអាហារឆ្ងាញ់ៗ ជាច្រើនមុខ ច្រើនស្តង់មិនត្រឹមតែប៉ុណ្ណោះស្ដាប់តន្ត្រីពីរោះៗ ជាមួយក្រុមចម្រៀង Original Song រៀងរាល់ល្ងាច។

កាន់តែអស្ចារ្យ សម្រាប់អតិថិជនដែលមានហាងអាហារ ហើយចង់ជួលស្តង់ដាក់លក់ ដើម្បីឲ្យមានអតិថិជនស្គាល់កាន់តែច្រើននោះ ពិតជាពិសេសជាមួយតម្លៃថោកសមរម្យ ដែលមិនធ្លាប់មានពីមុនមក។ ក្នុងនោះអ្នកនឹងចំណេញ លើសពីចំណេញជាមួយកម្មវិធីតាំងពិព័រណ៍អាហារ ដ៏ធំមួយនេះដូចជា៖

- ម្ចាស់ហាង ឬអ្នកដែលចង់បញ្ចេញស្នាដៃ ដាក់តាំងម្ហូបអាហាររបស់ខ្លួន នឹងអាចរកប្រាក់ចំណូលច្រើនតែចំណាយតិច
- ស្តង់នឹងមានដាក់ជួលក្នុងតម្លៃសមរម្យ គឺត្រឹមតែ ៣៥០ ដុល្លាប៉ុណ្ណោះក្នុងមួយសប្ដាហ៍
- ជាឱកាសល្អក្នុងការដាក់តាំងបង្ហាញ ផលិតផលថ្មី ឬហាងថ្មីដើម្បីឲ្យមានអ្នកស្គាល់កាន់តែច្រើន
- ទាក់ទាញអតិថិជនថ្មីៗ ដោយមានការដាក់ឲ្យភ្លក់ដោយឥតគិតថ្លៃ ជូនកាដូផ្សេងៗ ព្រមទាំងមានការបញ្ចុះតម្លៃជាច្រើនទៀត
- អាចនឹងជួប បង្ហាញផលិតផលទៅដៃគូររកជំនួញជាច្រើន
- ទទួលបានការបញ្ចុះតម្លៃ ៥០% សម្រាប់អ្នកជួលស្ដង់ ១០ នាក់ដំបូង
- មិនបារម្ភរឿងលក់មិនដាច់ ព្រោះក្នុងមួយថ្ងៃយ៉ាងហោចណាស់ក៏មានមនុស្ស ៥០០០ នាក់ ចូលរួមផងដែរ

- មិនបាច់ភ័យព្រួយ អំពីការផ្សព្វផ្សាយពាណិជ្ជកម្ម ព្រោះGrab នឹងផ្ញើសារទៅកាន់អ្នកប្រើប្រាស់ ចំនួន ២០០,០០០នាក់នៅទីក្រុង ក្នុងកំឡុងពេលថ្ងៃព្រឹត្តិការណ៍។

ពិព័រណ៍អាហារកម្ពុជា រសជាតិប្រចាំទីក្រុងភ្នំពេញ
ពិព័រណ៍អាហារកម្ពុជា រសជាតិប្រចាំទីក្រុងភ្នំពេញ

ព្រឹត្តិការណ៍នេះរៀបចំឡើងដោយ 360 Event ដែលតែងតែនាំមកនូវពិព័រណ៍ល្បីៗ និងជោគជ័យជាច្រើន ដែលមានការទទួលស្គាល់ពីអតិថិជន នៅផ្សារទំនើបអ៊ីអនចាប់តាំងពីឆ្នាំ ២០១៤ មក។ ដូច្នេះប្រញាប់រួសរាន់ឡើង ព្រោះចំនួននៃការដាក់តាំងពិព័រណ៍គឺមានកំណត់។

ពិព័រណ៍អាហារកម្ពុជា រសជាតិប្រចាំទីក្រុងភ្នំពេញ
ពិព័រណ៍អាហារកម្ពុជា រសជាតិប្រចាំទីក្រុងភ្នំពេញ

សម្រាប់អ្នកលក់ដែលមានចំណាប់អារម្មណ៍អាចចុះឈ្មោះ នៅ forms.gle/izfchgsCkhnr3TKQ8 ដើម្បីឈ្នះការបញ្ចុះតម្លៃស្តង់ដ៏ធំ ។

ព័ត៌មានបន្ថែមសូមចូលទៅកាន់៖

១. Email: [email protected].
២. Tel: 011 46 99 59/ 010 514 143.
៣. FB Official page: 360 Events

 ពិព័រណ៍អាហារកម្ពុជា រសជាតិប្រចាំទីក្រុងភ្នំពេញ
 ពិព័រណ៍អាហារកម្ពុជា រសជាតិប្រចាំទីក្រុងភ្នំពេញ
 ពិព័រណ៍អាហារកម្ពុជា រសជាតិប្រចាំទីក្រុងភ្នំពេញ
 ពិព័រណ៍អាហារកម្ពុជា រសជាតិប្រចាំទីក្រុងភ្នំពេញ
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T