ក្រុមឡើងកូដ Leicester City លត់ Crystal Palace ក្រៅដី២គ្រាប់ដណ្ដើមបាន៣ពិន្ទុ វ៉ា Chelsea ឡើងមកឈរលេខ៣ក្នុងសប្ដាហ៍ទី១១នេះ (មានវីដេអូ)

//s4.kh1.co/0f/0f3efac2b4af689e31d1ccba1be84f719e83adfd.jpg
កីទ្បា

 ០៤-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្រុម Crystal Palace ក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្វារកីឡដ្ឋាន Selhurst Park ស្វាគមន៍ក្រុមភ្ញៀវ Leicester City ក្នុងការប្រកួតប្រចាំក្របខណ្ឌ Premier League កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការប្រកួតនេះក្រុមទាំងពីរមានឱកាសសម្រុកគ្នាទៅវិញទៅមក ដោយក្រុមម្ចាស់ផ្ទះមានឱកាសស៊ុតបាន៨ជើង ចំគោលដៅ៣ដង ខណៈពេលដែលក្រុមភ្ញៀវ​ស៊ុតបាន១១ជើង ចំគោលដៅ៥ដង សម្រេចទីបាន២គ្រាប់។

២គ្រាប់របស់ក្រុមភ្ញៀវធ្វើបានដោយកីឡាករ២រួបផ្សេងគ្នា ដោយគ្រាប់ទី១ស៊ុតបញ្ចូលទីដោយកីឡាករ Caglar Soyuncu នៅនាទីទី៥៧ និងគ្រាប់ទី២ ទម្លុះសំណាញ់ទីដោយកីឡាករ Jamie Vardy នៅនាទីទី៨៨។ ១គ្រាប់នេះជួយអោយកីឡាករ Jamie Vardy ក្លាយជាកីឡាករដំបូងគេបង្អស់ដែលស៊ុតបាន១០គ្រាប់ ក្នុងក្របខណ្ឌ Premier League រដូវកាលនេះ។

កីឡាករ Caglar Soyuncu និង  កីឡាករ Jamie Vardy
កីឡាករ Caglar Soyuncu និង  កីឡាករ Jamie Vardy
ទិដ្ឋភាពក្នុងការប្រកួត
ទិដ្ឋភាពក្នុងការប្រកួត
ទិដ្ឋភាពក្នុងការប្រកួត
ទិដ្ឋភាពក្នុងការប្រកួត

ដូច្នេះក្រោយបញ្ចប់ការប្រកួតក្រុមម្ចាស់ផ្ទះ Crystal Palace បានរងបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ Leicester City ក្នុងលទ្ធផល 0ទល់នឹង២។ តាមរយៈជ័យជម្នះនេះជួយអោយក្រុម Leicester City វ៉ាក្រុម Chelsea ឡើងមកឈរលេខ៣ ក្នុងសប្ដាហ៍ទី១១នេះ មាន២៣ពិន្ទុក្នុងដៃ៕

សូមទស្សនាវីដេអូសង្ខេបនៃការប្រកួតខាងក្រោមនេះ៖

ការប្រកួត Highlights រវាងក្រុមទាំងពីរ
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T