កក្រើកទឹកដីខេត្តកំពង់ស្ពឺ!! ម៉ឺន សុភា ដាក់មួយដៃ អ៊ីរ៉ង់ សន្លប់ធំក្រោមដំណក់ទឹកភ្លៀងក្នុងទឹកទី២ (មានវីដេអូ)

//s6.kh1.co/8e/8eacc8f82104e6723ffbf92be0de2f51fea2e626.jpg
កីទ្បា

 ០៤-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

កំពង់ស្ពឺ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធី Khmer Fight នៅទឹកដីក្រុងច្បារមន ខេត្តកំពង់ស្ពឺម្សិលមិញ ម្ចាស់មេដាយប្រាក់ស៊ីហ្គេមឆ្នាំ២០១៧ កីឡាករ ម៉ឺន សុភា បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីអាស៊ីខាងលិច ប្រទេសអ៊ីរ៉ង់ អាប់ឌុលឡាស់ ដោយផ្ដួលឲ្យសន្លប់ធំនៅក្នុងទឹកទី២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ ម៉ឺន សុភា ឈ្នះការប្រកួត
  កីឡាករ ម៉ឺន សុភា ឈ្នះការប្រកួត

ការប្រកួតរវាងកីឡាករទាំងពីធ្វើឡើងក្នុងប្រភេទទម្ងន់ ៧០គីឡូក្រាម។ គោះជួងចូលទឹកទី១ភ្លាម កីឡាករទាំងពីរមិនបានស្ទាបស្ទង់គ្នានោះទេ ដោយបានសម្រុកគ្នាទៅវិញទៅមកតាមរយៈការទាត់ និងចេញដៃធ្ងន់ៗដាក់គ្នា ហើយនៅចុងទឹកទី១ សិស្សគុនមកពីក្លិបក្រសួងការពារជាតិ បានវាយកីឡាករអ៊ីរ៉ង់ឲ្យលោកអាជ្ញាកណ្ដាល ម៉ី រតនៈ រាប់ម្ដងមុននឹងចូលទឹកទី២។

ឈានដល់ទឹកទី២ ទាំងកម្ពុជា និងអ៊ីរ៉ង់នៅតែបន្តសម្រុកគ្នា ប៉ុន្តែយ៉ាងណាកណ្ដាប់ដៃរបស់ ម៉ឺន សុភា ហាក់ធ្ងន់ជាង ដោយបានវាយឲ្យអ៊ីរ៉ង់រាប់ម្ដងទៀតនៅក្នុងទឹកទី២ មុននឹងវាយមួយដៃពេញចូលភ័ត្រ្តាធ្វើឲ្យលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតភ្លាមៗតែម្ដង៕

ចង់ឃើញថា កណ្ដាប់ដៃរបស់ ម៉ឺន សុភា ធ្ងន់យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T