សល់តែ ៨ លាន Views ទៀត BLACKPINK ក្លាយជាក្រុមនារីក្នុងប្រវត្តិសាស្ត្រ Kpop ដំបូងបង្អស់ ទទួល ១ពាន់លាន Views ក្នុង MV ហើយ!

//s4.kh1.co/3d/3d17530d11a2529adc14af8249e2e48c8a6d10bb.jpg
តារា & កម្សាន្ដ

 ០៣-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ជាភាពជោគជ័យមួយសម្រាប់ក្រុមនារីកូរ៉េ BLACKPINK ដែលបទចម្រៀងរបស់គេនេះ សុទ្ធសឹងតែទទួលការគាំទ្រពីសំណាក់អ្នកគាំទ្រទូទាំងពិភពលោក ដោយបទចម្រៀងរបស់ពួកគេនីមួយៗ មានអ្នកចូលមើលមិនក្រោម ១០០ លានដងលើបណ្តាញសង្គមយូធូបនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅពេលនេះក្រុមចម្រៀង BLACKPINK កំពុងតែត្រៀមខ្លួនទទួលបានភាពជោគជ័យថ្មីទៀត ដែលអាចនិយាយបានថាជាភាពជោគជ័យដ៏ធំបំផុត ក្នុងប្រវត្តិសាស្រ្ត Kpop សម្រាប់ក្រុមនារី ជាមួយបទចម្រៀងមានចំណងជើងថា “Ddu Du Ddu Du”

យ៉ាងណាមិញ នៅពេលនេះ បទ “Ddu Du Ddu Du” មានអ្នកចូលទស្សនាក្នុងបណ្តាញសង្គមយូធូបចំនួន ៩៩០ លានដងហើយ ដូច្នេះហើយសល់តែ ៨​ លានដងទៀតតែប៉ុណ្ណោះ ក្រុម BLACKPINK នឹងដណ្តើមតំណែងឈ្មោះជាក្រុមនារីដំបូងក្នុងប្រវត្តិសាស្រ្ត Kpop និងជាក្រុមនារីទី៣ ក្នុងពិភពលោកដែលទទួលបានការចូលមើលលើបទចម្រៀង MV មានចំនួន ១០០០លានដង។

ទោះជាយ៉ាងណាក្តី មិនយូរប៉ុន្មាននោះទេ បទចម្រៀង “Ddu Du Ddu Du” នឹងទទួលបានចំនួនអ្នកចូលមើល ១០០០ លានដង ដូច្នេះហើយអ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍រំភើបចំពោះភាពជោគជ័យនេះ ហើយពួកគេក៏កំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារក្នុងការរាប់ថយក្រោយសម្រាប់បទចម្រៀងដ៏ល្បីល្បាញនេះ ទទួលបានអ្នកចូលមើល ១០០០លានដងផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

BLACKPINK
BLACKPINK
BLACKPINK
BLACKPINK
BLACKPINK
BLACKPINK
បទ៖ Ddu Du Ddu Du
បទ៖ Ddu Du Ddu Du
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T