ក្រោយការតស៊ូអស់ជាច្រើនឆ្នាំ! ទីបំផុត បេក្ខជនវ័យក្មេង ចាន់ សុបញ្ញា ជាអ្នកលើកពានរង្វាន់ X Factor Cambodia រដូវការទី១ (មានវីដេអូ)

//s4.kh1.co/67/67401967860f513a76a639ff9e8a98982bd3cbd2.jpg
តារា & កម្សាន្ដ

 ០៤-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ប្រិយមិត្តជាច្រើន ប្រាកដជាបានជ្រាបរួចមកហើយពី កម្មវិធីប្រកួតប្រជែង សម្លេងលំដាប់ថ្នាក់អន្តរជាតិ X Factor Cambodia ប្រចាំឆ្នាំ២០១៩ ដែលមានបេក្ខភាព មានទេពកោសល្យខ្លាំងៗ មិនចាញ់គ្នានោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីឆ្លងកាត់ ការជម្រុះរយៈពេលជិតកន្លះឆ្នាំរួចមក កម្មវិធី X Factor បានឈានដល់វគ្គផ្ដាច់ព្រ័ត្តហើយ​ កាលពីយប់មិញនេះ ថែមទាំងសល់តែបេក្ខជន៤រូប ប៉ុណ្ណោះដែលត្រូវខិតខំយ៉ាងណាយកពានរង្វាន់ ក្នុងកម្មវិធីដ៏ធំ មួយនេះឲ្យបាន។

ទីបំផុត បេក្ខជនវ័យ១៤ឆ្នាំ ចាន់ សុបញ្ញា ជាម្ចាស់ជ័យលាភីលេខមួយ ទទួលបានទឹកប្រាក់១០០លានរៀល និងជាម្ចាស់ពានរង្វាន់ X Factor Cambodia ២០១៩ នេះផ្ទាល់តែម្ដង។ ក្នុងនោះដែរ គេឃើញថា បញ្ញា ពិតជាមានអារម្មណ៍ក្ដុកក្ដួល និងមានទឹកមុខរំភើបក្រៃលែង។

គួរបញ្ជាក់ផងដែរថា មហាជនរាល់គ្នា ពិតជាពេញចិត្តចំពោះការតស៊ូរបស់ ចាន់ សុបញ្ញា ខ្លាំងណាស់ ព្រោះជីវិតរបស់តារាពន្លកថ្មីរូបនេះ រស់នៅជាមួយលោកបងតាំងតែពីតូច និងធ្លាប់ទទួលការបរាជ័យក្នុងការប្រឡងចម្រៀង មិនតិចដងនោះទេ៕

ចាន់ សុបញ្ញា
ចាន់ សុបញ្ញា
ចាន់ សុបញ្ញា
ចាន់ សុបញ្ញា
ចាន់ សុបញ្ញា លើកពាន
ចាន់ សុបញ្ញា លើកពាន
ចាន់ សុបញ្ញា លើកពាន
ចាន់ សុបញ្ញា លើកពាន
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T