អីយ៉ាស!! ក្លិបធំៗចំនួន៣ ចាប់អារម្មណ៍មកលើកីឡាករម្នាក់របស់ Juventus

//s4.kh1.co/fd/fd75d5216edb5eb43e896d207f3e64c3922fa3c2.jpg
កីទ្បា

 ០៣-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អឺរ៉ុប៖ ក្លិប Manchester United ត្រូវបានគេរាយការណ៍មកថាជាក្លិបមួយក្នុងចំណោមក្លិបធំ៣ ដែលចាប់អារម្មណ៍មកលើខ្សែបម្រើរបស់ Juventus កីឡាករ Emre Can។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 កីឡាករ Emre Can
 កីឡាករ Emre Can

ក្រោយមិនសូវមានឱកាសក្នុងការបង្ហាញសមត្ថភាពលើទីលានបន្ទាប់ពីការចូលដឹកនាំរបស់លោក Maurizio Sarri ខ្សែបម្រើជម្រើសជាតិអាល្លឺម៉ង់ Emre Can មានភាគរយខ្ពស់ចាកចេញពីក្លិបមានមូលដ្ឋាននៅទីក្រុង Turin នៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខ។

ទាំងភាគីក្លិបបិសាចក្រហម និងសាម៉ីខ្លួនកីឡាករផ្ទាល់បានចាប់អារម្មណ៍ចំពោះលក្ខខណ្ឌរៀងៗខ្លួន ដែលនេះអាចជាសញ្ញាមួយដែលអតីតខ្សែបម្រើ Liverpool ត្រឡប់មកលេងនៅទឹកដីអង់គ្លេសក្នុងក្របខណ្ឌ Premier League សាជាថ្មី។

 កីឡាករ Emre Can
 កីឡាករ Emre Can

យ៉ាងណាមិញ បើតាមប្រភពពីក្នុងប្រទេសអ៊ីតាលីបានឲ្យដឹងថា នៅមានក្លិបធំ២ទៀតដែល Man UTD ត្រូវប្រជែងក្នុងការនាំយកខ្សែបម្រើវ័យ ២៥ឆ្នាំរូបនេះគឺក្លិបអ្នកមាននៅបារាំង Paris Saint-Germain និងក្លិបជើងឯកអាល្លឺម៉ង់ Bayern Munich។

គួរឲ្យដឹងដែរថា ក្រោយមិនមានឈ្មោះក្នុងបញ្ជីកីឡាករសម្រាប់លេងពានរង្វាន់ UEFA Champions League ខ្សែបម្រើ Emre Can ចូលលេងក្នុងក្របខណ្ឌ Serie A បានត្រឹម ១៥១នាទីប៉ុណ្ណោះក្នុងចំណោម ១១ប្រកួត៕

 កីឡាករ Emre Can
 កីឡាករ Emre Can

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T