គង់ កែវមរកត និង សយ រតនា ចេញបទចម្រៀងសាច់រឿងស្នេហារួមគ្នាដំបូង «ផ្លូវចិត្ត ផ្លូវស្នេហ៍»! (មានវីដេអូ)

//s4.kh1.co/9b/9b0c395e457b0b7256c83ab906729e2f09afbf03.jpg
តារា & កម្សាន្ដ

 ០៤-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ម្ចាស់បទ «មួយជីវិត» គឺកញ្ញា គង់ កែវមរកត បានបញ្ចេញស្នាដៃសម្តែងក្នុងបទចម្រៀងបែបសាច់រឿងស្នេហាស៊ីជម្រៅថ្មីមួយមានឈ្មោះថា «ផ្លូវចិត្តផ្លូវស្នេហ៍»។ ការបញ្ចេញស្នាដៃរួមគ្នាលើកដំបូងនេះ ក៏មានការចូលរួមសម្តែង និងអមដោយបទចម្រៀងរវាងនាង និងតារាចម្រៀងរូបសង្ហា លោក សយ រតនា ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចាប់ដៃសម្តែងរួមគ្នា និងអមដោយបទចម្រៀងមនោសញ្ចេតនាយ៉ាងពិរោះរណ្តំ គង់ កែវមរកត និង សយ រតនា បានធ្វើឲ្យអ្នកគាំទ្រពួកគេពេញចិត្តជាខ្លាំង ។ ពេញចិត្តព្រោះតែសាច់រឿងស្នេហាប្រទាក់ក្រឡា មនោសញ្ចេតនា និងកម្សត់ខ្លាំង និងមានបទចម្រៀងយ៉ាងពិរោះរណ្តំចិត្ត របស់ពួកគេផងដែរ។

តារាចម្រៀងស្រី គង់ កែវមរកត លើកឡើងថា នាងពិតជាពេញចិត្ត សម្រាប់ស្នាដៃរួមគ្នាលើកដំបូងនេះ ហើយក៏បំពេញចិត្តទស្សនិកជន ដែលរងចាំការបញ្ចេញស្នាដៃថ្មី។ បទចម្រៀងនេះក៏ចូលរួមសម្តែងពីសំណាក់តារាសម្តែងប្រុសលោក ជៀប ប៊ុនឈីវ ហៅ ហ៊ាឈីវ កាន់តែប្លែកក្រោយចាប់ដៃច្រៀង និងសម្តែងក្នុងសាច់រឿងស្នេហា ដែលផលិតដោយផលិតកម្ម មរតកមេឌៀ ។

ថ្លែងស្រដៀងគ្នានេះដែរ លោក សយ រតនា បានលើកឡើថា ទាំងបទចម្រៀង និងសាច់រឿងពិតជាល្អជាប់ចិត្ត និងអាចទាក់ចិត្តមិត្តយុវវ័យបានច្រើន។ លោកថា​ក្រៅពីបទចម្រៀងថ្មីលើកបំបូងរួមគ្នា អ្នកនិពន្ធវ័យក្មេងរូបនេះបង្ហើបថាក៏នឹងបញ្ចេញស្នាដៃច្រៀង និងសម្តែងរួមគ្នាជាមួយតារាស្រីស្រស់សោភារូបនេះផងដែរ។

គួរបញ្ជាក់ដែរថា ​សយ រតនា គឺជាអ្នកនិពន្ធវ័យក្មេង ដែលធ្លាប់និពន្ធបទចម្រៀងល្បីៗនៅផលិតកម្ម ថោន លោកក៏ជាតារាចម្រៀង ដែលធ្លាប់ទទួលបានការគាំទ្រ តាមរយៈបទចម្រៀងមួយចំនួនដូចជាបទ «មួយជីវិត»  បទ «បងមិនយំទេគ្រាន់តែទឹកភ្នែកហូរ» ជាដើម។ ខណៈ គង់ កែវមរកត ត្រូវបានគេស្គាល់ថា ជាអតីតបេក្ខជនលេចធ្លោក្នុងកម្មវិធីប្រកួតបទចម្រៀង Cambodia Idol រដូវកាលទី៣ ។ នាងធ្លាប់ទទួលបានការគាំទ្រច្រើនតាមរយៈបទ «មួយជីវិត» និងបទ «ផ្លូវស្នេហ៍» ជាដើម៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

  កញ្ញា គង់ កែវមរកត
  កញ្ញា គង់ កែវមរកត
  លោក សយ រតនា
  លោក សយ រតនា
បទចម្រៀង «ផ្លូវចិត្ត ផ្លូវស្នេហ៍»
បទចម្រៀង «ផ្លូវចិត្ត ផ្លូវស្នេហ៍»
បទចម្រៀង «ផ្លូវចិត្ត ផ្លូវស្នេហ៍»
បទចម្រៀង «ផ្លូវចិត្ត ផ្លូវស្នេហ៍»
រូបភាពខ្លះៗពីវីដេអួចម្រៀង
រូបភាពខ្លះៗពីវីដេអួចម្រៀង
រូបភាពខ្លះៗពីវីដេអួចម្រៀង
រូបភាពខ្លះៗពីវីដេអួចម្រៀង
រូបភាពខ្លះៗពីវីដេអួចម្រៀង
រូបភាពខ្លះៗពីវីដេអួចម្រៀង
រូបភាពខ្លះៗពីវីដេអួចម្រៀង
រូបភាពខ្លះៗពីវីដេអួចម្រៀង
រូបភាពខ្លះៗពីវីដេអួចម្រៀង
រូបភាពខ្លះៗពីវីដេអួចម្រៀង
វីដេអូ
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T