ស្អាតហើយចិត្តបុណ្យទៀត! Park Shin Hye ត្រៀមបរិច្ចាគប្រាក់ទាំងអស់ ដែលបានពីកម្មវិធីជួបជុំហ្វេន

//s6.kh1.co/b6/b67078010e94ef31f18385e9c5272707bb2580f8.jpg
តារា & កម្សាន្ដ

 ០៣-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី៣០ ខែតុលា ភ្នាក់ងារគ្រប់គ្រងរបស់តារាស្រីល្បីឈ្មោះ Park Shin Hye បានប្រកាសថា ពួកគេនឹងរៀបចំកម្មវិធីជួបជុំអ្នកគាំទ្រថ្មីមួយ របស់តារាស្រីរូបនេះ ដោយកម្មវិធីនេះនឹងរៀបចំឡើង នៅក្នុងខែធ្នូ មានឈ្មោះថា Voice of Angel។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងកម្មវិធី អ្នកគាំទ្រនឹងបានទស្សនាការច្រៀងចម្រៀង ការជជែកកម្សាន្ត និងលេងហ្គេមយ៉ាងស្និទ្ធស្នាលជាមួយនិង Park Shin Hye។

ក្នុងនោះដែរ កម្មវិធីស្ទើរតែទាំងអស់ គឺត្រូវបានរៀបចំដោយ Park Shin Hye ផ្ទាល់តែម្ដង។ នាងបានបង្ហាញក្ដីសង្ឃឹមទៀតថា អាចនឹងយកឱកាសនេះ បង្កើតការចងចាំពិសេសមួយ ជាមួយអ្នកគាំទ្ររបស់នាង។

គួរបញ្ជាក់ផងដែរថា កម្មវិធីជួបជុំអ្នកគាំទ្រនេះ ត្រូវបានគេបង្ហើបថា ជាការប្រមូលប្រាក់យកទៅបរិច្ចាគដល់ កុមារខ្វះខាតអាហារ និងសម្ភារៈផ្សេងៗ ដែលកំពុងស្ថិតនៅក្នុងនិងក្រៅប្រទេស។

សម្រាប់គម្រោងសប្បុរសធម៌ថ្មីមួយនេះ គឺមានឈ្មោះថា Starlight Angel Project៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Park Shin Hye
រូបភាព Park Shin Hye
រូបភាព Park Shin Hye
រូបភាព Park Shin Hye
រូបភាព Park Shin Hye
រូបភាព Park Shin Hye
រូបភាព Park Shin Hye
រូបភាព Park Shin Hye
រូបភាព Park Shin Hye
រូបភាព Park Shin Hye
រូបភាព Park Shin Hye
រូបភាព Park Shin Hye
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T