រន្ធត់ណាស់! កីឡាករ Andre Gomes បានរបួសបាក់ក.ជើងស្ដាំកាលពីយប់មិញនេះបន្ទាប់ពីត្រូវកីឡាករ Heung –Min Son ស្លាយកាត់យកបាល់ដោយអចេតនា (មានវីដេអូ)

//s6.kh1.co/b1/b1385cc8f4ae4c2242bc6024d6b7b74216169bb1.jpg
កីទ្បា

 ០៤-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្រុមស្ករគ្រាប់ Everton បានបើកទ្វារកីឡដ្ឋាន Goodison Park ទទួលស្វាគមន៍ក្រុមភ្ញៀវ Tottenham Hotspurs ក្នុងជំនួនប្រចាំក្របខណ្ឌ Premier League សប្ដាហ៍ទី១១ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅនេះ ដោយការប្រកួតបញ្ចប់ទៅដោយក្រុមទាំងពីរទទួលលទ្ធផលស្មើគ្នា១ទល់នឹង១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមភ្ញៀវជាអ្នកស៊ុតនាំមុខដោយកីឡាករ Dele Alli តាមរយៈការបញ្ជូនបាល់ពីសំណាក់កីឡាករ Heung-Min Son នៅនាទីទី៦៣ ចំណែកឯ១គ្រាប់វាយកតាមស្មើរបស់ក្រុមម្ចាស់ផ្ទះធ្វើបានដោយកីឡាករ​ Cenk Tosun នៅនាទីទី៩០។

កីឡាករ Dele Alli
កីឡាករ Dele Alli
កីឡាករ​ Cenk Tosun 
កីឡាករ​ Cenk Tosun 

យ៉ាងណាមិញអ្វីដែលគួរអោយកត់សម្គាល់ក្នុងប្រកួតកាលពីយប់មិញនេះ គឺមានហេតុការណ៍ដ៏រន្ធត់មួយ ដោយខ្សែបម្រើក្រុម Everton កីឡាករ Andre Gomes បានរបួសបាក់ក.ជើងខាងស្ដាំភ្លាមៗ បន្ទាប់ពីត្រួវបានកីឡាករ Heung-Min Son ស្លាយកាត់យកបាល់ពីក្រោយរួចក៏បន្តដួលផ្ទប់ជាមួយនឹងខ្សែការពារស្លាបស្ដាំក្រុម Tottenham កីឡាករ Sergie Aurier នៅនាទីទី៧៩។

កីឡាករ Heung-Min Son ស្លាយកាត់យកបាល់ពីកីឡាករ Andre Gomes
កីឡាករ Heung-Min Son ស្លាយកាត់យកបាល់ពីកីឡាករ Andre Gomes
ទិដ្ឋភាពក្រោយពីការប៉ះទង្គិច
ទិដ្ឋភាពក្រោយពីការប៉ះទង្គិច
ទិដ្ឋភាពក្រោយពីការប៉ះទង្គិច
ទិដ្ឋភាពក្រោយពីការប៉ះទង្គិច
ទិដ្ឋភាពក្រោយពីការប៉ះទង្គិច
ទិដ្ឋភាពក្រោយពីការប៉ះទង្គិច

កីឡាករ Heung-Min Son បានឈរយំយ៉ាងខ្លាំងនិងមានភាពសោកស្ដាយយ៉ាងខ្លាំង បន្ទាប់ពីខ្លួនបានបង្កកំហុសដោយអចេតនាមួយនេះ។ កីឡាករ Andre Gomes ត្រូវបានផ្លាស់ប្ដូរចេញរួចបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ​ ចំណែកឯកីឡាករ Heung-Min Son ទទួលបានកាតក្រហមត្រូវបណ្ដេញចេញពីការប្រកួត៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ក្រោយការប៉ះទង្គិចគ្នារវាង កីឡាករ Andre Gomes និង Son
ការប្រកួត Highlights រវាងក្រុមទាំងពីរ
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T