កាន់តែជិតគ្រប់ខែ ឱក សុគន្ធកញ្ញា កាន់តែស្អាតលេចធ្លោ!

//s4.kh1.co/ce/cef05d0ec4bc6889537fd9539f5e88ef3873713a.jpg
តារា & កម្សាន្ដ

 ០៤-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ធ្មេចបើកៗមកទល់ពេលនេះ កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ខ្ទាតពោះកាន់តែធំ ជិតគ្រប់ខែសម្រាលមែនទែនហើយ​ ហើយគេក៏សង្កេតឃើញថា នាងកាន់តែទទួលបានការមើលថែថ្នាក់ថ្នមយ៉ាងយកចិត្តទុកដាក់ ពីស្វាមីជាទីស្រលាញ់ គ្មានខ្វះចន្លោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ក៏ដូចជាកាលពីយប់មិញនេះ ដែលជាវគ្គផ្តាច់ព្រាត់នៃកម្មវិធី X-Factor Cambodia រដូវកាលទី១ តារាស្រីឱក សុគន្ធកញ្ញា បានបង្ហាញខ្លួនជាមួយនឹងការតុបតែងខ្លួន ជាអ្នកម៉ាក់ចំណូរថ្មីយ៉ាងស្រស់ស្អាត មិនចាញ់កាលពីនៅក្រមុំ ធ្វើឲ្យទស្សនិកជនលាន់មាត់សរសើរមិនតិចឡើយ។

ជាការពិតណាស់ បើទោះបីជាបច្ចុប្បន្ន កំពូលតារាចម្រៀងស្រីឱក សុគន្ធកញ្ញា បានក្លាយជាអ្នកម្តាយពពោះជិតគ្រប់ខែក៏ពិតមែន ប៉ុន្តែមហាជនក៏ដូចជាប្រិយមិត្តគាំទ្រ នៅតែឃើញតារាស្រីរូបនេះ លេងខ្លួនយ៉ាងស៊ីវីល័យ និងមានសម្រស់កាន់តែស្រស់ស្អាតផូរផង់ថែមទៀតផង។

ដោយឡែក គួរឲ្យរំលឹកផងដែរថា កាលពីយប់មិញនេះ ក៏សូមអបអរដល់អ្នកនាង ឱក សុគន្ធកញ្ញា ដែលកូនក្រុមរបស់នាង គឺប្អូនប្រុស ចាន់ សុបញ្ញា បានឈ្នះការប្រកួតក្លាយជាម្ចាស់ពាន់រង្វាន់ X-Factor Cambodia ប្រចាំរដូវកាលទី១ នេះផងដែរ៕

ឱក សុគន្ធកញ្ញា កាលពីយប់មិញនេះ
ឱក សុគន្ធកញ្ញា កាលពីយប់មិញនេះ
ឱក សុគន្ធកញ្ញា កាលពីយប់មិញនេះ
ឱក សុគន្ធកញ្ញា កាលពីយប់មិញនេះ
ឱក សុគន្ធកញ្ញា កាលពីយប់មិញនេះ
ឱក សុគន្ធកញ្ញា កាលពីយប់មិញនេះ
ឱក សុគន្ធកញ្ញា កាលពីយប់មិញនេះ
ឱក សុគន្ធកញ្ញា កាលពីយប់មិញនេះ
ចាន់ សុបញ្ញា ឈ្នះពានរង្វាន់កាលពីយប់មិញនេះ
ចាន់ សុបញ្ញា ឈ្នះពានរង្វាន់កាលពីយប់មិញនេះ
ឱក សុគន្ធកញ្ញា
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T