មានអាយដលអ្នកអត់? តារាថៃទាំងនេះ កំពុងតែជោគជ័យខ្លាំង ក្នុងឆ្នាំ២០១៩

//s4.kh1.co/64/64eb35f5ae47befeec1d2cd651ee71e8f2719f09.jpg
តារា & កម្សាន្ដ

 ០៤-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ថៃ៖ ក្នុង​វិស័យ​ភាព​យន្ត​របស់​ថៃ​មាន ​តារាស្រី​ប្រុស​ដែល​មាន​សមត្ថភាព​ និ​ង​ទេព​កោលស្យ​ដែល​កំពុង​តែ​មាន​ ការ​គាំ​ទ្រ​និង​ប្រជា​ប្រិយភាព​មិន​តិច​នោះ​ទេ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក៏​ប៉ុន្តែ​ក្នុង​ចំណោម​តារា​ស្រី​ល្បី​ៗ​ជា​ច្រើន​ទៀត ​ក្នុង​ប្រទេស​ថៃ​គេហាក់​សង្កេត​ឃើញថា​ តារា​ស្រី​ទាំង​៥​ដួង​នេះ​គឺ​ហាក់​នៅ​តែ​ទទួល​បាន ​ប្រជា​ប្រិយ​ភាព​ក៏​ដូច​ជា​ភាព​ជោគ​ជ័យ​យ៉ាង​ខ្លាំង ​ក្នុង​អាជីព​របស់​ពួកគេ​ក្នុង​ឆ្នាំ​២០១៩​នេះ។

តើ​អ្នក​ណា​ជា​​តារាស្រី​ដែល​អ្នក​ចូ​ល​ចិត្ត​? តោះ​ចង់​ដឹង​ថា​ តារាស្រី​ទាំង​៥​ដួង​នេះ​​ជា ​អ្នក​ណា​ខ្លះ​នោះ​៕ សូម​ទៅ​ទស្សនា​រូប​ភាព​ខាងក្រោម​ទាំង​អស់គ្នា៖

១. Yaya Urassaya Sperbund

Yaya Urassaya Sperbund
Yaya Urassaya Sperbund

ក្នុង​ឆ្នាំ​នេះ​Yaya បាន​ចូល​រួម​សម្តែង​ក្នុង​ខែ្ស​ភាព​យន្ត​មួយ ​ដែល​មាន​ឈ្មោះ​ថា​ “Klin Kasalong” ដែល​ទទួល​បាន​នៅ​ ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ផង​ដែរ។ ហើយ​ជា​ធម្ម​តា​Yaya តែង​តែ​បង្ហាញខ្លួន ក្នុង​​កម្ម​វិធី​ផ្សព្វ​ផ្សាយ​ផលិត​ផល​ជាតិ និង​អន្តរជាតិ​រួម​ទាំង​ចូល​រួម​ក្នុង​កម្ម​វិធី ​នៅ​ខាង​ក្រៅ​ប្រទេស​ផង​ដែរ។

 ២. Bella Ranee Campen

Bella Ranee Campen
Bella Ranee Campen

Bella ក៏​ជា​តារាស្រី​មួយ​រូប​ប្រចាំ​ប៉ុស្តិ៍លេខ​បី ​ដែល​ទទួល​បាន​នៅ​ប្រជា​ប្រិយ​ភាព ​គួរ​ជា​ទី​កត់​សម្គាល់ ​មួយ​រូប​ផង​ដែរ។ ជាក់​ស្តែង​ប្រជា​ប្រិយ​ភាព​របស់​នាង ​ទទួលបាន​ការ​កើន​ឡើង ​យ៉ាង​ឆាប់​រហ័ស។ ហើយ​រឿង​ថ្មី​ដែល​មាន​ចំណង​ជើង​ថា “Krong Karm”​ របស់​Bella ក៏​ទទួល​បាន​នូវការ​គាំទ្រ​យ៉ាង​ខ្លាំង​ផង​ដែរ។

៣. Baifern Pimchanok

Baifern Pimchanok
Baifern Pimchanok

អាច​និយាយ​បាន​ថា​ឆ្នាំ​នេះ​ជា​ឆ្នាំ​របស់​Baifern ព្រោះ​តែ​ប្រជា​ប្រិយ​ភាព​ដែល​នា​ង ​បាន​ចូល​រួម​សម្តែង​ជា​តួឯក​ក្នុង​ខ្សែ​ភាព​យន្ត​ដ៏ល្បី ​ដែល​បាន​ដាក់​បញ្ចាំ​ងនៅ​ជា​ច្រើន​ប្រទេសដែល​មាន ​ចំណង​ជើង​ថា​ “Friend Zone” ។

៤. Kimmy Kimberley Anne Woltemas

Kimmy Kimberley Anne Woltemas
Kimmy Kimberley Anne Woltemas

រឿង​ថ្មី​ដែល​មាន​ចំណង​ជើងថា​ “Thong Aek Mor Yah Tah Chalong” ដែល​Kimberley សម្តែង​ជា​តួឯក ​ជា​មួយ​នឹង​Mario ទទួល​បាន​កា​រគាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​ទស្សនិក​ជន ​ហើយ​ប្រជា​ប្រិយ​ភាព​របស់​នាង​ក៏​បាន​កើន​ឡើង ​ដោយ​បាន​ធ្វើ​ការ​ជា​មួយ​ការ​ផ្សព្វផ្សាយ ​ម៉ាក​ ផលិត​ផល​អន្ត​រជាតិ​ផង​ដែរ។

៥. Mai Davika

Mai Davika
Mai Davika

ក្នុង​ឆ្នាំ​២០១៩​នេះDavika បាន​បង្ហាញ​ខ្លួន​ក្នុង​Fashion Show នៅ​ទី​ក្រុង​ប៉ារីស​។ មិន​តែ​ប៉ុណ្ណោះ​រឿង​ “My Ambulance: Ruk Chut Jai Nai Chukchern” ក៏​ទទួលបាន​នៅ​ប្រជា​ប្រិយ​ភាព​ខ្លាំង​ផង​ដែរ។

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T