Alli ប្រាប់ថា Son តូចចិត្តដោយអង្គុយមិនងើបមុខ និងយំយ៉ាងខ្លាំង ព្រោះតែហេតុការណ៍យប់មិញ

//s6.kh1.co/b9/b9222579cff500885b0aeec76a60034f87b0332a.jpg
កីទ្បា

 ០៤-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ខ្សែបម្រើរបស់មាន់ខ្នាយមាស Tottenham Hotspur កីឡាករ Dele Alli បានឲ្យដឹងថាមិត្តរួមក្រុមរបស់គេកីឡាករ Heung-min Son បានមានបញ្ហាផ្លូវចិត្តមែនទែន បន្ទាប់ពីធ្វើឲ្យកីឡាករ Andre Gomes បាក់កជើងស្ដាំអំឡុងការប្រកួតយប់មិញដែល Everton ស្មើគ្នា ១-១ ជាមួយនឹង Spurs។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Andre Gomes របួស
Andre Gomes របួស

ថ្លែងប្រាប់ក្រោយចប់ការប្រកួតនោះ ខ្សែបម្រើជម្រើសជាតិអង់គ្លេស Alli បាននិយាយថា៖

“ខ្ញុំមិនចង់និយាយច្រើនចំពោះរឿងដែលវាបានកើតឡើងហើយនោះទេ។ ខ្ញុំសូមជូនពរគេ (Andre Gomes) ឲ្យឆាប់ជាសះស្បើយ និងសំណាងល្អ។”

កីឡាករ Dele Alli
កីឡាករ Dele Alli

អ្នកដែលរកគ្រាប់បាល់បានឲ្យ Spurs ពីការប្រកួតនោះបានបន្តឲ្យដឹងទៀតថា៖

“Son ពិតជាសោកស្ដាយ និងបានយំយ៉ាងខ្លាំង។ នេះមិនមែនជាកំហុសរបស់គេ (Son) នោះទេ។ Son គឺមនុស្សដែលល្អម្នាក់ដែលអ្នកមិនធ្លាប់ជួប។ គេមិនអាចងើបក្បាលឡើងបាននោះទេ គេយំខ្លាំងណាស់។”

គួរឲ្យដឹងដែរថា អំឡុងការប្រកួតយប់មិញរវាង Everton និង Spurs នៅនាទី៧៩ ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son បានឈូសបាល់ដោយអចេតនាធ្វើឲ្យអតីតកីឡាកររបស់ Barcelona របួសនិងត្រូវប្ដូរចេញភ្លាមៗ ខណៈ Son ក៏ទទួលបានកាតក្រហមផងដែរ។ ក្រោយចប់ការប្រកួតខាងក្លិប Everton បានចេញព័ត៌មានបញ្ជាក់ថា Andres Gomes បានរងរបួសបាក់កជើងស្ដាំ៕

កីឡាករ Son
កីឡាករ Son
កីឡាករ Son
កីឡាករ Son
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T