ជក់ចិត្តសាហាវ បុកមួយទំហឹងហ្មង!! ឈុត សេរីវ៉ាន់ថង ប្ដូរគ្នាទៅវិញទៅមកជាមួយជើងខ្លាំងថៃកក្រើកសង្វៀន (មានវីដេអូ)

//s5.kh1.co/49/492c8dcd5a0a6170ba7df8760fac99f661a503fe.jpg
កីទ្បា

 ០៣-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីថ្ងៃសៅរ៍ម្សិលមិញ អ្នកលេងគុនខ្មែរមកពីខេត្តបាត់ដំបង រហស្សនាមរាហ៊ូមាស កីឡាករវ័យក្មេង ឈុត សេរីវ៉ាន់ថង បានប្រកួតឈ្នះជើងខ្លាំងឆ្លងដែនមកពីប្រទេសថៃ វិតថៈយ៉ាយុទ្ធ ដោយពិន្ទុក្រោយតស៊ូគ្នាយ៉ាងស្វិតស្វាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ

ការប្រកួតពេញ ៥ទឹក ទាំងកីឡាករកម្ពុជា ឈុត សេរីវ៉ាន់ថង និងកីឡាករថៃ វិតថៈយ៉ាយុទ្ធ បានបុកគ្នា និងប្ដូរគ្នាយ៉ាងខ្លាំង ដែលបានធ្វើឲ្យទស្សនិកជនដែលទៅទស្សនាផ្ទាល់ ស្រែកហ៊ោរពេញស្ទូឌីយោ ដោយកីឡាករទាំងពីរព្យាយាម ដូរដៃ និងទាត់គ្នាយ៉ាងខ្លាំងៗ។ យ៉ាងណាមិញ ជាលទ្ធផលបញ្ចប់ការប្រកួត ឈុត សេរីវ៉ាន់ថង ឈ្នះ វិតថៈយ៉ាងយុទ្ធ ដោយពិន្ទុឯកច្ឆ័ន។

ឈុត សេរីវ៉ាន់ថង និងវិតថៈយ៉ាយុទ្ធ
ឈុត សេរីវ៉ាន់ថង និងវិតថៈយ៉ាយុទ្ធ

ចង់ឃើញ ការប្រកួតនោះ បុកគ្នាយ៉ាងណា សូមប្រិយមិត្តទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T