ខ្លាំងបាត់! ចុងភៅម្នាក់ យកខ្ទះឆាក្ដៅដាក់លើក្បាលរបស់ខ្លួន និងលូកដៃចូលទៅក្នុងភ្លើងធ្វើព្រងើយ (មានវីដេអូ)

//s6.kh1.co/56/56e97414fbac7d2c15bab14ba4ea3d702c1de48c.png
សង្គម

 ០៣-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ម៉ាឡេស៊ី៖ ថ្មីៗនេះ មហាជននៅលើបណ្ដាញសង្គមជាច្រើន បានសម្ដែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងជុំវិញវីដេអូឃ្លីបមួយ ដែលត្រូវបានថតបង្ហោះ នូវសកម្មភាពចុងភៅម្នាក់យកខ្ទះឆាក្ដៅដាក់លើក្បាលរបស់ខ្លួន និងលូកដៃចូលទៅក្នុងភ្លើងដោយមិនមានប្រតិកម្មអ្វីទាំងអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមប្រភពបានឲ្យដឹងថា  វីដេអូឃ្លីបនេះត្រូវបានថតឡើងនៅក្នុងផ្ទះបាយភោជនីយដ្ឋានមួយកន្លែង ក្នុងប្រទេសម៉ាឡេស៊ី និងត្រូវបានគេយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គម Twitter ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែង តាមរយៈវីដេអូឃ្លីបបង្ហាញឲ្យឃើញថា បុរសដែលជាចុងភៅម្នាក់ បានយកឆ្នាំងគប់ទៅលើជំនួយការរបស់គាត់ ដើម្បីបង្កើតភាពសប្បាយរីករាយ បន្ទាប់ពីដឹងថាភ្ញៀវកំពុងថតវីដេអូ។ ក្រោយមក គាត់បានលើកខ្ទះឆាក្ដៅដាក់ទៅលើក្បាល ដោយរុញទៅវិញទៅមក និងលូកដៃចូលទៅលេងក្នុងភ្លើង។ បន្ទាប់មកទៀត គាត់បានលើកខ្ទះឆាឡើង និងយកដៃទៅត្រដូសពីក្រោមខ្ទះឆាទៀតផង។ គាត់ក៏បានយកដុំឥដ្ឋដែលនៅក្បែរចង្ក្រានគប់ទៅលើជំនួយការរបស់គាត់ម្ដងទៀត ប៉ុន្ដែសំណាងល្អដែលបុរសនោះគេចទាន់ពេល។

ចំពោះវីដេអូនោះ មានអ្នកចូលទស្សនារហូតមកទល់ពេលនេះចំនួនច្រើនជាង៦សែនដងផងដែរ។

ទន្ទឹមនឹងនេះក៏មានមហាជនលើបណ្ដាញសង្គមបានបញ្ចេញមតិថា៖

«នៅពេលដែលគាត់គប់ឆ្នាំង និងដុំឥដ្ឋទៅលើជំនួយការរបស់គាត់ ប្រសិនបើគេចមិនទាន់ បុរសនោះនឹងទៅជាយ៉ាងណា? លេងជ្រុលហួសហេតុពេកហើយ។»

«គាត់នឹងត្រូវក្រសួងសុខាភិបាលបិទទ្វារភោជនីយដ្ឋានចំនួន​រយៈ​ពេល១៤ថ្ងៃ៕»

តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ?

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងផ្ទះបាយ
ទិដ្ឋភាពក្នុងផ្ទះបាយ
ទិដ្ឋភាពក្នុងផ្ទះបាយ
ទិដ្ឋភាពក្នុងផ្ទះបាយ
ទិដ្ឋភាពក្នុងផ្ទះបាយ
ទិដ្ឋភាពក្នុងផ្ទះបាយ
ទិដ្ឋភាពក្នុងផ្ទះបាយ
ទិដ្ឋភាពក្នុងផ្ទះបាយ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T