ឥណ្ឌូនេស៊ី៖ ថ្មីៗនេះ ស្ត្រីម្នាក់បានរត់ហាត់ប្រាណនៅលើដងផ្លូវ ស្រាប់តែមានរថយន្ដមួយគ្រឿងបើកហោះទៅបុក បណ្ដាលឲ្យដួលសន្លប់ភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Batam ប្រទេសឥណ្ឌូនេស៊ី។

យោងតាមវីដេអូដែលថតដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា នៅក្នុងថ្ងៃកើតហេតុ ស្ត្រីរងគ្រោះរូបនោះ (មិនបញ្ជេញអត្តសញ្ញាណ) កំពុងរត់ហាត់ប្រាណនៅលើដងផ្លូវសាធារណៈ។ លុះមកដល់ចំនុចកើតហេតុ ស្រាប់តែមានរថយន្ដម៉ាក SUV មួយគ្រឿងបើកក្នុងល្បឿនលឿន ហោះទៅបុកស្ត្រីរងគ្រោះ បណ្ដាលឲ្យដួលសន្លប់ភ្លាមៗ។ ចំណែករថយន្ដ ត្រូវបានបញ្ឈប់ដោយទៅបុកនឹងដើមឈើដែលនៅក្បែរនោះ។ បន្ទាប់មក ស្ត្រីពីរនាក់ដែលជាម្ចាស់រថយន្ដបានចេញមកក្រៅ និងបានឲ្យអ្នកដំណើរផ្សេងទៀតជួយស្ត្រីរងគ្រោះ។

ប្រភពបានឲ្យដឹងថា ស្ត្រីរងគ្រោះរងរបួសជាច្រើនកន្លែង និងមានឈាមហូរយ៉ាងច្រើនផងដែរ ខណៈពេលកំពុងបញ្ជូនទៅកាន់មន្ទីរពេទ្យ។

យ៉ាងណាមិញ ស្ត្រីរងគ្រោះកំពុងសម្រាកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យ ចំណែកឯស្ថានភាពរបួស ខាងប្រភពក៏មិនទាន់ដឹងច្បាស់ដែរ។ ជុំវិញករណីខាងលើនេះ ប៉ូលិសក៏កំពុងធ្វើការស៊ើបអង្កេតបន្ថែម ដើម្បីដោះស្រាយបន្ដ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ស្ត្រីរងគ្រោះ
វីដេអូ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]