ផ្អើល!! Balotelli ចាប់បាល់ យកទៅទាត់សំដៅអ្នកគាំទ្រ Verona ព្រោះតែ …… (មានវីដេអូ)

//s6.kh1.co/ba/ba732742944bb0aab9266076bde1764f715c68ef.jpg
កីទ្បា

 ០៤-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អ៊ីតាលី៖ អំឡុងការប្រកួតក្របខណ្ឌ Serie A ក្នុងសប្ដាហ៍ទី១១ ដែល Verona បានយកឈ្នះ Brescia ក្នុងលទ្ធផល ២ទល់នឹង១ មានរឿងរ៉ាវមួយបានកើតឡើងយ៉ាងនឹកស្មានមិនដល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿងរ៉ាវនោះគឺអតីតខ្សែប្រយុទ្ធរបស់ Manchester City ដែលបច្ចុប្បន្នកំពុងលេងឲ្យ Brescia កីឡាករ Mario Balotelli បានទាត់បាល់សម្ដៅទៅលើអ្នកគាំទ្ររបស់ក្រុមម្ចាស់ផ្ទះ Hellas Verona នៅនាទី៥៤ ក្នុងការប្រកួតបន្ទាប់ពីអ្នកគាំទ្រទាំងអស់នោះបានស្រែកជែរមកលើខ្សែប្រយុទ្ធជម្រើសជាតិអ៊ីតាលីរូបនេះបែបរើសអើងពណ៌សម្បុរ។

កីឡាករ Mario Balotelli 
កីឡាករ Mario Balotelli 

ក្រោយការមានរឿងរ៉ាវនោះហើយ ខ្សែប្រយុទ្ធស្បែកខ្មៅរូបនោះព្យាយាមចង់ដើរចេញពីទីលាន ប៉ុន្តែដោយមានការសម្របសម្រួលពីមិត្តរួមក្រុមក៏ដូចជាក្រុមការងារគ្រូបង្វឹក គេក៏សម្រេចចិត្តបន្តលេងទៀត។ យ៉ាងណានៅនាទី៨៥ Balotelli ក៏រកបានគ្រាប់បាល់មួយគ្រាប់តាមពីក្រោយ។​ ជាលទ្ធផលបញ្ចប់ការប្រកួត Verona បានយកឈ្នះ Brescia ២-១។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

គួរឲ្យដឹងដែរថា Balotelli កើតនៅក្នុងទីក្រុង Palermo ប្រទេសអ៊ីតាលី ប៉ុន្តែដោយសារឪពុក-ម្ដាយរបស់គេជាជនភៀសខ្លួនមកពីទ្វីបអាហ្វ្រិក ដូច្នេះហើយទើបបានជាគេមានស្បែកខ្មៅ៕

ចង់ឃើញថា Balotelli យកបាល់ទាត់សម្ដៅទៅលើអ្នកគាំទ្ររបស់ Verona យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T