ក្ដៅៗ!! Bayern Munich សម្រេចបណ្ដេញគ្រូបង្វឹកចេញជាផ្លូវការហើយ

//s5.kh1.co/77/774f275e8bafeabb930577d1119cc8c3b88906a5.jpg
កីទ្បា

 ០៤-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អាល្លឺម៉ង់៖ ក្លិប Bayern Munich បានឈានដល់ការចែកផ្លូវគ្នាជាមួយគ្រូបង្វឹកលោក Niko Kovac កាលពីថ្ងៃល្ងាចអាទិត្យម្សិលមិញ បន្ទាប់ពីលទ្ធផលមិនសូវជាទទួលបានភាពវិជ្ជមាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជើងឯក Bundesliga រដូវកាលមុនបានរងបរាជ័យយ៉ាងធ្ងន់ធ្ងរដោយចាញ់ Eintracht Frankfurt ក្នុងលទ្ធផល ៥ទល់នឹង១ កាលពីថ្ងៃសៅរ៍ ដែលនោះជាការប្រកួតចុងក្រោយរបស់លោក Kovac មុនពេល Bayern Munich បណ្ដេញចេញពីដំណែង។

ជាមួយគ្នានេះក្លិប Bayern Munich បានប្រកាសថាលោក Hansi Flick ដែលជាគ្រូជំនួយ នឹងត្រូវដឹកនាំបណ្ដោះអាសន្នសម្រាប់ការប្រកួត ២ខាងមុខដែលនឹងត្រូវជួប Olympiacos ក្នុងពានរង្វាន់ Champions League នាថ្ងៃពុធ មុននឹងបន្តមកប៉ះជាមួយជើងខ្លាំង Dortmund នៅចុងសប្ដាហ៍ក្នុងក្របខណ្ឌ Bundesliga។

លោក Hansi Flick
លោក Hansi Flick

លោក Niko Kovac បានជួយឲ្យ Bayern Munich ឈ្នះពាន Bundesliga លើកទី២៦ក្នុងប្រវត្តិសាស្រ្តរបស់ក្លិបកាលពីរដូវកាលមុន ដោយដាច់ពិន្ទុពីក្រុមជើងឯករង Dortmund ដល់ទៅ ៩ពិន្ទុ។

យ៉ាងណាមិញ នៅក្នុងរដូវកាលថ្មីនេះក្រោយ ៤ប្រកួតចុងក្រោយឈ្នះបានត្រឹម១ប្រកួត និងចាញ់ដល់ទៅ២ប្រកួតជាមួយ Hoffenheim និង Frankcurt បានធ្វើឲ្យលោក Kovac ត្រូវខ្ទាតចេញពីដំណែង៕

លោក Niko Kovac 
លោក Niko Kovac 

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T