គួរឲ្យសរសើរ! មិននឹកស្មានសោះថា ចាន់ សុបញ្ញា មានជីវិតតស៊ូបែបនេះ ត្រូវបានលោកបងចិញ្ចឹមតាំងពីតូច សរសើរមិនដាច់ពីមាត់

//s4.kh1.co/f6/f6a0b8c79f6502c3fa6bab734ab2a5b78855dcca.jpg
នារី

 ០៤-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ដូចដែលប្រិយមិត្ត បានជ្រាបមកហើយថា ចាន់ សុបញ្ញា ដែលជាបេក្ខជនវ័យក្មេងជាងគេក្នុងកម្មវិធី X Factor Cambodia បានលើកពានសម្រាប់រដូវកាលទី១ និងទាញយកការចាប់អារម្មណ៍បានមិនចេះតិចពី ហ្វេនៗរាល់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ  នៅពីក្រោយភាពជោគជ័យ សម្រាប់ថ្ងៃដ៏ពិសេសនេះ ចាន់ សុបញ្ញា ត្រូវបានគេដឹងថា ជាកូនសិស្សរស់នៅ ជាមួយព្រះសង្ឃមួយអង្គ ព្រះនាម ជឿន ផានិត និងទទួលបានការផ្គត់ផ្គង់សម្រាប់កម្មវិធីប្រឡង ជិតកន្លះឆ្នាំនេះផងដែរ។

យ៉ាងណាមិញ ស្រាប់តែ ថ្មីៗនេះ ចាន់ សុបញ្ញា ត្រូវបានព្រះសង្ឃ​ ទម្លាយពីជីវិតពិត និងការតស៊ូយ៉ាងលំបាក ក្នុងវ័យក្មេង១៤ឆ្នាំ ទម្រាំបានដូចសព្វថ្ងៃ។ លើសពីនេះ ព្រះសង្ឃ បានបង្ហោះរូបភាពមួយសន្លឹក ក្នុងគណនីហ្វេសប៊ុក អមដោយពុទ្ធដីកាថា៖ 

« ច្រៀងក៏ច្រៀង រៀនក៏រៀន ស្ដាប់ព្រះធម៌ក៏ស្ដាប់ ជាកូនសិស្សលោក ជិវិតរីករាយរបស់ ចាន់ សុបញ្ញា ជាក្មេងវត្ត អាស្រ័យគុណធម៌របស់ព្រះធម៌ ជាម្លប់ដ៏ត្រជាក់ក្នុងវត្តអារាម»។

ដោយឡែក ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យអ្នកគាំទ្រទាំងអស់ ពិតជាសរសើរពីការតស៊ូរបស់ តារាពន្លកថ្មីរូបនេះគ្រប់គ្នា និងពេញចិត្តចំពោះសមត្ថភាពរបស់ ចាន់ សុបញ្ញា ខ្លាំងណាស់៕

ចាន់ សុបញ្ញា
ចាន់ សុបញ្ញា
ចាន់ សុបញ្ញា និងលោកបង 
ចាន់ សុបញ្ញា និងលោកបង 
ចាន់ សុបញ្ញា ជាកូនសិស្សលោក
ចាន់ សុបញ្ញា ជាកូនសិស្សលោក
ចាន់ សុបញ្ញា និងលោកបង 
ចាន់ សុបញ្ញា និងលោកបង 
ចាន់ សុបញ្ញា និងលោកបង 
ចាន់ សុបញ្ញា និងលោកបង 
សារដែល ព្រះអង្គ ផានិត បង្ហោះសរសើរពី បញ្ញា
សារដែល ព្រះអង្គ ផានិត បង្ហោះសរសើរពី បញ្ញា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T