ខេត្តមណ្ឌលគិរី រៀបចំ​ព្រឹត្តិការណ៍​ទាក់ទាញ​ភ្ញៀវ​ទេសច នៅ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ និង​បុណ្យអុំទូក!

//s4.kh1.co/ca/ca42385c149efaa38258e0640ba30a4f7e8cf8c4.jpg
សង្គម

 ០៤-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ​៖ ខេត្តមណ្ឌលគិរី នឹង​រៀបចំ​ព្រឹត្តិការណ៍​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ទៅ​ទស្សនា និង​លំហែកាយ​នៅ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ និង​ពិធីបុណ្យ​អុំទូក នៅ​ពេល​ខាង​មុខ​នេះ​មានឈ្មោះ​ថា «​រម្យ​នា ហ្វេ​ស​ស្ទី​វ៉​ល​» ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ងិ​ន សុ​វិមាន ប្រធាន​មន្ទី​ទេសចរណ៍​ខេត្តមណ្ឌលគិរី បាន​លើក​ឡើង​ក្នុង​ស​ន្និ​សិទ្ធ​សារព័ត៌មាន​ព្រឹក​ថ្ងៃ​ទី ១ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ថា​ព្រឹត្តិការណ៍ «​រម្យ​នា ហ្វេ​ស​ស្ទី​វ៉​ល​» ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ពេល​ខាង​មុខ​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍ និង​ចាប់អារម្មណ៍​ដល់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ បើ​មានការ​ផ្សព្វផ្សាយ​ឲ្យ​មាន​ភាព​ទូលំទូលាយ ។

លោក​បញ្ជាក់​ថា​៖ «​ព្រឹត្តិការណ៍​នេះ គឺជា​ព្រឹត្តិការណ៍​មួយ​ប្លែក​ដែល​ខេត្តមណ្ឌលគិរី មិន​ដែល​បាន​ធ្វើ ហើយ​ប្លែក​ពី​អ្វី​ដែល​យើង​ធ្លាប់​ធ្វើ​ពី​មុន នឹង​ធ្វើ​ឱ្យ​មានការ​ចាប់ អារម្មណ៍​ចំពោះ​ភ្ញៀវ​ទេចរ​ដែល​ទស្សនា​ផង​ដែរ ។ វា​មិន​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​ក្រុមហ៊ុន​ដែល​ធ្វើ​នោះ​ទេ តែ​វា​មាន​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ខេត្តមណ្ឌលគិរី ដែរ ដូច​ជា​សេវាកម្ម​ស្នាក់​នៅ សេវាកម្ម​ម្ហូបអាហារ សេវាកម្ម​លក់​ផ្លែ​បឺ ផលិតផល​ការ​ហ្វេ ផ្លែ​ផា​សិន ជាដើម​នឹង​ទទួល​បាន​ផល​ពី​ព្រឹត្តិការ​នេះ​ដែរ​» ។

https://s4.kh1.co/__image/w=650,h=380,q=100/ca/ca42385c149efaa38258e0640ba30a4f7e8cf8c4.jpg

លោក​ប្រធាន​មន្ទី​ក៏​ស្នើ​សុំ​ឲ្យ​មានការ​ផ្សព្វផ្សាយ​បាន​ទូលំទូលាយ ពិសេស​នោះ​ដល់ អ្នក​ទេចរ​ជាតិ​អន្តរ និង​ជាតិ​ផង​ដែរ ។ លោក​បន្ត​ថា ព្រឹត្តិការណ៍​នេះ​ក៏​ជា​មេរៀន​សម្រាប់​អ្នក​នៅ​មណ្ឌលគិរី ក្នុង​ការ​រៀនសូត្រ​ដូច​ជា​ការ​តាំងពិព័រណ៍​ម្ហូបអាហារ​ដែល​មាន​អានា​ម័​យ ការ​បោះ​តង់ នៅ​តាម​កន្លែង​ទស្សនា​ផ្សេង​ៗ​ជាដើម ។

លោក សុខ វ​ណ្ណា ប្រធាន​នាយករ​ដ្ឋា​ន​កីឡា​ទេ​ចរណ៍ និង​សេវា​កម្សាន្ត​នៃ​ក្រសួង​ទេស ចរណ៍​បាន​លើក​ឡើង​ថា​ព្រឹត្តិការណ៍​នេះ​ក៏​ជា​បំណង​មួយ​របស់​ក្រសួង​ទេ​ចរណ៍ ក៏​ដូច​ជា​រាជរដ្ឋាភិបាល ដែល​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ចូលរួម​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​សហការ​គ្នា​ដើម្បី​ជំរុញ​កំណើន​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​នៅ​ក្នុង​ខេត្តមណ្ឌលគិរី ក៏​ដូច​ជា​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ជាមួយ​គ្នា​នោះ​លោក ពី​ជិត សិរី​រិ​ទ្ធ អនុប្រធាន​នាយកដ្ឋាន​ជំរុញ​ទេ​ចរណ៍​ក្នុងស្រុក បាន​លើក​ឡើង​ថា​ព្រឹត្តិការណ៍​នេះ ក៏​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​លំហូរ​ទឹកប្រាក់​ចូលជាតិ​ផង​ដែរ ។

លោក​បញ្ជាក់​ថា​៖ «​អ៊ីចឹង​ពេល​ដែល​យើង​ជំរុញ​វិស័យ​ទេសចរណ៍​ក្នុងស្រុក​បាន​ទូលាយ​ដោយ​ផ្អែក​លើ​គោលដៅ​ទេ​ចរណ៍​នីមួយ​ៗ​នោះ​ផលិតផល​ទេ​ចរណ៍​ថ្មី​ៗ​ក៏​អាច​កើតឡើង​ផង​ដែរ ។ ជាក់ស្តែង​នោះ​ខេត្តមណ្ឌលគិរី គឺជា​ខេត្ត​មួយ​លេចធ្លោ​ក្នុង​វិស័យ​អេកូ​ទេ​ចរណ៍ ក៏​ដូច​ជា​អាកាសធាតុ​ល្អ​» ។

https://s4.kh1.co/__image/w=650,h=379,q=100/04/04c9c27f8e274501ba9969056d05b45035d9fe4f.jpg

លោក​បន្ថែម​ថា ការ​ជំរុញ​ទេ​ចរណ៍​ក្នុងស្រុក​ក៏​បាន​ចូលរួម​ដល់​វិស័យ​ផលិតផល​ក្នុងស្រុក​ផង​ដែរ ដូច​ជា​បង្កើន​ការងារ​ដល់​ប្រជាជន​សហគមន៍​ក្នុង​ការ​បង្កើត​ប្រាក់​ចំណូ ល​សម្រាប់​ផ្ក​ត់​ផ្គង់​គ្រួសារ​ផង​ដែរ ។ លោក​បន្ត​ថា​៖ «​ពួក​គាត់​នឹង​បើក​ការងារ​រកស៊ី​ទៅ​តាម​ជំនាញ​របស់​គាត់​ដើម្បី​លក់ដូរ​ឱ្យ​អ្នក​ទេចរ​ជាង​ជា​ឲ្យ​គាត់​ទៅ​ធ្វើ​ការងារ​ផ្សេង ឬ​ទៅ​ធ្វើ​ពលករ​ចំណាកស្រុក ។ ពិសេស​នោះ​យើង​អាច​ទប់ស្កាត់​បាន​វិបត្តិ​សេដ្ឋកិច្ច​ផ្សេង​ៗ​ផង​» ។

ក្នុង​សន្និសីទ​នោះ​ដែល​កញ្ញា ឆ​រដ្ឋ ឆលា​ភី ស្ថាបនិក «​រម្យ​នា ហ្វេ​ស​ស្ទី​វ៉​ល​» បាន​លើក ឡើង​មូលហេតុ​ដែល​កញ្ញា​បង្កើត​ព្រឹត្តិការណ៍ «​រម្យ​នា ហ្វេ​ស​ស្ទី​វ៉​ល​» នេះ​ឡើង​ដោយ សារ​នៅ​ខេត្តមណ្ឌលគិរី មាន​អាកាសធាតុ និង​ទេស​សភាព​ល្អ ដែល​អាច​ទាកទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​ខេត្ត​នេះ​ឲ្យ​បាន​ច្រើន ។

កញ្ញា​បន្ត​ថា ព្រឹត្តិការណ៍​នេះ​នឹង​បង្កើត​ឡើង​នៅ​កណ្តាល​ក្រុង​សែ​ម​មនោ​រម្យ ជា​ព្រឹត្តិ ការណ៍​ប្រើប្រាស់​ដី ៥​ហិ​កតា ក្នុង​គោលបំណង​ផ្សព្វផ្សាយ​កំណប់ទ្រព្យ​របស់​ខេត្ត ដែល​មាន​ភ្នំ ទឹកជ្រោះ ទេសភាព​ដ៏​ស្រស់​បំ​ព្រម​នៃ​ធម្មជាតិ​ដែល​ជា​អេកូ​ទេ​ចរណ៍​ក្នុង​ខេត្ត ។ កញ្ញា​ក៏​បាន​លើក​ឡើង​ថា​ព្រឹត្តិការណ៍​នេះ​ធ្វើការ​បង្ហាញ​ផ្សព្វផ្សាយ​កន្លែង​ទេសចរណ៍​នានា​ដែល​អាច​ទាក់ទាញ​នាំ​ឲ្យ​កើនឡើង​សន្ទុះ​អ្នក​វិនិយោគទុន​ជាតិ និង​អន្តរជាតិ ។ ព្រឹត្តិការណ៍​នេះ​ជា​ស្នាក់​ដៃ​កូន​ខ្មែរ នឹង​ធ្វើ​ឲ្យ​ភ្ញៀវ​ទេចរ​ថត និង​ផ្តិតរូប​ស្អាត​ផង​ដែរ ។

ជាមួយ​គ្នា​នោះ​ដែរ​កញ្ញា​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ព្រឹត្តិការណ៍ «​រម្យ​នា ហ្វេ​ស​ស្ទី​វ៉​ល​» គ្រោង នឹង​ធ្វើ​ឡើង ៤ ដង គឺ​នៅ​ក្នុង​ឱកាស​បុណ្យអុំទូក ចាប់ពី​ថ្ងៃ​ទី ៩ ដល់​ថ្ងៃ​ទី ១២ ខែវិច្ឆិការ​ខាង​មុខ​នេះ លើក​ទី ២ ក្នុង​ពិធីបុណ្យ​ណូ​អ៊ែ​ល និង​ចូល​ឆ្នាំ​សកល និង​ទី ៣ និង ៤ នឹង​ធ្វើ​នៅ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ចិន និង​បុណ្យចូលឆ្នាំ​ខ្មែរ ។

https://s5.kh1.co/__image/w=650,h=379,q=100/a9/a9d9dc106856b0311aabc6485ad4f8a99b30a469.jpg

កញ្ញា​គូសបញ្ជាក់​ថា​៖ «​ព្រឹត្តិការណ៍​នឹង​រៀបចំ​បែប​សិល្បៈ និង​ភាព​ច្នែ​ប្រឌិត​ខ្ពស់​នៅ​ក្នុង​ខេត្ត​ដូច​ជា​ឫស្សី បច្ចេកវិទ្យា​ភ្លើង​រៀបចំ​ប្លែក​ៗ ។ លើស​ពី​នេះ​មាន​កន្លែង​ទស្សនា ដូច​ជា ៖​មាន​បណ្ណាល័យ​ក្នុង​ព្រៃ កន្លែង​ហូប​អាហារ​ដែល​បម្រើ​បែប​ច្នៃប្រឌិត​ខ្ពស់ ស្តង់​ធ្វើ​ដោយ​ឫស្សី ជាដើម​»​។

ក្រៅពី​នេះ​នឹង​មានការ​រៀបចំ​កម្មវិធី​ផ្សេង​ៗ​គ្នា​ទៅ​តាម​ពេលវេលា និង​ថ្ងៃ ដូច​ជា​ការ​សម្តែង​សិល្បៈ​ពី​បងប្អូន​ជនជាតិ កម្មវិធី​ដាល់អំបុក កម្មវិធី​អកអំបុក និង​សំពះ​ព្រះ​ខែ កម្មវិធី​កីឡា ការ​ថែរក្សា​អប់រំ​ផ្លូវចិត្ត និង​ការ​ប្រគំ​តន្ត្រី ដែល​មាន​រចនា​បទ​បែប​ធម្មជាតិ ដោយ​មានការ​ចូលរួម​ពី​សិល្បៈករ ដែល​ជា​អ្នកនិពន្ធ​ចំ​ម្រៀ​ង​ផ្ទាល់ខ្លួន​ផង​ដែរ ៕

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T