រថយន្តដឹកប្រេង និងរថយន្តដឹកថ្ម បុកគ្នានៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហូរប្រេងពេញផ្លូវជាតិ ផ្អើលប្រជាពលរដ្ឋរត់ទៅត្រងប្រេងទុក

//s5.kh1.co/a9/a9d7f54ca4b2b2b6cb96b8ccabc39cc01a39f123.jpg
សង្គម

 ០៤-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

(ព្រះសីហនុ)៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកប្រេង និងរថយន្តដឹកថ្ម បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ រហូតនាំគ្នាទៅដណ្តើមត្រងយកប្រេងពីរថយន្តដឹកប្រេងនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍នេះ កើតឡើងនៅតាមផ្លូវជាតិលេខ៤ ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

អធិការរងទទួលផែនចរាចរណ៍ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តដឹកប្រេងតេលា ពាក់ផ្លាកលេខ ភ្នំពេញ 3B-83 71 បើកបរដោយឈ្មោះ អ៊ួន ប៊ុនថាង អាយុ២២ឆ្នាំ ក្នុងទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ ខណៈរថយន្តធុនធំដឹកថ្មម៉ាក STELL ពាក់ស្លាកលេខព្រះសីហនុ 3A-76.46 បើកបរដោយឈ្មោះ យង់ មករា អាយុ២៤ឆ្នាំ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យអ្នកបើកបររថយន្តដឹកថ្មរងរបួសធ្ងន់។

ក្រោយកើតហេតុ កម្លាំងនគរបាល បានសំអាតប្រេងតាមផ្លូវ និងដោះស្រាយតាមនីតិវិធីច្បាប់ចរាចរណ៍ផ្លូវគោក៕

https://s6.kh1.co/__image/w=642,h=673,q=100/bc/bc08aeed7df0fa0d2250b2cdfaaa8671fa61fb37.jpg
https://s6.kh1.co/__image/w=650,h=842,q=100/27/270f43d0394dbf311f40f63f53083a9ea8249ffd.jpg
https://s5.kh1.co/__image/w=619,h=465,q=100/7b/7b263858f839e79f816c50cae6453baef064e6e5.jpg
https://s4.kh1.co/__image/w=619,h=701,q=100/3d/3dd12d87daff9ad6a5f977f21a218a10951d53f8.jpg

ប្រភពfreshnews

Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T