ឥណ្ឌា៖ កាលពីថ្ងៃទី០១ ខែវិឆ្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ ទារិកាទើបតែកើតម្នាក់ ត្រូវបានឪពុក និងជីតារបស់ខ្លួន ជីកដីបម្រុងនឹងកប់ចោលទាំងរស់។ ហេតុការណ៍នេះបានកើតឡើងក្នុងទីក្រុង Hyderabad ប្រទេសឥណ្ឌា។

ប្រភពបានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ មានអ្នកបើកតាក់ស៊ីម្នាក់ បានប្រទះឃើញបុរសពីរនាក់ កំពុងជីកដី និងមានបីក្រណាត់មួយនៅក្នុងដៃ។ ឃើញដូច្នេះ ដោយមានការសង្ស័យ អ្នកបើកតាក់ស៊ីក៏បានទូរស័ព្ទទៅប្ដឹងប៉ូលិសភ្លាមៗ។

លុះពេលប៉ូលិសទៅដល់ទីតាំងកើតហេតុផ្ទាល់ បុរសដែលជាជីតាបានអះអាងថា ទារិកានោះបានស្លាប់តាំងពីនៅក្នុងមន្ទីរពេទ្យមកម៉្លេះ និងក្រុមគ្រួសារហាមដាច់ខាតមិនឲ្យយកសាកសពទារិកាចូលទៅក្នុងផ្ទះ ទើបសម្រេចចិត្តកប់ចោល។ បើទោះបីជាយ៉ាងណាក្ដី ប៉ូលិសបានឃើញទារិកាកម្រើកខ្លួន និងនៅមានដង្ហើមនៅឡើយទេ។

ប្រភពបានបន្ដថា បុរសជាឪពុក និងជីតារបស់ទារិកានោះ ត្រូវបានប៉ូលិសចាប់ខ្លួនបញ្ជូនទៅកាន់ប៉ុស្ដិ៍ប៉ូលិស ប៉ុន្ដែក្រោយមកត្រូវបានដោះលែងបណ្ដោះអាសន្នសិន។

យ៉ាងណាមិញ ជុំវិញករណីខាងលើនេះ ប៉ូលិសនឹងធ្វើការស៊ើបអង្កេតបន្ដ។ ចំណែកទារិកាកំពុងទទួលការព្យាបាលនិងមើលថែពីខាងមន្ទីរពេទ្យ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពប៉ូលិសចុះទៅដល់ផ្ទាល់
ទិដ្ឋភាពប៉ូលិសចុះទៅដល់ផ្ទាល់
ជីតានិងទារិកា
ទារិកា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]